ព្រោះតែអ្នកត្រូវនៅចាំផ្ទះដើម្បីមើលថែកូនៗ ឬបំពេញកិច្ចការក្នុងផ្ទះផ្សេងៗមិនចាំបាច់មានន័យថាអ្នកមិនអាចរកលុយបានទេ ។ ក្នុងពេលបច្ចុប្បន្ននេះការធ្វើជាអាណាព្យាបាលនៅផ្ទះអាចមានឱកាសជាច្រើនក្នុងការបង្កើតប្រភពចំណូលថ្មីសម្រាប់គ្រួសារ ។ ប្រសិនបើអ្នកចាប់អារម្មណ៍ក្នុងការរកលុយបន្ថែម ប៉ុន្តែអ្នកមិនអាចចេញទៅធ្វើការពេញម៉ោងបាននោះ ចូរសាកល្បងពិចារណាលើគំនិតអាជីវកម្មខាងក្រោមនេះ ៖
១. ផ្តល់សេវាកម្ម Graphic Design
បើអ្នកជាមនុស្សដែលមានជំនាញផ្នែក Graphic Design និងមានភាពច្នៃប្រឌិតខ្ពស់នោះ អ្នកអាចផ្តល់សេវាកម្មច្នៃម៉ូដ Graphic សម្រាប់អាជីវកម្ម និងកម្មវិធីនានាបាន ។ ជាក់ស្តែងក្នុងពេលបច្ចុប្បន្នមានអាជីវកម្មជាច្រើនដែលព្យាយាមប្រកួតប្រជែងគ្នាលើទីផ្សារ ហើយរូបភាពដែលមានភាពទាក់ទាញខ្ពស់ជាជម្រើសល្អបំផុតសម្រាប់ក្រុមហ៊ុនទាំងនោះ ។
២. អ្នកកាត់ដេរ
មនុស្សជាច្រើននៅតែត្រូវការសេវាកម្មកាត់ដេរ ឬសេវាបញ្ចូលលេខសម្លៀកបំពាក់ ដូច្នេះបើអ្នកមានជំនាញផ្នែកកាត់ដេរ វាជាជម្រើសល្អដែលអ្នកអាចធ្វើបានទាំងដែលនៅក្នុងផ្ទះ ។ ក្រៅពីសម្លៀកបំពាក់ទូទៅរបស់មនុស្សហើយ អ្នកអាចផ្តល់សេវាកម្មកាត់វាំងនន ឬស្រោមពូកផងដែរព្រោះមនុស្សជួបការលំបាកច្រើនក្នុងការរកទំហំដែលស័ក្តិសមសម្រាប់ខ្លួន ។
៣. សាប៊ូធម្មជាតិ
សាប៊ូដុះខ្លួន និងកក់សក់ដែលមានលើទីផ្សារភាគច្រើនពោរពេញទៅដោយជាតិគីមី ដែលធ្វើឲ្យមនុស្សដែលមានសមត្ថភាពមួយចំនួនចំណាយថវិកាជាច្រើនលើជម្រើសដែលមានភាពធម្មជាតិ និងជួយដល់ស្បែក ។ ដោយហេតុដូចនេះ បើអ្នកស្គាល់រូបមន្តល្អៗសម្រាប់សាប៊ូដែលជួយដល់សុខភាពស្បែក អ្នកអាចចាប់ផ្តើមអាជីវកម្មមួយដោយខ្លួនឯងបាន ។
៤. អ្នកបង្កើតវេបសាយ
ជម្រើសនេះគឺសម្រាប់មនុស្សដែលមានជំនាញឬបទពិសោធន៍ធ្លាប់បង្កើតវេបសាយពីមុនមក ។ ជាក់ស្តែង អាជីវកម្មធំៗជាច្រើនត្រូវការវេបសាយមួយច្បាស់លាស់ដើម្បីធ្វើឲ្យអតិថិជនជឿទុកចិត្តខ្លួនដែលធ្វើឲ្យតម្រូវការសម្រាប់សេវាកម្មបង្កើតវេបសាយមានខ្ពស់លើទីផ្សារ ។ ក្រៅពីនេះហើយអ្នកអាចផ្តល់ជាសេវាផ្តល់ទីប្រឹក្សាសម្រាប់ការគ្រប់គ្រងវេបសាយផងដែរ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ