ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​អី​ុ​រ៉​ង់​ ចំនួន​មនុស្ស​​បាត់​បង់​​ជីវិត​​៤៣​នាក់​ទៀត ​ឡើង​ដល់​២៣៧​នាក់

4 ឆ្នាំ មុន

ប្រទេស​អ៊ីរ៉​ង់ ៖ ប្រទេស​អ៊ី​រ៉​ង់ បាន​​ប្រកាស​កាលពី​ថ្ងៃ​ទី​៩ ខែ​​មីនា ឆ្នាំ​២០២០ ​ពី​មនុស្ស​៤៣​នាក់​ទៀត​បាន​បាត់​បង់​ជីវិត​ ដោយសារ​វីរុស ​COVID-19 ​នាំ​ឲ្យ​ចំនួន​អ្នក​បាត់​បង់​ជីវិត​​​ឡើង​ដល់​២៣៧​នាក់​។…

ប្រទេស​អ៊ីរ៉​ង់ ៖ ប្រទេស​អ៊ី​រ៉​ង់ បាន​​ប្រកាស​កាលពី​ថ្ងៃ​ទី​៩ ខែ​​មីនា ឆ្នាំ​២០២០ ​ពី​មនុស្ស​៤៣​នាក់​ទៀត​បាន​បាត់​បង់​ជីវិត​ ដោយសារ​វីរុស ​COVID-19 ​នាំ​ឲ្យ​ចំនួន​អ្នក​បាត់​បង់​ជីវិត​​​ឡើង​ដល់​២៣៧​នាក់​។ នេះ​ជា​តុល្យការ​ផ្លូវការ​នៃ​ការ​ឆ្លង​ក្នុង​ប្រទេស​អ៊ីរ៉​ង់​។

លោក ​KIANOUCHE JAHANPOUR អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​អ៊ី​រ៉​ង់ ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​ផ្សាយ​តាម​ទូរទស្សន៍​ថ្លែង​ថា រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ មនុស្ស​៤៣​នាក់​បាន​ត្រូវបាត់​បង់​ជីវិត ដូច្នេះ​នាំ​ឲ្យ​ចំនួន​អ្នក​បាត់​បង់​ជីវិត​​ដោយសារ​វីរុស​នេះ ឡើង​ដល់​២៣៧​នាក់​ហើយ​ក្នុង​ប្រទេស​របស់​យើង​។

លោក​គូសបញ្ជាក់​ម្យ៉ាងទៀត​ថា មាន​មនុស្ស​៥៩៥​នាក់​ទៀត​ជា​អ្នក​ឆ្លង​ថ្មី រក​ឃើញ​ក្រុម​កន្លែង​ក្នុង​ប្រទេស​។ ដូច្នេះ​នៅ​អ៊ី​រ៉​ង​មាន​អ្នក​ឆ្លង​ជំងឺ​នោះ​សរុប​ឡើង​ដល់​៧.១៦១​នាក់​ហើយ​មក​ទល់​ថ្ងៃ​នេះ​។​ជាមួយ​អ្នក​ឆ្លង​១.៩៤៥​នាក់​អះអាង​នា​ថ្ងៃ​ទី​៩​មីនា ខេត្ត​តេ​ហេ​រ៉​ង់​ នៅ​​តែ​ជា​កន្លែង​ដែល​រង​ការ​​ប៉ះពាល់​ខ្លាំង​ជាងគេ បន្ទាប់​មក​គឺ​ទីក្រុង​កូ​ម​ភាគ​កណ្ដាល​ប្រទេស ដែល​មាន​អ្នក​ឆ្លង​៧១២​នាក់​ និង​ខេត្ត​ម៉ា​ហ្សា​ន​ដា​រ៉ា​ន ​ដែល​មាន​អ្នក​ឆ្លង​ឡើង​ដល់​៦៣៣​នាក់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ