ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ឆ្លង​វីរុស​នៅ​អា​មេ​រិ​ក​កើន ​រដ្ឋ​ញូ​វ​យ៉ក​ ​ប្រកាស​អាសន្ន

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ សហរដ្ឋអាមេរិក​គិត​មក​ដល់​ថ្ងៃ​ទី​៨​មីនា មាន​អ្នក​ឆ្លង​វីរុស​COVID-19​ឡើង​ដល់​ជិត​៤៥០​នាក់​ និង​អ្នក​បាត់​បង់​ជីវិត​​១៩​នាក់​ទាក់ទិន​នឹង​វីរុស​នោះ ដែល​ជម្រុញ​ឲ្យ​រដ្ឋ​ញូ​វ​យ៉​ក​ចេញ​ការ​ប្រកាស​អាសន្ន​។ ចំនួន​អ្នក​ឆ្លង​វីរុស​ក្នុង​រដ្ឋ​ញូ​វ​យ៉​កបាន​ឡើង​ដល់​១០៥​នាក់ ពោល​១៦​នាក់​ច្រើន​ជាង​ការ​ប្រកាស​នា​ពេល​មុន​។ នេះ​ជា​ការ​អះអាង​កាលពី​ថ្ងៃ​ទី​៨​មីនា របស់​អភិបាល​រដ្ឋ​នោះ​លោក​ANDREW…

សហរដ្ឋអាមេរិក ៖ សហរដ្ឋអាមេរិក​គិត​មក​ដល់​ថ្ងៃ​ទី​៨​មីនា មាន​អ្នក​ឆ្លង​វីរុស​COVID-19​ឡើង​ដល់​ជិត​៤៥០​នាក់​ និង​អ្នក​បាត់​បង់​ជីវិត​​១៩​នាក់​ទាក់ទិន​នឹង​វីរុស​នោះ ដែល​ជម្រុញ​ឲ្យ​រដ្ឋ​ញូ​វ​យ៉​ក​ចេញ​ការ​ប្រកាស​អាសន្ន​។

ចំនួន​អ្នក​ឆ្លង​វីរុស​ក្នុង​រដ្ឋ​ញូ​វ​យ៉​កបាន​ឡើង​ដល់​១០៥​នាក់ ពោល​១៦​នាក់​ច្រើន​ជាង​ការ​ប្រកាស​នា​ពេល​មុន​។ នេះ​ជា​ការ​អះអាង​កាលពី​ថ្ងៃ​ទី​៨​មីនា របស់​អភិបាល​រដ្ឋ​នោះ​លោក​ANDREW CUOMO​។ តុល្យការ​នោះ​រាប់​បញ្ចូល​អ្នក​ឆ្លង​៨២​នាក់ ដែល​ជំរឿន​ឃើញ​នៅ​ក្នុង​ទីក្រុង​WESTCHESTER ស្ថិត​នៅ​ជាយក្រុង​ញូ​វ​យ៉​កស៊ីធី ជាទី​ក្រុងមាន​ប្រជាជន​ច្រើន​ជាងគេ​បំផុត​របស់​ប្រទេស​។

ជាង​ពាក់កណ្ដាល​នៃ​រដ្ឋ​ទាំង​៥០​របស់​អា​មេ​រិ​ក សុទ្ធតែ​ប្រកាស​ពី​មាន​អ្នក​ឆ្លង​វីរុស​ដែល​លេច​ពី​ដំបូង​កាលពី​ខែធ្នូ​នៅ​ចិន ដែល​ចាប់តាំងពី​ពេល​នោះ​មក មាន​មនុស្ស​បាត់​បង់​ជីវិត​​ជាង​៣.៦០០​នាក់​ហើយ​លើ​ពិភពលោក​។ នៅ​សហរដ្ឋអាមេរិក​បណ្ដា​ការ​ប្រគំ​តន្ត្រី​និង​សន្និសីទ​ត្រូវ​លុប​ចោល​ក្នុង​ប្រទេស ហើយ​បណ្ដា​សាកលវិទ្យាល័យ​ត្រូវ​ណែនាំ​ដល់​និស្សិត ឲ្យ​ស្ថិត​នៅ​ក្នុងផ្ទះ​ហើយ​រៀន​តាម​អន​ឡាញ​។

ផ្ទុយ​ទៅ​វិញ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ប្រធានាធិបតី​នា​ខែវិច្ឆិកា​ខាង​មុខ​នេះ​នឹង​បន្ត​។ កាលពី​ថ្ងៃ​ទី​៧​មីនា​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​គូសបញ្ជាក់​ថា លោក​នឹង​បន្ត​រៀបចំ​ការ​ប្រមូលផ្ដុំ​មនុស្ស​ខាង​នយោបាយ ដែល​ជួនកាល​មាន​មនុស្ស​ចូលរួម​ដល់​២០.០០០​នាក់​។

កាលពី​ថ្ងៃ​ទី​៨​មីនា​តាម​កម្មវិធី​ទូរទស្សន៍​FOX NEWS SUNDAY នាយក​ផ្នែក​ជំងឺឆ្លង​នៃ​វិទ្យា​ស្ថាន​ជាតិ​សុខភាព លោក​ANTHONY FAUCI​ពុំ​បដិសេធ​ឡើយ​បណ្ដា​វិធានការ​បង្ខាំង​មាន​លំនាំ​ដូច​គ្នា​នឹង​ការ​បង្ខាំង ដែល​ប្រកាន់​យក​នៅ​ចិន​និង​អ៊ី​តា​លី​ដែរ​។ លោក​ថា​យើង​មិន​ចង់​បំភ័យ​មនុស្ស​ម្នា​ឡើយ តែ​យើង​ត្រូវ​ចាត់​បណ្ដា​វិធានការ​តាម​ការ​ជាក់ស្ដែង​។ គឹ​ហេតុផល​នេះ​ហើយ​ដែល​យើង​ត្រូវ​ត្រៀម​ចាត់​រាល់​សកម្មភាព​សម​ស្រប ដើម្បី​ទប់​និង​កម្រិត​ការ​ឆ្លង​។

តំបន់​ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​នៅ​សហរដ្ឋអាមេរិក ​គឺ​ផ្ទះ​សម្រាប់​និវត្តន៍​ជន​មួយ ស្ថិត​នៅ​ជាយក្រុង​SEATTLE​។ អភិបាលរ​ដ្ខ​វ៉ា​ស៊ិ​ន​តោន​លោក​JAY INSLEE​គូសបញ្ជាក់​ថា លោក​គ្រោង​ហាមឃាត់​ការ​ប្រមូលផ្ដុំ​មនុស្ស​ច្រើន តែ​មិន​ចាំបាច់​ចាត់​បណ្ដា​វិធានការ​ដាក់​ឲ្យ​នៅ​ដាច់​ពី​គេ​តឹងតែង​បំផុត​នោះ​ឡើយ​។ សេត​វិមាន​ក៏​ត្រូវ​ប្រឈម​មុខ​ដែរ នឹង​ករណី​នៃ​ការ​ឆ្លង​ក្នុង​នាវា​កម្សាន្ត​ GRAND PRINCESS ដែល​ត្រូវ​ចូល​ចត​នា​ថ្ងៃ​ទី​៩​មីនា​នៅ​OAKLAND ក្រោយ​ពី​ឲ្យ​នៅ​ក្នុង​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​កាលី​ហ្វ័​រ​នី​ញ៉ា​អស់​ពេល​ច្រើន​ថ្ងៃ​មក​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ