ប្រធានាធិបតីថ្មីដែលទើបជាប់ឆ្នោតរបស់ភូមា លោក U Thein Sein និងអនុប្រធានាធិបតី២រូបទៀត លោក U Tin Aung Myint Oo និងលោក Sai Mauk Kham បានធ្វើសច្ចាប្រណិធានចូលកាន់តំណែងកាលពីព្រឹកថ្ងៃទី៣០ មីនា នៅទីក្រុង Noy Pyi Taw ជារដ្ឋធានីថ្មីរបស់ភូមា ។ ក្នុងពិធីធ្វើសច្ចាប្រណិធានចូលកាន់តំណែងនោះ ក៏មានការរំលាយក្រុមប្រឹក្សាសន្តិភាព និងអភិវឌ្ឍន៍រដ្ឋកំពុងកាន់អំណាច (SPDC) និងការផ្ទេរអំណាចទៅឱ្យរដ្ឋាភិបាលស៊ីវិលថ្មី ។ នេះបើតាមការប្រកាសឱ្យដឹងដោយអតីតប្រធាន SPDC ឧត្តមសេនីយ៍ជាន់ខ្ពស់ថាន់ ស្វេ ។
ក្រោយពីពិធីធ្វើសច្ចាប្រណិធានចូលកាន់តំណែង លោក U Thein Sein បានតែងតាំងរដ្ឋមន្ត្រីចំនួន៣០រូប សំរាប់រដ្ឋាភិបាលថ្មី៕
ចែករំលែកព័តមាននេះ