ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​មិនដឹង​ខ្លួន បន្លំ​ចូល​យក​គោ​អស់​ពី​​ក្រោល តែ​កូន​គោ​​​ចេះរត់​រំដោះខ្លួន

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្ដាល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​ដំបូង​ឲ្យ​ដឹង​ថា មាន​ករណី​ចោរលួច​គោមួយ​បាន​កើតឡើង ខណៈ​ដែល​ម្ចាស់​លេបថ្នាំ​ផ្តាសាយ​ក៏​ដេក​លង់លក់​រហូត​ដល់​ភ្លឺ ដូច​បើកដៃ​ឲ្យ​ចោរ​ចូល​លួច​ដឹកគោ​អស់ពី​ក្រោល ប៉ុន្តែ​លុះ​ពេល​សមត្ថកិច្ច​តាមដាន​ក៏​ឃើញ​កូន​គោ​១​ក្បាល​ដែល​រំដោះ​ខ្លួន​រត់​ចេញពី​ក្រញាំ​ដៃ​ចោរ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២០…

ខេត្តកណ្ដាល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​ដំបូង​ឲ្យ​ដឹង​ថា មាន​ករណី​ចោរលួច​គោមួយ​បាន​កើតឡើង ខណៈ​ដែល​ម្ចាស់​លេបថ្នាំ​ផ្តាសាយ​ក៏​ដេក​លង់លក់​រហូត​ដល់​ភ្លឺ ដូច​បើកដៃ​ឲ្យ​ចោរ​ចូល​លួច​ដឹកគោ​អស់ពី​ក្រោល ប៉ុន្តែ​លុះ​ពេល​សមត្ថកិច្ច​តាមដាន​ក៏​ឃើញ​កូន​គោ​១​ក្បាល​ដែល​រំដោះ​ខ្លួន​រត់​ចេញពី​ក្រញាំ​ដៃ​ចោរ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២០ គោ ស្ថិត​នៅ​ភូមិ​ព្រែក​គង់​រាជ ឃុំ​ព្រែក​រៃ ស្រុក​ល្វាឯម ខេត្តកណ្ដាល ។

សេចក្តីរាយការណ៍​បន្ត​ថា ម្ចាស់​គោ​ខាងលើ​មានឈ្មោះ ហែម សេង​ហួ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​បុគ្គលិក​ធនាគារ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែ​គង់​រាជ ឃុំ​ព្រែក​រៃ ស្រុក​ល្វាឯម ចំណែកឯ​ជន​សង្ស័យ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ហើយ​ក៏​មិនដឹង​ថា មាន​គ្នា​ប៉ុន្មាន​នាក់​ដែរ សូ​ម្បី​តែ​ដានជើង​បន្តិច​ដែល​បន្សល់​ទុកជា​ភស្តុ​តាង​ក៏​គ្មាន​ផង ។

បើ​តាម​សម្តី​ម្ចាស់​គោ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា កាលពី​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​៨ ខែមីនា រូប​គាត់​បាន​ដឹកគោ​ចំនួន​៣​ក្បាល មាន​មេ​២​ក្បាល និង​កូន​គោ​១​ក្បាល បញ្ចូល​ក្នុង​ក្រោល​ដូច​រាល់​ថ្ងៃ ។ ក្រោយ​ពេល​ដឹកគោ​ចូល​ក្រោល​ហើយ រូប​គាត់​មិនសូវ​ស្រួលខ្លួន​ក៏​បាន​ទៅ​យក​ថ្នាំ​ផ្ដាសា​យមក​លេប ដើម្បី​បន្ធូរ​អាការៈរោគ រួច​ហើយ​ក៏​ចូល​ទៅ​ដេក​ក្នុងផ្ទះ បណ្តាល​ឲ្យ​លង់លក់​រហូត​ទល់​ភ្លឺ​តែ​ម្តង​។

បើ​តាម​ម្ចាស់​គោ​ខាងលើ​បន្ត​ថា លុះ​ព្រឹក​ឡើង​ឈាន​ចូល​ថ្ងៃ​ទី​៩ ខែមីនា រូប​គាត់​បាន​ដើរទៅ​មើល​គោ​ក្នុង​ក្រោល ដែល​ស្ថិត​នៅ​ខាងក្រោយ​ផ្ទះ ស្រាប់តែ​បាត់គោ​អស់ពី​ក្នុង​ក្រោល​តែ​ម្តង ភ្លាម​ៗ​នោះ​គាត់​ក៏​ទូរស័ព្ទ​រាយការណ៍​ប្រាប់​ទៅ​សមត្ថកិច្ច ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ចាប់ចោរ​ផង​ដែរ ប៉ុន្តែ​វា​ហាក់ដូចជា​ហួសពេល​ទៅ​ហើយ ព្រោះតែ​លេបថ្នាំ​ផ្តាសាយ​ដេក​លក់​មិនដឹង​ថា ចោរ​ចូល​លួច​តាំងពី​ពេល​ណា​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ក៏​ចុះ​ទៅ​ដល់​ភ្លាម​ៗ​ដែរ និង​បាន​បើក​ការ​ស្រាវជ្រាវ​បឋម ដើម្បី​តាម​រក​ដានជើង​ក្រុម​ចោរ​រហូត​ដល់​ក្នុង​ព្រៃ ទើប​ឈាន​ដល់​ការ​រក​ឃើញ​​កូន​គោ​១​ក្បាល ដែល​វា​បាន​រំដោះខ្លួន​រត់​ចេញពី​ក្រញាំ​ដៃ​ចោរ ចំណែក​មេគោ​ញី​២​ក្បាល​ជា​មេ​របស់​វា ត្រូវ​ចោរ​ដឹក​យក​ទៅ​បាត់​តែ​ម្តង ។

ទោះជា​យ៉ាងណា សមត្ថកិច្ច​នគរបាល​ស្រុក​ល្វា​ឋ​ម បាន​និង​កំពុង​ដុតដៃដុតជើង តាម​រកមុខ​សញ្ញា​​ចោរ​ថ្លើមធំ ដែល​ហ៊ាន​ទៅ​លួច​ដឹកគោ​អស់ពី​ក្រោល ដែល​ម្ចាស់​លេបថ្នាំ​ផ្តាសាយ​ដេក​លក់​មិនដឹង​ខ្លួន​សោះ​នោះ ដើម្បី​នាំ​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ជា​ធរមាន ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ