ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​អុីតា​លី​ប្រកាស​ផ្អាក​ការ​ប្រកួត Serie A ដោយ​គ្មាន​ពេល​កំណត់

4 ឆ្នាំ មុន

នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​អុីតា​លី​ លោក Giuseppe Conte បាន​ប្រកាស​ថា ការ​ប្រកួត​លី​គ​ក្របខ័ណ្ឌ Serie A រួម​ទាំង​ព្រឹត្តិការណ៍​កីឡា​ផ្សេង​ទៀត ត្រូវ​បាន​ផ្អាក​ដោយ​គ្មាន​ពេល​កំណត់…

នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​អុីតា​លី​ លោក Giuseppe Conte បាន​ប្រកាស​ថា ការ​ប្រកួត​លី​គ​ក្របខ័ណ្ឌ Serie A រួម​ទាំង​ព្រឹត្តិការណ៍​កីឡា​ផ្សេង​ទៀត ត្រូវ​បាន​ផ្អាក​ដោយ​គ្មាន​ពេល​កំណត់ ខណៈ​ដែល​ប្រទេស​នេះ​នៅ​តែ​បន្ត​តស៊ូ​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​វីរុស Covid-19​។

ជាមួយនឹង​តួលេខ​ចុង​ក្រោយ​ដែល​បង្ហាញ​ថា​មនុស្ស​ចំនួន​៤៦៣​នាក់​ ក្នុង​ប្រទេស​នេះ​មានអ្នកបាត់បង់ជីវិត​ដោយសារ​វីរុស​ដ៏​កាច​សាហាវ​ខាងលើ ខណៈ​ការ​ឆ្លង​កើនឡើង​ដល់​ចំនួន​៩.១៧២​ករណី រដ្ឋាភិបាល​អុីតា​លី​បាន​ដាក់​ប្រទេស​នេះ​ក្រោម​ការ​រឹត​បន្តឹង​។

វិធាន​ការណ៍​ដែល​បាន​អនុវត្ត​រួច​ហើយ នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​អុី​តា​លី​រួម​មាន ការ​ហាមឃាត់​ការ​ប្រមូលផ្តុំ​ជា​សាធារណៈ និង​ការ​ដាក់​កម្រិត​លើ​រាល់​ចលនា​ទាំងអស់​ក្រៅពី​ការងារ និង​សេវាកម្ម​បន្ទាន់​។

លក្ខខណ្ឌ​ថ្មី​របស់​អុី​តា​លី​នឹង​ចូល​ជា​ធរមាន​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ហើយនឹង​ប៉ះពាល់​ដល់​ប្រជាជន​៦០​លាន​នាក់​របស់​ខ្លួន​។ ការ​ហាមឃាត់​ការ​ប្រមូលផ្តុំ​ជា​សាធារណៈ​នឹង​រួម​បញ្ចូល​ទាំង​ព្រឹត្តិការណ៍​កីឡា និង​ព្រឹត្តិ​ការណ៍​សាធារណៈ​, ការ​បិទ​រោង​ភាពយន្ត​, កន្លែង​កាយសម្ព័ន្ធ​, កន្លែង​ផឹកស៊ី រួម​ទាំង​ពិធីបុណ្យ​ផ្សេង​ៗ​ជា​ច្រើន​។

កីឡាបាល់ទាត់​ត្រូវ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដោយ​វីរុស​នេះ ដែល​ធ្វើ​ឱ្យ​ការ​ប្រកួត​B​ពានរង្វាន់​អឺរ៉ុ​បនឹង​ត្រូវ​លេង​ដោយ​គ្មាន​អ្នក​ទស្សនា​នៅ​ស​ប្តា​ហ៍​នេះ​ ។​ ជាក់ស្តែង​ការ​ប្រកួត​ជើង​ទី​២ នៃ​ពានរង្វាន់ Champions League រវាង PSG និង Dortmund នៅ​ប្រទេស​បារាំង នឹង​លេង​ដោយ​គ្មាន​អ្នកគាំទ្រ​ទស្សនា ខណៈ​ការ​ប្រកួត​រវាង Sevilla Vs Roma, Olympiacos Vs Wolves និង Valencia Vs Atalanta ក៏​ត្រូវធ្វើ​ឡើង​បែប​នេះ​ដូច​គ្នា​ ៕ (ប្រភព​៖ Goal.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ