ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​អុីតា​លី​អ្នក​ឆ្លង​វីរុស​ឡើង​ដល់​៧.៣៧៥​នាក់

4 ឆ្នាំ មុន

ប្រទេស​អ៊ី​តា​លី ៖ ទីភ្នាក់ងារ​ការពារ​ស៊ី​វិល​អ៊ីតា​លី​រាយការណ៍​នា​ថ្ងៃ​ទី​៨​មីនា​ថា ចំនួន​អ្នកបាត់​បង់​ជីវិត ​ថ្មី​ទាក់ទិន​នឹង​វីរុស​COVID-19 នៅ​អ៊ីតា​លី​មាន​ដល់​១៣៣​នាក់ នាំ​ឲ្យ​អ្នក​បាត់​បង់​ជីវិត​​ក្នុង​ប្រទេស​នេះ​ឡើង​ដល់​៣៦៦​នាក់​។ នោះ​ជា​ការ​កើន​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​តែ​១​ថ្ងៃ កត់សម្គាល់​ឃើញ តាំងពី​ចាប់ផ្ដើម​ការ​ឆ្លង​ក្នុង​ប្រទេស​កាលពី​១៥​ថ្ងៃមុន​នេះ​មក​។…

ប្រទេស​អ៊ី​តា​លី ៖ ទីភ្នាក់ងារ​ការពារ​ស៊ី​វិល​អ៊ីតា​លី​រាយការណ៍​នា​ថ្ងៃ​ទី​៨​មីនា​ថា ចំនួន​អ្នកបាត់​បង់​ជីវិត ​ថ្មី​ទាក់ទិន​នឹង​វីរុស​COVID-19 នៅ​អ៊ីតា​លី​មាន​ដល់​១៣៣​នាក់ នាំ​ឲ្យ​អ្នក​បាត់​បង់​ជីវិត​​ក្នុង​ប្រទេស​នេះ​ឡើង​ដល់​៣៦៦​នាក់​។ នោះ​ជា​ការ​កើន​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​តែ​១​ថ្ងៃ កត់សម្គាល់​ឃើញ តាំងពី​ចាប់ផ្ដើម​ការ​ឆ្លង​ក្នុង​ប្រទេស​កាលពី​១៥​ថ្ងៃមុន​នេះ​មក​។

ចំណែក​ចំនួន​សរុប​នៃ​អ្នក​ឆ្លង​បាន​កើន​២៥% ដែល​គិត​មក​ដល់​ថ្ងៃ​ទី​៨​មីនា​មាន​ដល់​៧.៣៧៥​នាក់ ទល់​នឹង​៥.៨៨៣​នាក់​ជំរឿន​ឃើញ​កាលពី​ថ្ងៃ​ទី​៧​មីនា ហើ់យ​មនុស្ស​ជិត​៦៥០​នាក់ កំពុង​ទទួល​ការ​ព្យាបាល​បន្ទាន់​។ ប្រឈម​មុខ​នឹង​ការ​ឆ្លង​រាលដាល​ដ៏​ឆាប់​នៃ​វីរុស អ៊ីតា​លី កាលពី​ថ្ងៃ​ទី​៨​មីនា​បាន​ដាក់​តំបន់​ជា​ច្រើន​នា​ភាគ​ខាងជើង​ប្រទេស ជា​តំបន់​មាន​ប្រជាជន​ច្រើន​និង​មាន​ជាងគេ​របស់​ប្រទេស​ឲ្យ​នៅ​ដាច់​ពី​គេ​។

ក្រៅពី​អ៊ីតា​លី​អា​ល្លឺ​ម៉​ង់​អ្នក​ឆ្លង​វីរុស​គិតដល់​រសៀល​ថ្ងៃ​ទី​៨​មីនា​ឡើង​ដល់​៩០២​នាក់ ក្នុង​នោះ​៣៩២​នាក់​ក្នុង​ឃុំ​តែ​មួយ​នា​ភាគ​ខាងលិច​ប្រទេស​។ នៅ​អ៊ូ​រ៉​ង់​មាន​អ្នក​បាត់​បង់​ជីវិត​ថ្មី​៤៩​នាក់ នាំ​ឲ្យ​ចំនួន​អ្នក​បាត់​បង់​ជីវិត​ឡើង​ដល់​១៩៤​នាក់​ក្នុង​ចំណោម​អ្នក​ឆ្លង​៦.៥៦៦​នាក់​។ នៅ​ជប៉ុន​ចំនួន​អ្នក​ឆ្លង​ឡើង​ដល់​លើស​ពី​១.០០០​នាក់ ហើយ​មនុស្ស​១២​នាក់​បាន​បាត់​បង់​ជីវិត​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ