ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរុស​ COVID-19​ កូរ៉េ​ខាងត្បូង​មាន​អ្នក​ឆ្លង​សរុប​ជិត​៧.៤០០​នាក់

4 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ អាជ្ញាធរ​សុខាភិបាល​កូរ៉េ​ខាងត្បូង​គូសបញ្ជាក់​នា​ថ្ងៃ​ទី​៩​មីនា​ថា វីរុស​COVID-19 ​បាន​ឆ្លង​ដល់​មនុស្ស​សរុប​ជិត​៧.៤០០​នាក់ តែ​ចំនួន​នៃ​អ្នក​ឆ្លង​ថ្មី​ហាក់​មានការ​ចុះ​ថយ ក្រោយ​ការ​ធ្វើតេស្ត​លើ​មនុស្ស​ដ៏​ច្រើន ពិសេស​ក្នុង​ចំណោម​សាសនិក​នៃ​សាខា​ព្រះ​វិហារ​SHINCHEONJI នៅ​ក្រុង​DAEGU ចំណុចកណ្ដាល​នៃ​ការ​ឆ្លង​រាលដាល​ដ៏​រហ័ស​។…

ប្រទេស​កូរ៉េ​ខាងត្បូង ៖ អាជ្ញាធរ​សុខាភិបាល​កូរ៉េ​ខាងត្បូង​គូសបញ្ជាក់​នា​ថ្ងៃ​ទី​៩​មីនា​ថា វីរុស​COVID-19 ​បាន​ឆ្លង​ដល់​មនុស្ស​សរុប​ជិត​៧.៤០០​នាក់ តែ​ចំនួន​នៃ​អ្នក​ឆ្លង​ថ្មី​ហាក់​មានការ​ចុះ​ថយ ក្រោយ​ការ​ធ្វើតេស្ត​លើ​មនុស្ស​ដ៏​ច្រើន ពិសេស​ក្នុង​ចំណោម​សាសនិក​នៃ​សាខា​ព្រះ​វិហារ​SHINCHEONJI នៅ​ក្រុង​DAEGU ចំណុចកណ្ដាល​នៃ​ការ​ឆ្លង​រាលដាល​ដ៏​រហ័ស​។ ប៉ុន្តែ​អាជ្ញាធរ​សុខាភិបាល​នៅ​តែ​ប្រុង​ប្រយ័ត្ន​។

អ្នក​ឆ្លង​ថ្មី​២៤៨​នាក់​ត្រូវ​បាន​ជំរឿន​ឃើញ​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​ឡើង​ដល់​៧.៣៨២​នាក់​។ អ្នក​ឆ្លង​ថ្មី​ទាំងនេះ​ត្រូវ​បាន​ប្រកាស​បន្ទាប់​ពី​មនុស្ស​ខ្ទង់​៥០០​នាក់ ត្រូវ​បាន​ប្រកាស​ថា​ឆ្លង​រៀងរាល់ថ្ងៃ​កាលពី​ស​ប្ដា​ហ៍​មុន​។ នេះ​ជា​ចំនួន​អ្នក​ឆ្លង​ដែល​មាន​ខ្សោយ​ក្នុង​១​ថ្ងៃ​ចាប់តាំងពី​ថ្ងៃ​ទី​២៦​កុម្ភៈ​មក។

មក​ទល់​ពេល​នេះ​មនុស្ស​៥១​នាក់​ក្នុង​នោះ​ភាគច្រើន​ជា​អ្នកជំងឺ​វ័យ​ចំណាស់ ដែល​មាន​ជំ​ងឹ​ផ្សេង​ស្រាប់ បាន​ត្រូវ​បាត់​បង់​ជីវិត​នៅ​កូរ៉េ​ខាងត្បូង ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yna (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ