ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆាបឆេះ​ផ្ទះក្បែរអគារធនាគារ​ (មានវីដេអូ​)

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ កាលពី​ព្រឹក​វេលា​ម៉ោង​ប្រមាណ​ជា​ជាង​១០​ព្រឹក​ថ្ងៃ​ទី​៩ ​មីនា​ ឆ្នាំ​២០២០​ ស្ថិត​នៅ​ក្បែ​រង្វង់​មូល​កងចក្រ​ ភូមិ​រា​ជានុ​កូ​ល​សង្កាត់ ក្រុង​ស្ទឹង​ត្រែង មានករណី​​អគ្គី​ភ័យ​ឆាប​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​នៅក្បែរអគារធនាគារ​បង្ក​ការ​ភ្ញាក់​​ផ្អើល​យ៉ាង​ខ្លាំង​ដល់រថយន្តពន្លត់អគ្គិភ័យចុះមកជួយអន្តរាគមន៍​ទាន់ពេលវេលា​។ តាម​ប្រភព​ព័ត៌មាន​​​បាន​ឱ្យ​ដឹង​​ថា​…

ខេត្តស្ទឹងត្រែង​ ៖ កាលពី​ព្រឹក​វេលា​ម៉ោង​ប្រមាណ​ជា​ជាង​១០​ព្រឹក​ថ្ងៃ​ទី​៩ ​មីនា​ ឆ្នាំ​២០២០​ ស្ថិត​នៅ​ក្បែ​រង្វង់​មូល​កងចក្រ​ ភូមិ​រា​ជានុ​កូ​ល​សង្កាត់ ក្រុង​ស្ទឹង​ត្រែង មានករណី​​អគ្គី​ភ័យ​ឆាប​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​នៅក្បែរអគារធនាគារ​បង្ក​ការ​ភ្ញាក់​​ផ្អើល​យ៉ាង​ខ្លាំង​ដល់រថយន្តពន្លត់អគ្គិភ័យចុះមកជួយអន្តរាគមន៍​ទាន់ពេលវេលា​។

តាម​ប្រភព​ព័ត៌មាន​​​បាន​ឱ្យ​ដឹង​​ថា​ ​មុនពេលកើតហេតុ​ ស្រាប់តែ​គេ​​ឃើញ​មាន​ផ្សែង​ខ្មៅ​ហុយ​ៗ​ចេញពី​ដំបូលផ្ទះ​មក​ក្រៅ​ ​បង្កជា​អណ្តាតភ្លើង​​​ឆាបឆេះតែម្តង​ ពេល​នោះ​ម្ចាស់​ផ្ទះ​ និង​អ្នកជិត​ខាង​ផ្អើល​​ឆោឡោរ​ត់ទៅ​យក​បំ​ពង់​ពន្លត់អគ្គីភ័យ​បាញ់​ពន្លត់​ ហើយ​​ភ្លាម​ៗ​នោះ​រថយន្ត​​ពន្លត់​អគ្គី​ភ័យ​នៃ​ស្នងការដ្ឋាន​នគរ​ខេត្ត​ចំនួន​ពីរ​គ្រឿង​​បាន​ចុះ​មកជួយ​​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ធ្វើ​ឱ្យរលត់ជាស្ថាពរ​​។

ពេលហេតុការណ៍ខាងលើកើតឡើង ពុំ​មាន​មនុស្ស​នៅ​ផ្ទះ​ឡើយ ​ដោយ​ចេញ​ទៅ​លក់​បាយ និង​គុយទាវ​ក្បែ​រ​ធន​ាគារ​ ​ដោយ​នៅក្នុង​ផ្ទះ​នោះ​មាន​តែ​កូន​ប្រុស​តូច​ម្នាក់​ប៉ុណ្ណោះ​ ត្រូវ​​បាន​គេ​នាំ​ចេញ​មក​ក្រៅ​ ចៀស​វាង​គ្រោះថ្នាក់ ។

មន្ត្រី​ជំនាញ​បាន​សន្និដ្ឋានថា ​ករណី​អគ្គិភ័យ​ខាងលើ​កើត​ឡើង​ដោយសារ​ទុ​ស្សេ​ខ្សែ​ភ្លើង​នៅ​វេរ៉ង់ដា​ធ្នឹម​ខាងលើ​ក្បែ​រ​ដំបូលផ្ទះ ​។ នៅពេល​កើតហេតុ ​​អ្នក​​ជិត​​ខាង​បាន​ប្រមូល​អី​​វ៉ា​ន់​​ចេញពី​ក្នុងផ្ទះ ​ព្រមទាំង​ផ្តាច់ ចរន្ត​អគ្គី​ស​នីផងដែរ​ ​ហើយ​អ្វីដែល​​ព្រួយ​បារ​ម្ភ​បំផុត​ គឺ​ខ្លាច​​ឆេះ​​រាលដាល​​ទៅ​ដល់​អ​គារ​ធនាគារ​ដែល​នៅ​ជាប់​នឹង​ផ្ទះ​​កើតហេតុ​នោះ​​ ប៉ុន្តែ​សំណាង​ល្អ​​ដែលពន្លត់ភ្លើង​បាន​​ទាន់​ពេលវេលា​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ