ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកដឹកនាំ​ត្រូវ​តែ​មាន​ស្មារតី​អំណត់​អត់ធន់​បំផុត

4 ឆ្នាំ មុន

អ្នកដឹកនាំ​គប្បី​ឈ្វេងយល់​អំពី​ពាក្យ​ថា «​ខ​មា​» អាន​ថា ខៈ​-​ម៉ា ឱ្យ​បាន​ច្បាស់​ព្រោះ​ជា​កិច្ចការ​សំខាន់​បំផុត ។ ពាក្យ​ថា ខ​មា គឺជា​ការ​អត់ធន់ ការ​អំណត់​ទាំង​ផ្លូវ​កាយ…

អ្នកដឹកនាំ​គប្បី​ឈ្វេងយល់​អំពី​ពាក្យ​ថា «​ខ​មា​» អាន​ថា ខៈ​-​ម៉ា ឱ្យ​បាន​ច្បាស់​ព្រោះ​ជា​កិច្ចការ​សំខាន់​បំផុត ។ ពាក្យ​ថា ខ​មា គឺជា​ការ​អត់ធន់ ការ​អំណត់​ទាំង​ផ្លូវ​កាយ និង​ទាំង​ផ្លូវចិត្ត ចំពោះ​សេចក្តី​លំបាក​គ្រប់យ៉ាង ។

សម្រាប់​បុគ្គល​ដែល​ជា​អ្នកគ្រប់គ្រង ឬ​ជា​អ្នកដឹកនាំ​ក្រសួង ស្ថាប័ន និង​មន្ទីរ​អង្គភាព​ទាំងឡាយ គឺ​ទាំង​ផ្នែក​ពុទ្ធចក្រ និង​ទាំង​ផ្នែក​អាណាចក្រ​ត្រូវ​តែ​មាន​ស្មារតី​អំណត់​អត់ធន់​ឱ្យ​បាន​ខ្ពស់​បំផុត ព្រោះ​ជា​ធម្មតា​ការ​គ្រប់គ្រង ឬ​ដឹកនាំ​មិនមែន​ជា​រឿង​ដែល​ងាយស្រួល​ទេ ហើយ​ក៏​មិនមែន​ជា​រឿង​ដែល​លំបាក​ណាស់ណា​ដែរ បើ​យល់​អំពី​លក្ខណៈ​នៃ​ការ​ដឹកនាំ ។

អ្នកដឹកនាំ​គ្រប់​ជាន់ថ្នាក់​ត្រូវ​តែ​ជា​មនុស្ស​ដែល​ដើរ​នាំមុខ​គេ ព្រោះហេតុនេះ​គេច​មិន​ផុត​ទេពី​ពាក្យ​រិះគន់​ប្រមាទ​មាក់ងាយ មើល​ថោក​ដែល​ជា​ការ​វាយប្រហារអំពី​សំណាក់​អ្នក​ដទៃ ។

ទន្ទឹម​នឹង​នេះ​ដែរ ក្នុង​នាម​ជា​អ្នក​គ្រប់គ្រង​ត្រូវ​សម្តែង​ឱ្យ​ឃើញ​ពី​រូបភាព​រឹងប៉ឹង ប្រឈម​មុខ​យ៉ាង​ក្លាហាន​ចំពោះ​ឧបសគ្គ​ទាំងអស់ គឺ​តស៊ូ​យ៉ាង​អត់ធ្មត់​បំផុត​ប្រកបដោយ​ស្មារតី​ខ្ពស់ ហើយ​ញញឹម​ទទួលយក​បញ្ហា​ទាំងនោះ និង​ស្វែង​យល់​ឱ្យ​បាន​កាន់តែ​ច្បាស់​នូវ​បញ្ហា​ដែល​កើតឡើង ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ