ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អន្ទង់​​យក្ស​​ប្រវែង​1,6​ម៉ែត្រ និង​​ទម្ងន់​11​គីឡូ​ក្រាម

9 ឆ្នាំ មុន

អ្នកនេសាទ​នៅ​តំបន់​ទំនាប​ទន្លេមេគង្គ​ប្រទេស​វៀតណាម ចាប់​បាន​អន្ទង់​យក្ស​មួយ​ក្បាល​កាលពី​ពេល ថ្មី​ៗ​នេះ ។ សារព័ត៌មាន​ក្នុងស្រុក​របស់​វៀតណាម កាលពី​ថ្ងៃ​ទី​២៧ សីហា ២០១៤ ផ្សាយ​ថា នៅ​ថ្ងៃ​ទី​២០ សីហា ២០១៤ អ្នកនេសាទ​នៅ​ក្នុងស្រុក Long Xuyen ខេត្ត​អាន​យ៉ាង ចាប់​បាន​អន្ទង់​យក្ស​នៅ​ក្នុង​ទន្លេ «Hau» ជា​ដៃទន្លេ​មេគង្គ​។ អន្ទង់​នេះ​មាន​ប្រវែង​១,៦​ម៉ែត្រ ទម្ងន់​១១​គីឡូ​

អ្នកនេសាទ​នៅ​តំបន់​ទំនាប​ទន្លេមេគង្គ​ប្រទេស​វៀតណាម ចាប់​បាន​អន្ទង់​យក្ស​មួយ​ក្បាល​កាលពី​ពេល ថ្មី​ៗ​នេះ ។ សារព័ត៌មាន​ក្នុងស្រុក​របស់​វៀតណាម កាលពី​ថ្ងៃ​ទី​២៧ សីហា ២០១៤ ផ្សាយ​ថា នៅ​ថ្ងៃ​ទី​២០ សីហា ២០១៤ អ្នកនេសាទ​នៅ​ក្នុងស្រុក Long Xuyen ខេត្ត​អាន​យ៉ាង ចាប់​បាន​អន្ទង់​យក្ស​នៅ​ក្នុង​ទន្លេ «Hau» ជា​ដៃទន្លេ​មេគង្គ​។ អន្ទង់​នេះ​មាន​ប្រវែង​១,៦​ម៉ែត្រ ទម្ងន់​១១​គីឡូ​ក្រាម ។ អ្នកនេសាទ​ដែល​ចាប់​បាន​អន្ទង់​នោះ​បាន​លក់​វា​ឱ្យ​អាជីវករ​នៅ​ក្នុងស្រុក Rach Gia ខេត្ត​គៀន​យ៉ាង ក្នុង​តម្លៃ​២០០​ដុល្លារ។

អន្ទង់​នោះ​មាន​ទំហំ​ធំ​បំផុត​នៅ​វៀតណាម ខណៈ​ពេល​ក្នុង​តំបន់​ទំនាប​ទន្លេមេគង្គ​មាន​កសិករ​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​អន្ទង់​ជា​ច្រើន​ប្រភេទ ប៉ុន្តែ​ភាគច្រើន​ជា​អន្ទង់​នៅ​តាម​វាលស្រែ មាន​ដងខ្លួន​តូច ។កាលពីមុន​ធ្លាប់​មាន​អន្ទង់​យក្ស​ជាប់​សន្ទូច​របស់​អ្នកនេសាទ​នៅ​ស្រុក Long Xuyen ចំនួន​២​ក្បាល មាន​ទម្ងន់​៨,៥​គីឡូក្រាម និង​១០,៥​គីឡូក្រាម ។ ដោយឡែក​នៅ​ដើម​ខែមករា ២០១៤ កសិករ​នៅ​ក្នុងស្រុក Vinh ខេត្ត​ង៉ែ​អាន ភាគ​កណ្តាល​ប្រទេស​ចាប់​បាន​អន្ទង់​យក្ស​មួយ​ក្បាល​ទៀត​នៅ​វាលស្រែ មាន​ប្រវែង​១,៥​ម៉ែត្រ និង​ទម្ងន់​១០​គីឡូក្រាម ។

អន្ទង់​យក្ស​ជាទី​ពេញ​និយម​របស់​ពលរដ្ឋ​វៀតណាម ដោយ​គេ​យក​ចំអិន​ជា​អាហារ​ច្រើន​ប្រភេទ ។ ជនជាតិ​វៀតណាម​ភាគច្រើន​មាន​ជំនឿ​ថា អន្ទង់​យក្ស​ជា​ឱសថ​បង្កើន​អាយុ និង​ជួយ​បង្កើន​ចំណង់​ផ្លូវភេទ ៕     ម៉ុ​ក សេង