ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​បា.ញ់​សាក​មី​សី​ុ​ល​៣​គ្រាប់​ទៀត

4 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ អគ្គ​សេនា​ការដ្ឋាន​កងទ័ព​កូរ៉េ​ខាងត្បូង​ឲ្យ​ដឹង​ថា កូរ៉េ​ខាងជើង​នា​ព្រឹក​ថ្ងៃ​ទី​៩​មីនា បាន​បាញ់​សាក​មី​ស៊ី​ល​៣​គ្រាប់​ទៅ​កាន់​សមុទ្រ​ខាងកើត ដែល​ការ​បាញ់​សាក​នោះ​ធ្វើ​ឡើង​១​ស​ប្ដា​ហ៍ បន្ទាប់​ពី​ការ​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​រយៈ​ខ្លី​២​គ្រាប់​មក​។ មី​ស៊ី​ល​ទាំងនោះ​ត្រូវ​បាន​បាញ់​ឆ្ពោះទៅ​ភាគ​ឦសាន ចេញពី​តំបន់​មួយ​ស្ថិត​នៅ​ជិត​ក្រុង​សុ​ន​ដុក ក្នុង​ខេត្ត​HAMGYONG​ខាងត្បូង​។…

ប្រទេស​កូរ៉េ​ខាងជើង ៖ អគ្គ​សេនា​ការដ្ឋាន​កងទ័ព​កូរ៉េ​ខាងត្បូង​ឲ្យ​ដឹង​ថា កូរ៉េ​ខាងជើង​នា​ព្រឹក​ថ្ងៃ​ទី​៩​មីនា បាន​បាញ់​សាក​មី​ស៊ី​ល​៣​គ្រាប់​ទៅ​កាន់​សមុទ្រ​ខាងកើត ដែល​ការ​បាញ់​សាក​នោះ​ធ្វើ​ឡើង​១​ស​ប្ដា​ហ៍ បន្ទាប់​ពី​ការ​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​រយៈ​ខ្លី​២​គ្រាប់​មក​។

មី​ស៊ី​ល​ទាំងនោះ​ត្រូវ​បាន​បាញ់​ឆ្ពោះទៅ​ភាគ​ឦសាន ចេញពី​តំបន់​មួយ​ស្ថិត​នៅ​ជិត​ក្រុង​សុ​ន​ដុក ក្នុង​ខេត្ត​HAMGYONG​ខាងត្បូង​។ អ្នកនាំពាក្យ​កងទ័ព​ជប៉ុន​អះអាង​ថា កូរ៉េ​ខាងជើង​ហាក់ដូចជា​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ដែល​មិន​បាន​ឆ្លង​ចូល​ដែនដី និង​ក្នុង​តំបន់​សេដ្ឋកិច្ច​ដាច់​មុខ​របស់​ជប៉ុន​ឡើយ​។

លោក​គី​ម​ជុង​អ៊ុ​ន​បាន​បន្ត​ការ​សាកល្បង​មី​ស៊ីល ដើម្បី​កែ​លម្អ​និង​ធ្វើ​ឲ្យ​កងទ័ព​របស់​លោក​កាន់តែ​ខ្លាំង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ