ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​រាគ​មែន​ទេ? តោះ​ដឹង​ពី​រូបមន្ត​ពិសេស​​ដោះស្រាយ​បញ្ហា​នេះ​បាន

4 ឆ្នាំ មុន

បញ្ហា​រាគ​មែន​ទេ? មិន​ពិបាក​ព្យាបាល​ឡើយ​! គួរ​ធ្វើ​បែប​ណា​ទៅ? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​រូបមន្ត​បែប​ធម្មជាតិ​ដោះស្រាយ​បញ្ហា​រាគ ៖ ១. ទទួលទាន​ទឹក ៖…

បញ្ហា​រាគ​មែន​ទេ? មិន​ពិបាក​ព្យាបាល​ឡើយ​! គួរ​ធ្វើ​បែប​ណា​ទៅ? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​រូបមន្ត​បែប​ធម្មជាតិ​ដោះស្រាយ​បញ្ហា​រាគ ៖

១. ទទួលទាន​ទឹក ៖ ការ​ទទួលទាន​ទឹក គឺ​ចាំបាច់​ណាស់​ពិសេស​នៅ​ពេល​អ្នក​កំពុង​ជួប​ប្រទះ​បញ្ហា​រាគ​ដើម្បី​បំពេញ​ជាតិ​ទឹក​ដែល​បាត់បង់​ឡើង​វិញ​។

២. ចៀសវាង​អាហារ​មួយ​ចំនួន ៖ អាហារ​មួយ​ចំនួន​អាច​បណ្ដាល​ឱ្យ​អាកា​រៈ​រាគ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​! ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ​ចូរ​ចៀសវាង​ទទួលទាន​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ អាហារ​សម្បូរ​ខ្លាញ់ ប​ន្លៃ​ឆៅ រួម​ទាំង​ភេសជ្ជៈ​កាហ្វេ​អ៊ី​ន ភេសជ្ជៈ​កាបូ​ណាត និង​គ្រឿង​ស្រវឹង​។

៣. ព្យាយាម​ទទួលទាន​អាហារ​រាវ​ៗ ៖ ស៊ុប គឺជា​ជម្រើស​នៃ​អាហារ​ដ៏​ប្រសើរ​បំផុត​នៅ​ពេល​អ្នកមាន​បញ្ហា​រាគ​។ នេះ​ក៏​ព្រោះតែ​រាង​កាយ​ងាយ​នឹង​ស្រូវ​យក​សារធាតុចិញ្ចឹម​ពី​ក្នុង​អាហារ​រាវ​។

៤. ខ្ញី ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ទទួលទាន​តែ​ខ្ញី​ប្រហែល​ពី ២ ទៅ ៣ ដង​ក្នុង​មួយ​ថ្ងៃ​រហូត​ដល់​អាកា​រៈ​ធូរស្បើយ​។ អ្នក​អាច​ទទួល​បាន​តែ​ខ្ញី​ដោយ​គ្រាន់តែ​បន្ថែម​ខ្ញី​មួយ​ចំនិត​តូច​ក្នុង​ទឹក​ដាំ​ពុះ​មួយ​ពែង​។ បន្ថែម​ទឹកឃ្មុំ​បន្តិច​ចូល​មុន​នឹង​ទទួលទាន​។

៥. ទឹកខ្មេះ​ផ្លែ​ប៉ោម ៖ បរិមាណ​នៃ​អាស៊ីត​ស្រាល​នៃ​ទឹកខ្មេះ​ផ្លែ​ប៉ោម​អាច​ជួយ​កម្ចាត់​បាក់តេរី​ដែល​បង្ក​បញ្ហា​រាគ​។ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម ១ ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក ១ កែវ រួច​ទទួលទាន​ឱ្យ​បាន​ពី ១ ទៅ ២ ដង​ក្នុង​មួយ​ថ្ងៃ​រហូត​ដល់​ជា​សះស្បើយ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ