ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​៣នាក់​ចង.ក​ធ្វើ​អត្ត​ឃាត​​ ម្នាក់​នៅ​ភ្នំ​ពេញ ២នាក់​​នៅ​ពោធិ៍​សាត់

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុគ្គ​លិក​មន្ទីរ​ពេទ្យ​​សម្តេច​ឪ​ម្នាក់​បាន​សម្រេច​ចិត្ត​ចង.ក​ធ្វើ​អត្ត​ឃាត​​ ​នៅ​ក្នុង​លំនៅ​ឋាន​របស់​ខ្លួន​លេខ​៣ ​ក្រុម​ទី​៦ ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ ​ខណ្ឌ​មាន​ជ័យ កាល​​ពី​ព្រលប់​ថ្ងៃ​ទី​១៤ មីនា ឆ្នាំ​២០១១ ​បណ្តាល​​​មក​ពី​មាន​វិបត្តិ​នៅ​កន្លែង​ធ្វើ​ការ ។

បុគ្គ​លិក​ពេទ្យ​ដែល​គិត​ខ្លី​សម្រេច​ចិត្ត​ធ្វើ​អត្ត​ឃាត​​​​ខាង​លើ​នេះ ឈ្មោះ​ជឹង គឹម​ហួយ ភេទ​ស្រី អាយុ​៣០​ឆ្នាំ ។ តាម​ប្រភព​ព័ត៌​មាន​ទាក់​ទិន​នឹង​ការ​ស្លាប់​​របស់​នាង​ជឹង គឹម​ហួយ បាន​ឱ្យ​ដឹង​ថា មុន​ពេល​នាង​សម្រេចចិត្ត​ចង.ក​ធ្វើ​អត្ត​ឃាត​ គឺ​រូប​នាង​បាន​សរសេរ​លិខិត​​បណ្តាំ​ដែល​បញ្ជាក់​​ថា រូប​នាង​តូច​ចិត្ត​ចំពោះ​អង្គភាព​កា​​រ​ងារ​នៅ​មន្ទីរ​ពេទ្យ​​ដែល​បាន​​បញ្ឈប់​ការ​ងារ​​នាង​រយៈ​ពេល​១០​ថ្ងៃ​ កន្លង​មក​ហើយ ។ នៅ​ក្នុង​លិខិត​បណ្តាំ​នោះ​បាន​សរសេរ​ថា កុំ​ទុក​ចិត្ត​អ្នក​​ដទៃ​ជាង​ទុក​ចិត្ត​​ខ្លួន​ឯង និយាយ​យប់​ខ្ទប់​ព្រៃ​ និយាយ​​ថ្ងៃ​ ថ្ងៃ​មាន​ត្រចៀក ។ ​ឃ្លា​​ខ្លះ​ទៀត​បញ្ជាក់​ថា ​បង​សុំ​ទោស​​ប្អូនៗ​ដែល​បង​បាន​សម្រេច​ចិត្ត​លា​ចាក​លោក​​ទៅ​ហើយ ព្រោះ​បង​​តូច​ចិត្ត​ដោយ​សារ​គេ​បញ្ឈប់​​ការ​​ងារ​បង​​អស់​​រយៈ​ពេល​១០​​ថ្ងៃ មក​ហើយ។ នេះ​បើ​តាម​ការ​ដក​ស្រង់​​ព័ត៌​មាន​ពី​មន្ត្រី​មូល​ដ្ឋាន ។

តាម​ប្រភព​ព័ត៌​មាន​ពី​មន្ត្រី​មូល​ដ្ឋាន​​ដដែល​​បាន​ឱ្យ​ដឹង​ថា នាង​ជឹង​ គឹម​ហួយ ចង.ក​សម្លាប់​ខ្លួន​ដោយ​យកសាច់​​កំណាត់​ចង​ភ្ជាប់​​ជា​មួយ​បង្កាន់​ដៃ​ជណ្តើរ​ ហើយ​ទំលាក់​ខ្លួន​សម្លាប់​ក្នុង​ផ្ទះ​តែ​ម្នាក់​ឯង ​គ្មាន​នរណា​​ជួយ​កើត​ទេ។ ដោយ​សារ​មុន​ពេល​នាង​ធ្វើ​សកម្ម​ភាព​ គឺ​នាង​បាន​​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​មក​ដល់​ក្នុង​លំនៅ​ឋាន ហើយ​​ចាក់​គន្លឹះ​ទ្វារ​ពី​ក្នុង​ជាប់​ គ្មាន​នរណា​ចូល​បាន​ឡើយ។ ​ប្រភព​​ព័ត៌​មាន​ដដែល​បាន​បន្ត​ថា មូល​ហេតុ​ដែល​បង​ប្អូន​ដឹង​ថា ជឹង គឹម​ហួយ ចង.ក​សម្លាប់​ខ្លួន​ គឺ​ដោយ​សារ​ទូរស័ព្ទ​​ចូល​​នាង​ញឹក​​ញាប់​​ ដោយ​នាង​មិន​លើក​​ទូរស័ព្ទ​​​​​ក៏​នាំ​គ្នា​មក​មើល​ឃើញ​នាង​ចង.ក​សម្លាប់​ខ្លួន​​ស្តោក​ទៅ​ហើយ ទើប​​​ភ្ញាក់​ផ្អើល​​ឆោ​ឡោ​រក​សមត្ថ​កិច្ច​​ជួយ​ពិនិត្យ​​ឃើញ​​ថា នាង​បាន​ដាច់ខ្យល់​ស្លាប់​បាត់ទៅ​ហើយ។

ខេត្ត​ពោធិ៍​សាត់ ៖ នៅ​ស្រុក​ក្រគរ​មាន​ករណី​ស្លាប់​២​នាក់​ដោយ​ចង.ក​​ដែល​ម្នាក់​​មាន​បំណង​​ធ្វើ​អត្ត​ឃាត​ពិត​ប្រាកដ​ ម្នាក់​ទៀត​​គ្រាន់​តែ​ធ្វើ​លេង​ៗ​​ ដើម្បី​​បន្លាច​គ្នា​​តែ​ប៉ុណ្ណោះ​ ក៏​ជ្រុល​ខ្លួន​​រហូត​ដល់​ស្លាប់​តែ​ម្តង ។ តាម​សេច​ក្តី​រាយ​ការណ៍​ពី​ប៉ូលិស​​មូល​ដ្ឋាន​​ឱ្យ​ដឹង​ថា ករណី​ចង.ក​លើក​​ទី​១ ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​១៣ មីនា ឆ្នាំ​២០១១ វេលា​ម៉ោង​​៣​រសៀល ។ ​ជន​រងគ្រោះ​​ឈ្មោះ​​មោក​ រិទ្ធី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់​នៅ​ភូមិ​ព្រៃ​ខ្លា ឃុំ​ត្នោត​ជុំ ​ស្រុក​​ក្រគរ ។ ដោយ​សារ​ខឹង​បង​ស្រី​ស្តី​បន្ទោស​ថា មួយ​ថ្ងៃៗ​គិត​តែ​ដើរ​លេង​បាត់ៗ​មិន​ជួយ​ធ្វើ​ការ​ងារ​ផ្ទះ​ រក​អុស​ដុត​រំងាស់​ទឹក​ត្នោត​​ទេ ។ គ្រាន់​តែ​ប៉ុណ្ណឹង​សោះ​​ស្រាប់​តែ​ជន​រង​គ្រោះ​ខឹង​យក​ខ្សែ​នី​ឡុង​ទៅ​លួច​ចង.ក​ធ្វើ​អត្ត​ឃាត​លើ​ដើម​ស្តៅ​ក្រោយ​ផ្ទះ​បណ្តាល​ឱ្យ​ស្លាប់​តែ​ម្តង ។

ដោយ​ឡែក​​នៅ​ថ្ងៃ​ទី​១៤ មីនា ឆ្នាំ​២០១១ វេលា​ម៉ោង​​៩​ព្រឹក នៅ​ភូមិ​​ត្រាញ់​ឆ្មារ ឃុំ​បឹង​កន្ទួត ​ស្រុក​ក្រគរ នោះ​ដែរ ​យុវ​ជន​ម្នាក់​​ឈ្មោះ​ខ្លូត វិចិត្រ ហៅ​ក្រាញ់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ បាន​​យក​​ក្រមា​ចង.ក​នឹង​រោង​​ទ្រុង​ជ្រូក​​ដើម្បី​ប​ន្លាច​ក្មេងៗ​ក្នុង​ភូមិ​លេង ស្រាប់​តែ​ភ្លាត់​ស្នៀត​ធ្លាក់​សំយ៉ុង​ចុះ​ក្រោម ​​ផុត​ជើង​ធ្វើ​ឱ្យ​ក្រមា​នោះ​រឹត.ក​​ស្លាប់​តែ​ម្តង ។

អ្នក​ស្រុក​និយាយ​ថា យុវ​ជន​​ទី​១ ​ជា​ក្មេង​​ឈាម​រាវ​ខ្វះ​ការ​​ពិចារណា​ ​គឺ​មាន​បំណង​ចង.ក​ធ្វើ​អត្ត​ឃាត​ពិត​ប្រាកដ​ ព្រោះ​តែ​ខិង​នឹង​បង​ស្រី​ស្តី​បន្ទោស ។ ឯ​យុវ​ជន​ទី​២ គ្មាន​​បំណង​ទេ គ្រាន់​តែ​​ចង​បន្លាច​​គ្នា​លេង​​ដើម្បី​សប្បាយ​​ប៉ុណ្ណោះ ប៉ុន្តែ​​ភ្លាត់​ស្នៀត​​​ដោយ​សារ​ពុំ​មាន​អ្នក​ណា​​ចាប​់អារម្មណ៍​ជួយ​​ផង​នោះ ទើប​បណ្តាល​ឱ្យ​ស្លាប់​បែប​នេះ ។ អ្នក​ស្រុក​​និយាយ​ទៀត​ថា យុវ​ជន​ទី​២ នេះ កន្លង​មក​​ គេ​ធ្លាប់​​តែ​លេង​ចង.ក​លៀន​អណ្តាត​ធ្វើ​ខ្មោច​លេង​បើក​ភ្នែក​​ធំៗ ដើម្បី​បន្លាច​អ្នក​ទៅដង​ទឹក​​អណ្តូង ឬ​ក្មេងៗ​ឃ្វាល​គោ ឃ្វាល​ក្របី​​ជា​មួយ​គ្នា​សើច​សប្បាយ។ លុះ​​ពេល​នេះ សប្បាយ​ក្លាយ​ជាទុក្ខ​​ដល់​ឪពុក​ម្តាយ​​តែ​ម្តង៕