ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក្ខណៈ​ខុស​ៗ​គ្នា​ទៅ​តាម​អាយុនៃ​ជំងឺ​មហា​រីក​សុដន់​

4 ឆ្នាំ មុន

ជំងឺមហារីក​សុដន់​គឺជា​ជំងឺមហារីក​ដែល​កើត​ញឹកញាប់​បំផុត និង​ជាដើម​ហេតុ​នាំ​ឲ្យ​ស្ត្រី​ស្លាប់​ច្រើន​ជាង​គេង​ដែរ​។ ជំងឺមហារីក​សុដន់​ក៏​កើត​មាន​លើ​បុរស​ដែរ ប៉ុន្តែ​ចំនួន​ប៉ះពាល់​លើ​ស្ត្រី​គឺ​ខ្ពស់​ជាង​។ គន្លឹះ​ដ៏​សំខាន់​បំផុត​មួយ​ក្នុង​ការ​ព្យាបាល​ជំងឺមហារីក​សុដន់​គឺ​រក​ឲ្យ​ឃើញ​ទាន់​ពេលវេលា​។​យ៉ាងណាមិញ តើ​អាកា​រៈ​ជំងឺមហារីក​សុដន់​មាន​លក្ខណៈ​ដូច​គ្នា​ដែរ​ទេ​បើសិនជា​កើតឡើង​លើ​ស្ត្រី​អាយុ​ខុស​ៗ​គ្នា? អាកា​រៈ​ដំបូង​មួយ​ចំនួន​នៃ​ជំងឺមហារីក​សុដន់​មាន​ដូច​ជា​ ៖ ១-ស្បែក​ប្រែប្រួល​ដូច​ជា ហើម…

ជំងឺមហារីក​សុដន់​គឺជា​ជំងឺមហារីក​ដែល​កើត​ញឹកញាប់​បំផុត និង​ជាដើម​ហេតុ​នាំ​ឲ្យ​ស្ត្រី​ស្លាប់​ច្រើន​ជាង​គេង​ដែរ​។ ជំងឺមហារីក​សុដន់​ក៏​កើត​មាន​លើ​បុរស​ដែរ ប៉ុន្តែ​ចំនួន​ប៉ះពាល់​លើ​ស្ត្រី​គឺ​ខ្ពស់​ជាង​។ គន្លឹះ​ដ៏​សំខាន់​បំផុត​មួយ​ក្នុង​ការ​ព្យាបាល​ជំងឺមហារីក​សុដន់​គឺ​រក​ឲ្យ​ឃើញ​ទាន់​ពេលវេលា​។​យ៉ាងណាមិញ តើ​អាកា​រៈ​ជំងឺមហារីក​សុដន់​មាន​លក្ខណៈ​ដូច​គ្នា​ដែរ​ទេ​បើសិនជា​កើតឡើង​លើ​ស្ត្រី​អាយុ​ខុស​ៗ​គ្នា?

អាកា​រៈ​ដំបូង​មួយ​ចំនួន​នៃ​ជំងឺមហារីក​សុដន់​មាន​ដូច​ជា​ ៖

១-ស្បែក​ប្រែប្រួល​ដូច​ជា ហើម ក្រហម ។​ល​។ លើ​សុដន់​ម្ខាង ឬ​ទាំង​សងខាង
២- ទំហំ​សុដន់​កាន់តែ​ធំ​ទៅ​ៗ
៤- លក្ខណៈ​សុដន់​ខុសធម្មតា
៥- ប្រែប្រួល​រូបរាង​ខាងក្រៅ​របស់​ក្បាល​សុដន់
៦- ហូរ​ទឹករំអិល​ចេញពី​ក្បាល​សុដន់
៧- ឈឺ​ក្នុង​សុដន់
៨- មាន​ដុំ​ក្នុង​សុដន់
៩- សុដន់​ទៅ​ជា​រមាស់ ឬ​រលាក​។

តើ​អាកា​រៈ​ជំងឺមហារីក​សុដន់​មានការ​ប្រែប្រួល​ដូច​ម្តេចទៅ?

ខណៈ​ពេល​ដែល​អាកា​រៈ​ជំងឺមហារីក​សុដន់​អាច​ប្រែប្រួល​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត តែ​អាយុ​អាច​ដើរតួ​នាទី​ដ៏​សំខាន់​មួយ​ក្នុង​ការ​កំណត់​ដំណើ​ការណ៍​រោគវិនិច្ឆ័យ​បាន​។ ដុំ​ក្នុង​សុដន់​គឺជា​អាកា​រៈ​មួយ​ដែល​កើតឡើង​ញឹកញាប់​បំផុត​នៃ​ជំងឺមហារីក​សុដន់​។ ប៉ុន្តែ​សម្រាប់​ស្ត្រី​វ័យក្មេង​វិញ ចាប់តាំងពី​សុដន់​របស់​ពួក​គេ​នៅ​ណែន​មក វា​អាច​ពិបាក​នឹង​រក​មើល​ដុំ​ក្នុង​សុដន់​ណាស់​។ ដុំ​មហារីក​អាច​បង្ហាញ​ឲ្យ​យ៉ាង​ច្បាស់​តាម​រយៈ​ការ​ថត​សុដន់​។ ស្ត្រី​វ័យក្មេង​ដែល​មាន​ដុំ​សាច់​ក្នុង​សុដន់​ភាគច្រើន​អាច​រក​ឃើញ​ដោយ​ខ្លួនឯង និង​ប្រាប់​ឲ្យ​គ្រូពេទ្យ​ដឹង​។

យ៉ាងណាមិញ សម្រាប់​ស្ត្រី​វ័យ​ចំណាស់ រូបរាង ទំហំ និង​ភាព​ណែន​របស់​សុដន់​ចាប់ផ្តើម​ប្រែ​ប្រួល​ទៅ​តាម​អាយុ​។ ស្ត្រី​មាន​ផ្ទៃពោះ ការ​បំបៅ​ដោះ​កូន និង​ដំណើរ​ការណ៍​ផ្សេង​ៗ​ទៀត​ដើរតួ​នាទី​​ដ៏​សំខាន់​មួយ​ចំពោះ​ការ​ប្រែប្រួល​បែប​នេះ​។ នៅ​ពេល​សុដន់​មានការ​ប្រែប្រួល​ទំហំ រូបរាង ។​ល​។ វា​អាច​នឹង​ពិបាក​ប្រាប់​ថា តើ​វា​ជា​អាកា​រៈ​របស់​មហារីក​សុដន់ ឬ​គ្រាន់តែ​ជា​ការ​ប្រែប្រួល​ធម្មតា​របស់​ធម្មជាតិ​ទេ​។ ដុំ​សាច់​ក្នុង​សុដន់​ច្រើន​តែ​កើត​មាន​ជា​ញឹកញាប់​លើ​ស្ត្រី​វ័យ​ចំណាស់ ហើយ​ក៏​មិន​មាន​គ្រោះថ្នាក់​អ្វី​ដែរ ប៉ុន្តែ​ត្រូវ​តែ​រាយការណ៍​ឲ្យ​គ្រូពេទ្យ​ដឹង​ភ្លាម​ផង (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ