ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី Amazon ៖ ខ្ញុំ​ជោគជ័យ​ព្រោះ​ឈ្នះ​ឆ្នោត​ជា​ច្រើន​ដង

4 ឆ្នាំ មុន

លោក​មហាសេដ្ឋី ជេ​ហ្វ បេ​សូ​ស (Jeff Bezos) ជា​បរុស​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លើ​លោក ដែល​បច្ចុប្បន្ន​នេះ​មានទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ ១១៩​ប៊ី​លាន​ដុល្លារ​ឯណោះ ។ លោក​បាន​ប្រែ​អាជីវកម្ម​លើ​សៀវភៅ​លើ​អ៊ី​ន​ធើ​ណេ​តរបស់​លោក​ឲ្យ​ក្លាយទៅជា​អាជីវកម្ម​លក់​ផលិតផល​គ្រប់មុខ​លើ​អ៊ី​ន​ធើ​ណេ​ត​ដែល​មានឈ្មោះ​ថា…

លោក​មហាសេដ្ឋី ជេ​ហ្វ បេ​សូ​ស (Jeff Bezos) ជា​បរុស​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លើ​លោក ដែល​បច្ចុប្បន្ន​នេះ​មានទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ ១១៩​ប៊ី​លាន​ដុល្លារ​ឯណោះ ។ លោក​បាន​ប្រែ​អាជីវកម្ម​លើ​សៀវភៅ​លើ​អ៊ី​ន​ធើ​ណេ​តរបស់​លោក​ឲ្យ​ក្លាយទៅជា​អាជីវកម្ម​លក់​ផលិតផល​គ្រប់មុខ​លើ​អ៊ី​ន​ធើ​ណេ​ត​ដែល​មានឈ្មោះ​ថា Amazon ។

ក្រៅពី​ការ​ខិតខំ​ប្រឹងប្រែង និង​ការ​លះបង់​ជា​ច្រើន​ហើយ លោក បេ​សូ​ស បាន​ចែករំលែក​ថា​មាន​កត្តា​មួយទៀត​ដែល​បាន​ធ្វើ​ឲ្យ​លោក​ក្លាយជា​មនុស្ស​ដ៏​ជោគជ័យ​ដូច​សព្វថ្ងៃ នោះ​គឺ​សំណាង ។ លោក​ធ្លាប់​និយាយ​កាលពី​ឆ្នាំ ២០១៨ ថា «​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​បាន​ឈ្នះ​ឆ្នោត​ផ្សងសំណាង​ជា​ច្រើន ។ Amazon គឺ​ស្ថិត​ក្នុង​ចំណោម​ឆ្នោត​ផ្សងសំណាង​ដែល​ខ្ញុំ​ឈ្នះ​» ។ ហើយ​ឆ្នោត​មួយទៀត គឺ​ការ​គាំទ្រ​ពី​មនុស្ស​ជុំវិញ​ខ្លួន ។

លោក​បាន​បន្ត​ថា «​ខ្ញុំ​គិត​ថា​ដើម្បី​អាច​ហាន​ចាប់​យក​ហានិភ័យ​បាន​មនុស្ស​ត្រូវការ​ការ​គាំទ្រ​ពី​មនុស្ស​ណា​ម្នាក់ ។ អ្នក​ត្រូវការ​អ្នក​ណែនាំ អ្នក​ត្រូវការ​មនុស្ស​ដែល​ស្រលាញ់​អ្នក ។ ទាំងនេះ​គឺជា​អ្វី​ដែល​អាច​កសាង​បាន និង​អនុញ្ញាត​ឲ្យ​អ្នក​ដើរទៅ​ផ្លូវ​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​មិន​ប្រាកដប្រជា​ដើម្បី​ធ្វើ​អ្វី​ដែល​ថ្មី ព្រោះ​អ្នកដឹង​ថា​អ្នកមាន​អ្នកគាំទ្រ​» ។ សម្រាប់​លោក បេ​សូ​ស សន្លឹក​ឆ្នោត​ធំ​ជាងគេ​របស់​លោក គឺ​ឪពុក​ម្តាយ​របស់​លោក ។ ឪពុក​ម្តាយ​របស់​លោក​បាន​ជឿ​ទុកចិត្ត​កូនប្រុស​របស់​ខ្លួន និង​វិនិយោគ​ប្រមាណ ២៤៥,៥៧៣​ដុល្លារ​លើ Amazon កាលពី​ឆ្នាំ ១៩៩៥ ។

លោក​មហាសេដ្ឋី ម៉ាក ហ្សា​ក់​កា​បឺ​ក (Mark Zuckerberg) ដែល​ជា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់ Facebook ក៏​បាន​និយាយ​ថា​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ និង​ផ្នែក​ផ្សេង​ៗ​ទៀត​ពី​ក្រុម​គ្រួសារ​របស់​លោក គឺជា​កត្តា​សំខាន់​មួយ​ដែល​អនុញ្ញាត​ឲ្យ​លោក​បង្កើត​បាន Facebook មក​ដែរ ។

លោក​បាន​បកស្រាយ​កាលពី​ឆ្នាំ ២០១៧ ថា «​ភាព​ជោគជ័យ​កើត​ចេញពី​ការ​មាន​សេរីភាព​ក្នុង​ការ​បរាជ័យ ។ ប្រសិនបើ​ពេល​នោះ​ខ្ញុំ​មិនដឹង​ថា​ខ្ញុំ​នឹង​មិន​មាន​បញ្ហា​អ្វី​ប្រសិនបើ Facebook បរាជ័យ​ទេ​នោះ ខ្ញុំ​ប្រហែលជា​គ្មាន​ថ្ងៃ​មក​ឈរ​នៅ​ទី​នេះ​ទេ​» ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ