ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរពេទ្យ​បណ្តោះអាសន្ន​ក្នុង​ទីក្រុង​វូ​ហាន ចំនួន​១៤ ត្រូវ​បិទ

4 ឆ្នាំ មុន

វ៉ូ​ហាន ៖ ទីក្រុង​វ៉ូ​ហាន ​ជា​ចំណុចកណ្តាល នៃ​ការ​ផ្ទុះ​ឡើង​នូវ​វីរុស​ឆ្លង COVID-19 នៅ​ខេត្ត​ហ៊ូ​ប៉ី ភាគ​កណ្តាល​ប្រទេស​ចិន នៅ​ថ្ងៃ​ចន្ទ​នេះ បាន​បិទ​មន្ទីរពេទ្យ​បណ្តោះអាសន្ន​មួយទៀត…

វ៉ូ​ហាន ៖ ទីក្រុង​វ៉ូ​ហាន ​ជា​ចំណុចកណ្តាល នៃ​ការ​ផ្ទុះ​ឡើង​នូវ​វីរុស​ឆ្លង COVID-19 នៅ​ខេត្ត​ហ៊ូ​ប៉ី ភាគ​កណ្តាល​ប្រទេស​ចិន នៅ​ថ្ងៃ​ចន្ទ​នេះ បាន​បិទ​មន្ទីរពេទ្យ​បណ្តោះអាសន្ន​មួយទៀត ខណៈ​ដែល​ចំនួន​អ្នកជំងឺ បន្ត​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិ​ន​ហួរ ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៩ ខែមីនា​នេះ ។

មន្ទីរពេទ្យ​បណ្តោះអាសន្ន ដែល​បាន​ប្តូរ​មក​ពី​មជ្ឈមណ្ឌល​តាំងពិព័រណ៍​អន្ដរជាតិ​មួយ បាន​បិទ​នៅ​ម៉ោង​៣​រសៀល​ថ្ងៃនេះ នាំ​ឲ្យ​ចំនួន​មន្ទីរពេទ្យ​បណ្តោះអាសន្ន ដែល​បាន​បិទ មាន​ដល់​ទៅ ១៤ កន្លែង​ហើយ ។

ក្រោយ​ពី​ទីក្រុង​វ៉ូ​ហាន​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​វី​ដ​-១៩ ធ្វើ​អោយ​អ្នកជំងឺ​កើនឡើង និង​ត្រូវ​ព្យាបាល​ដាក់​នៅ​ដាច់​ដោយឡែក​ពី​គ្នា ទើប​អាជ្ញាធរ​ចិន បាន​ប្តូរ​ទីកន្លែង​សាធារណៈ ដូច​ជា​មជ្ឈមណ្ឌល​តាំងពិព័រណ៍ កីឡដ្ឋាន និង​កន្លែង​ហាត់ប្រាណ ទៅ​ជា​មន្ទីរពេទ្យ​បណ្តោះអាសន្ន មាន​ចំនួន​១៦ ទីតាំង ។

មន្ត្រី​ក្រុង​វ៉ូ​ហាន បាន​និយាយ​ថា មន្ទីរពេទ្យ​បណ្តោះអាសន្ន​ពីរ​ផ្សេង​ទៀត ដែល​កំពុង​ដំណើរការ លោក​រំពឹង​ថា នឹង​ត្រូវ​បិទ​ឆាប់​ៗ​នេះ​ផង​ដែរ ។

សូម​ជម្រាប​ថា គិត​ត្រឹមម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៩ មីនា​នេះ ចំនួន​សរុបនៅ​ទូ​ទាំង​ប្រទេស​ចិន ៖ អ្នក​ឆ្លង​វីរុស​កូ​វី​ដ​-១៩ ចំនួន ៨០.៧៣៩ករណី, រក​ឃើញ​ថ្មី ៤៤​ករណី, អ្នក​ស្លាប់ ៣.១២០​នាក់, កំពុង​សម្រាក​ព្យាបាល ១៨.៩០៣​នាក់, ធ្ងន់ធ្ងរ ៥.១១១​នាក់ និង​ជា​សះស្បើយ ៥៨.៧១៦ នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ