ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ខ្មែរ សែន​សេរី គ្រុប និង ខេ អុិច គ្រុប របស់​ចិន​ចាប់ដៃ​គ្នា ដើម្បី​ពង្រីក​​សេវា​សាង សង់​នៅ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពិធី «​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ក្រុមហ៊ុន SENSEREY GROUP និង​ក្រុមហ៊ុន KX GROUP» ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៦…

រាជធានី​ភ្នំពេញ ៖ ពិធី «​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ក្រុមហ៊ុន SENSEREY GROUP និង​ក្រុមហ៊ុន KX GROUP» ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០២០ មកនេះ ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​ក្រុមហ៊ុន​ទាំង​ពីរ​ក្នុង​ការ​ធ្វើ​ទំនាក់ទំនង និង​ឈ្វេងយល់​ពី​គ្នា​ឱ្យ​កាន់តែ​ច្បាស់​អំពី​គុណភាព​ការងារ​កម្រិតស្តង់ដា​អន្តរជាតិ លើ​គម្រោង​សាងសង់​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

នៅ​ក្នុង​ពិធី​នោះ លោក លី សែន​សេរី អគ្គនាយក​ក្រុមហ៊ុន សែន​សេរី គ្រុប (SENSEREY GROUP) បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ការ​ចុះហត្ថលេខា​នេះ នឹង​បង្ក​លក្ខណៈ​កាន់តែ ងាយ​ស្រួល​សម្រាប់​ក្រុមហ៊ុន​ទាំង​ពីរ​ក្នុង​ការ​ធ្វើ​ទំនាក់ទំនង និង​ឈ្វេងយល់​ឱ្យ​កាន់តែ ច្បាស់​អំពី​គុណ​​ភាព​ការងារ កម្រិតស្តង់ដា​អន្តរជាតិ​របស់​ក្រុមហ៊ុន ព្រមទាំង​បង្ហាញ​ពី សាមគ្គីភាព ភាព​រីក​ចម្រើន​ការ អភិវឌ្ឍ និង​ជា​ភស្តុ​តាង​បង្ហាញ​ពី​កំណើនសេដ្ឋកិច្ច​លើ​វិស័យ​សំណង់​របស់​ប្រទេស​ទាំង​ពីរ​ផង​ដែរ ។ ជា​ពិសេស​ផ្តល់​ជូន​នូវ​ទំនុកចិត្ត ភាព​ច្បាស់លាស់ បណ្តាញ​ទំនាក់ទំនង​ធំ​ទូលាយ រួម​ជាមួយនឹង​សេវាកម្ម​យ៉ាង​ល្អ​ប្រសើរ និង​ប្រណីត ជូន​ដល់​ក្រុមហ៊ុន​ជា​ដៃគូ​សហការ និង​អតិថិ​ជន។

លោក​បានឱ្យ​ដឹង​ទៀត​ថា វិស័យ​សំណង់​មាន​សុខុមាល​ភាពល្អ​នៅ​ក្នុ​ឆ្នាំ ២០១៩ និង ២០២០ នេះ ខណៈ​វិស័យ​អចលនទ្រព្យ និង​សំណង់​កម្ពុជា បាន​ដើរតួ​នាទី​ជា​ច​លករ​ដ៏​សំ ខាន់​ក្នុង​ការ​ជួយ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ចជាតិ ។ ការ​រីក​ចម្រើន​វិស័យ​អចលនទ្រព្យ គឺជា ការ​បង្ហាញ​នូវ​ការ​ជឿជាក់​របស់​អ្នក​អភិវឌ្ឍ​អចលនវត្ថុ តាម​រយៈ​ការ​ដាក់​ចេញ​នូវ​គោល នយោបាយ​របស់​រាជ​រដ្ឋាភិបាល ។ ហើយ​ស្របគ្នា​នេះ​ដែរ ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់ នៅ​ក្នុង​រយៈពេល ៩ ខែ ឆ្នាំ​២០១៩ មកនេះ​បាន​កើនឡើង​ជាង ៣៤% ដោយ​វិស័យ​មួយ នេះ ក៏​បាន​បង្កើត​ការងារ​ជា​ច្រើន​ជូន​ប្រជាពលរដ្ឋ​ជិត ១៥ ម៉ឺន​នាក់​ក្នុង ១ ថ្ងៃ ។

លោក​បញ្ជាក់​ទៀត​ថា ការ​កើនឡើង​នៃ​ទំហំ​វិនិយោគ​ទាំងនេះ គឺ​ដោយសារ​តែ​គម្រោង សាងសង់​ជា​ច្រើន រួម​មាន​អគារ​ពាណិជ្ជកម្ម​ចម្រុះ សណ្ឋាគារ រមណីយដ្ឋាន គម្រោង​សាង សង់​ផ្សារ​ទំនើប អគារ​ការិយាល័យ សំណង់​អគារ​ស្នាក់​នៅ​រួម​ខ្ពស់​ៗ សំណង់​លំនៅ​ដ្ឋា​ន ជា​លក្ខណៈ​បុរី សំណង់​អគារ​រោងចក្រ​ឧស្សាហកម្ម និង​គម្រោង​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច ពិសេស ហើយ​ក្រុមហ៊ុន​ចិន​បាន​​ជាប់​ចំណាត់ថ្នាក់​ទី​១ ក្នុង​ការ​បោះទុន​វិនិយោគ​លើ​វិស័យ សំណង់​កម្ពុជា ដែល​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ២.៨៦៥ លាន​ដុល្លារ​អា​មេ​រិ​ក ។

នៅ​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​នេះ​ដែរ លោក កៅ ជុន (Gao Jun) ប្រធាន​ក្រុមហ៊ុន ខេ​អ៊ិ​ច គ្រុប (KX GROUP) បានឱ្យ​ដឹង​ដែរ​ថា ក្រុមហ៊ុន​បាន​បើក​ឱ្យ​ដំណើរ​ក្នុង​កំឡុង​ឆ្នាំ ១៩៨០ ដោយ​ទទួល​ម៉ៅ​ការ​គម្រោង​សាងសង់​ជា​ច្រើន​ដូច​ជា ៖ អគារ​ពាណិជ្ជកម្ម​ចម្រុះ សណ្ឋាគារ រមណីយ​ដ្ឋាន គម្រោង​សាងសង់​ផ្សារ​ទំនើប និង​សំណង់​អគារ​ស្នាក់​នៅ​រួម​ខ្ពស់​ៗ​ជា​ច្រើន ផ្សេង​ទៀត ។

យោង​តាម​របាយការណ៍​របស់​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ បានឱ្យ​ដឹង​ថា តម្លៃ​ទំហំ​ទុន​វិនិយោគ​វិស័យ​សំណង់​ទូ​ទាំង​ប្រទេស​នៅ​ឆ្នាំ ២០១៩ មាន​តម្លៃ​សរុប​ប្រមាណ ជាង ៩,៣ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​បាន​កើនឡើង​ជាង ៧៨ ភាគរយ ធៀប​នឹង​រយៈ ពេល​ដូច​គ្នា​ឆ្នាំ ២៩១៨ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ