ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រណោះ​ពេក​ហើយ​! ទើប​កើត​បាន​ត្រឹម​​២០​ថ្ងៃ ឪពុក​ទៅ​បាត់​គ្មាន​ថ្ងៃ​ត្រឡប់

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តី​បឋម​បានឱ្យ​ដឹង​ថា ស្ត្រី​ជា​ភរិយា​បាន​បីកូន​តូច​អាយុ​ទើបតែ​២០​ថ្ងៃ ទួញ​យំ សោកស្តាយ​បុរស​ជា​ប្តី​ដែល​បាន​បាត់បង់​ជីវិត ដោយសារ​តែ​ឆក់​នឹង​ខ្សែភ្លើង​កាល​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក នា​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២០…

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តី​បឋម​បានឱ្យ​ដឹង​ថា ស្ត្រី​ជា​ភរិយា​បាន​បីកូន​តូច​អាយុ​ទើបតែ​២០​ថ្ងៃ ទួញ​យំ សោកស្តាយ​បុរស​ជា​ប្តី​ដែល​បាន​បាត់បង់​ជីវិត ដោយសារ​តែ​ឆក់​នឹង​ខ្សែភ្លើង​កាល​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក នា​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២០ នៅ​ចំណុច​កំ​ពេញ​ចាស់ ស្ថិត​ក្នុង​ក្រុម​១ ភូមិ​១ សង្កាត់​លេខ​៣ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ ដែល​នេះ​ជា​រឿង​ដ៏​គួរ​សោកស្តាយ​មួយ​នាំ​ឱ្យ​មានការ​ព្រាត់​និរាស​គ្រួសារ​ក្នុង​ពេល​បុរស​ជា​ប្តី ជា​ឪពុក ទៅ​ស៊ីឈ្នួល​ការងារ​ដើម្បី​រក​ប្រាក់​មក​ចិញ្ចឹមជីវិត​គ្រួសារ​។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ អ៊ុ​ក រ៉ា​មី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ស្រុក​កំណើត​ក្រុងភ្នំពេញ បច្ចុប្បន្ន​ស្នាក់​នៅ​ក្រុម​ទី​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុង​និង​ខេត្ត​ព្រះ​សីហ​នុ របរ​ជាង​លាបថ្នាំ បាន​បាត់បង់​ជីវិត​ខណៈ​នៅ​ពេល​កំពុងធ្វើការ (​លាបថ្នាំ​ផ្ទះ​) រីឯ​ម្ចាស់ផ្ទះ​ឈ្មោះ ទូច តុ​ធា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​លក់ដូរ​។

បើ​តាម​សមត្ថកិច្ច​មូលដ្ឋាន​សង្កាត់​លេខ​៣ បានឱ្យ​ដឹង​ថា ករណី​បុរស​ម្នាក់​ដែល​បាន​បាត់បង់​ជីវិត​ដោយសារ​តែ​ឆក់​និង​ចរន្ត​ភ្លើងអគ្គិសនី គឺ​ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​ឡើង​លាបថ្នាំ​ជញ្ជាំង​ផ្ទះ​មួយ​កន្លែង ជិត​បង្គោល​ខ្សែបណ្តាញ​ភ្លើងអគ្គិសនី នៅ​ម្តុំ​សាលារៀន​កំ​ពេញ​ចាស់ ស្ថិត​ក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ។

បើ​តាម​សាក្សី​បានឱ្យ​ដឹង​ថា នៅ​ម៉ោង​៨​និង​៣០​នាទី​ព្រឹក គេ​ឃើញ​ជន​រង​គ្រោះ​កំពុងធ្វើការ ស្រាប់​តែ​ឮ​សូរ​សំឡេង​ផ្ទុះ ហើយ​មាន​ផ្សែង​ចេញ​មក ស្រប​ពេល​នោះ​ក៏​ឃើញ​ជន​រង​គ្រោះ​បាន​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ បណ្ដាល​មក​ពី​ឆក់​ខ្សែភ្លើង​ទៅ​ហើយ បន្ទាប់​មក​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​លេខ​៣​។

ដោយឡែក​យោង​តាម​ប្រភព​ពី​ម្ចាស់ផ្ទះ​បាន​បង្ហើប​ឱ្យ​ដឹង​ថា បង្គោល​ភ្លើង​ដែល​ធ្វើ​ឱ្យ​អ្នក​លាបថ្នាំ​ផ្ទះ​របស់​គាត់​ឆក់​នោះ គឺជា​បង្គោល​ភ្លើង​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​មួយ ដែល​កាលនោះ​ក្រុមហ៊ុន​បាន​ដាក់​នៅ​ជាប់​របង​ផ្ទះ​របស់​គាត់​តែ​ម្តង ដោយ​ពុំ​មានការ​អនុញ្ញាត្តិ​ពី​គាត់​ឡើយ ។ ក្រោយមក​គាត់​ក៏​បាន​ស្នើ​ទៅ​តំណាង​ក្រុមហ៊ុន​ឱ្យមក​និយាយ​គ្នា ព្រោះថា​បង្គោល​នេះ មាន​ខ្សែ​កម្លាំង​ធំ​នៅ​ជាប់​ផ្ទះ​របស់​គាត់​ទៀត ខ្លាច​មាន​បញ្ហា​ដល់​ផ្ទះ​របស់​គាត់ តែ​តំណាង​ក្រុមហ៊ុន​ពុំ​បាន​មក​និយាយ​សម្របសម្រួល​ជាមួយ​គាត់​ឡើយ រហូត​នៅ​ព្រឹក​ថ្ងៃ​ទី​៩ មីនា​នេះ ក៏​កើត​មានរឿង​បែប​នេះ​តែ​ម្តង។

ខណៈ​ពេល​ក្រោយ​កើតហេតុ​នោះ សព​ជន​រង​គ្រោះ បាន​រក្សា​មិន​ទាន់​បាន​យក​ទៅ​ណា​ទេ គឺ​ទុក​នៅ​កន្លែង​កើតហេតុ​និង​រង់ចាំ​ជំនាញ​បច្ចេកទេស​មក​ពិនិត្យ​ជា​មុន​សិន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ