ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​សុខាភិបាល​ខេត្ត​៖ច្រាន​ចោល​ដែល​ថា សិស្ស​នៅស្រុក​សំបូរ​​​ផ្ទុកវីរុស​​កូ​វី​ដ​-19​

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ លោកឈ្នាង សុ​វុ​ត្ថា បាន​អះអាង​នៅ​ថ្ងៃ​ទី​៩ មីនា ដោយ​លោក​បាន​ច្រានចោល​ថា មិន​មាន​សិស្សានុសិស្ស​រៀន​នៅ​សាលា​អនុ​វិទ្យាល័យ និង​វិទ្យាល័យ​មួយ​ស្រុក​សំបូរមាន​ផ្ទុក​វី​រុសកូ​វី​ដ​-19…

ខេត្តក្រចេះ​ ៖ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ លោកឈ្នាង សុ​វុ​ត្ថា បាន​អះអាង​នៅ​ថ្ងៃ​ទី​៩ មីនា ដោយ​លោក​បាន​ច្រានចោល​ថា មិន​មាន​សិស្សានុសិស្ស​រៀន​នៅ​សាលា​អនុ​វិទ្យាល័យ និង​វិទ្យាល័យ​មួយ​ស្រុក​សំបូរមាន​ផ្ទុក​វី​រុសកូ​វី​ដ​-19 ​ដូច​ទៅ​តាម​ការ​លើក​ឡើង​នោះ​ទេ ​។ ពួក​គេទាំងនោះ ​មាន​សុខភាព​ល្អ​មិន​មាន​អាកា​រៈ​រោគ​​នោះ​ទេ ​និង​បាន​ទៅ​សាលារៀនជា​​​ធម្មតា​ ។

ការ​​លើក​​ឡើង​ដោយ​ច្រានចោល​ពី​ពាក្យ​ច​ចាម​អារ៉ាម​របស់​លោក ឈ្នាង សុ​វត្ថា ប្រធាន​មន្ទីរសុខាភិបាល​ខេត្ត​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​និយាយ​ត​ៗ​គ្នា​ពី​មាត់​មួយ​ទៅ​មាត់មួយ​ថា សិស្សានុសិស្ស​រៀន​នៅ​វិទ្យាល័យ​ និង​អនុ​វិទ្យាល័យ​ហ៊ុន​ សែន ​ស​ម្ភរៈ​ស្រុក​សំបូរ​មានចំនួន​៦​នាក់ អាច​និង​មាន​ផ្ទុក​វីរុស​កូ​វី​ដ​-19 ដោយសារ​ឆ្លង​ពី​បុរស​ជនជាតិ​ជប៉ុន​ម្នាក់​នៅ​ខេត្ត សៀម​រាប នៅ​ពេល​ពួក​គេ​បាន​ទៅ​ខេត្តសៀមរាប ​ដើម្បី​ជូន​ទៅ​ជូន​ដំណើរ​មិត្ត​ភក្តិ​​ម្នាក់ ដែល​​ត្រូវ​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ និង​បាន​ជួប​ជាមួយ​គ្រូ​ជនជាតិ​ជប៉ុន​ម្នាក់​ដែល​មាន​ផ្ទុកមេរោគ​។

​ការ​ផ្ទុះ​ពាក្យ​ច​ច​រាម​អារ៉ាម​ និង​មានការ​និយាយ​លើក​ឡើង​ត​ៗ​គ្នា​ថា​ មាន​សិស្សសាលា​ក្នុងស្រុក​សំបូរ​ផ្ទុក វីរុស​​កូ​រ៉ូ​ណាឬ​​​កូ​វី​ដ​-19​នេះ បាន​កើត​មាន​ឡើង​ បន្ទាប់​ពី​មាន​លិខិត​មួយច្បាប់​ដែល​ចេញ​ដោយ​លោក​ទួន ផល្លា ប្រធាន​ការិយាល័យ​អប់រំ​និង​កីឡា​ស្រុក​សំបូរ ចុះ​ថ្ងៃ​ទី៨ ​មីនា ឆ្នាំ​២០២០ ដែល​ចេញ​របាយការណ៍​ស្តី​ពី​ការ​តាមដាន និង​ស្ថានភាព​បង្ការ​ជម្ងឺ​កូ​វី​ដ​-19​របស់​សិស្ស​នុ​សិស្ស​ចំនួន​៦​នាក់ កំពុង​រៀន​នៅ​អនុ​វិទ្យាល័យ​និង​វិទ្យាល័យ​ក្នុងស្រុក​សំបូរ ដើម្បី​ឲ្យ​លោក​អភិបាលស្រុក និង​មន្ទីរ​សុខាភិបាល​ជួយ​អន្តា​គម​ន៍​។

​ក្នុង​របាយការណ៍​របស់​លោក​ប្រធាន​ការិយាល័យ​អប់រំ​ និង​កីឡា​ស្រុក​សំបូរបាន​ឲ្យ​ដឹង​ថា មានគ្រួសារ​មានផ្ទះ​នៅ​ភូមិ​កែង​ប្រាសាទ ឃុំ​សំបូរ ស្រុក​សំបូរ បាន​ទៅ​ខេត្តសៀមរាប ​ដើម្បី​ជូន ដំណើរ​កូន​ត្រូវ​ឡើង​យន្តហោះ​ ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ នា​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០២០​ ។ ក្នុងនោះ​ ក៏​មាន​សិស្សានុសិស្ស​ចំនួន​៦​នាក់ កំពុង​រៀន​នៅ​វិទ្យាល័យ​ហ៊ុន​ សែន ស​ម្ភ​រៈ​ស្រុក​សំបូរ ដែល​ត្រូវជា​មិត្ត​ភ​ក្កិ​និង​គ្នា​ក៏​បាន​ជូន​ដំណើរ​ដែរ​។ លុះដល់​ថ្ងៃ​ទី​៦ ខែមីនា ទើប​ពួក​គេ​ត្រឡប់ មក​ស្រុក​សំបូរ​វិញ​។

ក្នុង​លិខិត​ដដែល​នោះ​បាន​បញ្ជាក់​ថា សមី​ខ្លួន​ដែល​ត្រូវ​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន បាន ស្នាក់​នៅ​សិក្សា​ភាសា​ជប៉ុន នៅ​សាលា​មួយ​ដែល​មាន​គ្រូបង្រៀន​ភាសា​ជប៉ុន ឬ​អ្នកគ្រប់គ្រង សាលា​នោះ ដែល​ត្រូវ​បាន​គេ​ពិនិត្យ​ឃើញ​មាន​ផ្ទុកមេរោគ កូ​រ៉ូ​ណា ដោយ​សុខាភិបាល​ ។ ស្ថិត​ក្នុង​សភាពការណ៍​នេះ ដោយ​ក្រុម​គ្រួសារ មិត្ត​ភ​ក្កិ ដែល​ទៅ​ជូន​ដំណើរ​នៅ​ខេត្ត សៀមរាប ហើយ​មាន​ទំនាក់ទំនង​ដោយ​ផ្ទាល់ ឬ​ប្រយោល​យ៉ាងណា​ជាមួយ​និង​អ្នក​ផ្ទុកមេរោគ ថ្មី​នេះនោះ​ទេ​។​ហើយ​ក្រុម​គ្រួសារ ក៏​ដូច​ជា​អ្នកគ្រូ​លោកគ្រូ​របស់​សិស្ស​ប្រុស ស្រី​ទាំង​៦​នាក់ កំពុង​មានការ​ព្រួយបារម្ភ​ពី​ការ​ឆ្លង​រីក​រាលដាល​នូវ​ប្រភេទ​ជម្ងឺ​រលាក់​សួត​ថ្មី​នេះ មក​លើ​ពួក​គេ និង​ក៏​ស្នើ​ឲ្យ​លោក​អភិបាលស្រុក ក៏​ដូច​ជា​មណ្ឌល​សុខភាព​ជួយ​អន្តរាគមន៍​។

​ជុំវិញ​ការ​ព្រួយបារម្ភ​នេះ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត លោក​ឈ្នាង សុ​វត្ថា បាន​បញ្ជាក់ថា ឆ្លង​តាម​ការ​ចុះ​ពិនិត្យ​និង​សាកសួរ​ព័ត៌មាន សិស្សានុសិស្ស​ទាំង​៦​នាក់​នេះ មិន​មានការ​ឆ្លងជំងឺ​ប្រភេទ​ថ្មី​នេះ​ទេ​។ ហើយ​ពួក​គេ​មាន​សុខភាព​ធម្មតា និង​កំពុង​រៀន​នៅ​សាលា គឺ​មិន​បានយក​មក​ដាក់​នៅ​បន្ទប់​ដាច់​ដោយឡែក​នៅ​និង​មន្ទីរពេទ្យ​ដូច​ទៅ​តាម​ការ​លើក​ឡើង​នោះ​ដែរ ។

អត្ថបទសរសេរ ដោយ