ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កឋិន​នៅ​ភ្នំពេញ​ឆ្នាំ​២០១៩ ​តើ​កើន ឬ​ថយ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា សម្រាប់់​ឆ្នាំ​២០១៩ នៅ​រាជធានី​ភ្នំពេញ មាន​កឋិន​ដង្ហែ​ចេញ និង​ចូល​ចំនួន​៣៧២​កឋិន ក្នុង​នោះ​កឋិន​ដង្ហែ​ចូល​រាជធានី​ភ្នំពេញ​មាន​ចំនួន​១៤៩ និង​ដង្ហែ​ចេញ​ទៅ​តាម​បណ្តាល​ខេត្ត​នានា…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា សម្រាប់់​ឆ្នាំ​២០១៩ នៅ​រាជធានី​ភ្នំពេញ មាន​កឋិន​ដង្ហែ​ចេញ និង​ចូល​ចំនួន​៣៧២​កឋិន ក្នុង​នោះ​កឋិន​ដង្ហែ​ចូល​រាជធានី​ភ្នំពេញ​មាន​ចំនួន​១៤៩ និង​ដង្ហែ​ចេញ​ទៅ​តាម​បណ្តាល​ខេត្ត​នានា ចំនួន​២២៣​កឋិន កើន​៥៨​លើក ។

កឋិន​សុំ​ច្បាប់​ដល់​មន្ទីរ​មាន​តែ​២៦​ប៉ុណ្ណោះ ក្រៅពី​នោះ​សុំ​ច្បាប់​អាជ្ញាធរ​មូលដ្ឋាន ។ ចំពោះ​បច្ច័យ​ដែល​ប្រមូល​បាន​ពី​អង្គ​កឋិន​បាន​ប្រមាណ​១១.៩២៧.៨៦៨.០០០​រៀល តិច​ជាង​ឆ្នាំ​មុន​ប្រមាណ​៧១៩.៥១៦.៥០០​រៀល ។

របាយការណ៍​ដដែល​បានឱ្យ​ដឹង​ទៀត​ថា ជា​រៀង​រាល់​ឆ្នាំ​រដូវ​បុណ្យ​កឋិនទាន​មាន​រយៈពេល​មួយ​ខែ​តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា​តាំងពី​បុរាណកាល​មក គឺ​ចាប់ពី​ថ្ងៃ​១​រោច ខែ​អា​សុច ដល់​ថ្ងៃ​ទី​១៥​កើត ខែកត្តិក ត្រូវ​បាន​បញ្ចប់ ។

នៅ​រាជធានី​ភ្នំពេញ​មាន​វត្ត​អារាម និង​ទីកន្លែង​គោរព​សម្រាប់​សា​នានា​នា ចំនួន​៦៨៧​ទីតាំង​ធំ​ៗ ក្នុង​នោះ ព្រះពុទ្ធ​សាសនា​មាន​៖ វត្ត​គណៈមហានិកាយ​១៤២​វត្ត និង​វត្ត​គណៈ​ធម្មយុត្តិ​ចំនួន​៧​វត្ត សាលាឆទាន​មាន​ចំនួន​១២​កន្លែង ព្រះសង្ឃ​សរុប​ចំនួន​៨៥៣៥​អង្គ ភិក្ខុ​៣៤៣១​អង្គ សាមណេរ​៥១០៤​អង្គ ព្រះសង្ឃ​សរុប​ខាង​មហានិកាយ​៨៤០៥​អង្គ ភិក្ខុ ៣៣៨៦​អង្គ សាមណេរ​៥០១៩​អង្គ ។ ខាង​ធម្មយុត្តិ​សរុប​១៣០​អង្គ ភិក្ខុ​៤៥​អង្គ សាមណេរ ៨៥​អង្គ ។ គណៈកម្មការ​អាចារ្យ​វត្តមាន​ចំនួន ១៩៧៤​នាក់ សីលវន្ដ​សីលវតី​ចំនួន​១៣៤២​នាក់ សិស្ស​និស្សិត​ស្នាក់​តាម​វត្ត​ដើម្បី​បន្ត​ការ​សិក្សា​តាម​គ្រឹះស្ថានសិក្សា​នានា​ក្នុង​រាជធានី​ភ្នំពេញ​មាន​ចំនួន​៣០៧៩​នាក់ កើន​៥៧៥​នាក់ ។

សម្រាប់​ពា​ហិ​រ​សាសនា ឥ​ស្លា​ម​សាសនា​មាន​ចំនួន​១២​វិហារ សុ​រ៉ាវ​១៨​សាលា អង្គការ​៥ និង​សមាគម​៩ បរិស័ទ​សរុប​ចំនួន​៧២០៥ ប្រុស​៧២០៥​នាក់ ស្រី​៣៣៩៧​នាក់ បើ​ធៀប​នឹង​ប្រជាជន​រាជធានី​ភ្នំពេញ ស្មើនឹង​០.៤២% ។ រីឯ​គ្រឹ​ស្ដ​សាសនា​មាន​វិហារ​១០៤ ទីស្នាក់ការ​ថ្វាយបង្គំ​១៨១ អង្គការ​១៤ សមាគម​៥៩ មាន​និកាយ​ចំនួន​១០​និកាយ បរិស័ទ​សរុប​២១០៤៨​នាក់ ស្រី​១១២៦៥​នាក់ ប្រុស​៩៧៨៣​នាក់ ។ បើ​ធៀប​នឹង​ប្រជាជន​រាជធានី​ភ្នំពេញ​ស្មើនឹង​១.២៤%​។

ចំណែក​សាសនា​មហាយាន​មាន​ចំនួន​៧១​វិហារ ខុ​ង​បឹង​១​វិហារ គង់​ស៊ី​អ៊ី​ម​១៣​វិហារ មឹ​ឡឹ​ក​៥​វិហារ អ៊ី​ក្វា​ន់តា​វ​២០​វិហារ ។ មហា​ធម្ម​មេត្រី​ជប៉ុន​២​វិហារ បរិស័ទ​សរុប​៤៨៧១​នាក់ ប្រុស​២០៩៧​នាក់ ស្រី​២៧៧៤​នាក់ បើ​ធៀប​នឹង​ប្រជាជន​ក្នុង​រាជធានី​ភ្នំពេញ ស្មើនឹង​០.២៩%​។

សម្រាប់​មហាយាន​វៀតណាម​វិញ មាន​១១​វត្ត បរិស័ទ​សរុប​១១១៤​នាក់​ប្រុស​៤៣០​នាក់ ស្រី​៦៨៤​នាក់ បើ​ធៀប​នឹង​ប្រជាជន​រាជធានី​ភ្នំពេញ ស្មើនឹង​០.០៧%​។ កាវ​ដាយ​មាន​១​វិហារ បរិស័ទ​សរុប​១០០​នាក់ ប្រុស​៤០​នាក់ ស្រី​៦០​នាក់ ស្មើនឹង​០.០១% នៃ​ប្រជាជន​រាជធានី​ភ្នំពេញ ។ បា​ហៃ​មាន​១​វិហារ បរិស័ទ​សរុប​២៧​នាក់ ប្រុស​១០​នាក់ ស្រី​១៧​នាក់ ។

បើ​សរុប​រួម​បរិស័ទ​នៃ​ពា​ហិ​រ​សាសនា​ទាំងអស់​មាន​ចំនួន​៣៣២៥១​នាក់ ប្រុស​១៥៧៣៨​នាក់ ស្រី​១៧៥១៣​នាក់ ស្មើនឹង​១.៩៦% នៃ​ប្រជាជន​រាជធានី​ភ្នំពេញ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ