ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញុំា​ង​ព្រះ​សទ្ធម្ម​ឱ្យ​គង់វង្ស​គ្រប់​៥​ពាន់​ឆ្នាំ

4 ឆ្នាំ មុន

ព្រះ​សទ្ធម្ម​គង់វង្ស​អស់​កាល​យូរអង្វែង​ទាល់តែ​ពុទ្ធបរិស័ទ​ទាំង​៤​ពួក​ព្យាយាម​ទ្រទ្រង់​កុសលធម៌​ឱ្យ​បាន​រឿយ ប្រតិបត្តិ​ធម៌​វិន័យ​ឱ្យ​បាន​ខ្ជាប់ខ្ជួន ទើប​ញុំ​ា​ង​ព្រះ​សទ្ធម្ម​ឱ្យ​ប្រព្រឹត្ត​ទៅ​គ្រប់​៥​ពាន់​ឆ្នាំ ដោយ​បរិបូណ៌​។ ព្រះ​បរម​សាស្តា​ត្រាស់​សម្តែង​ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​រំពឹង​រក​មិនឃើញ​សភាវៈ​ដទៃ​សូ​ម្បី​តែ​សភាវៈ​មួយ ដែល​ប្រព្រឹត្ត​ទៅ​ដើម្បី​ឋិត​នៅ មិន​វិនាស មិន​អន្តរធាន​ព្រះ​សទ្ធម្ម…

ព្រះ​សទ្ធម្ម​គង់វង្ស​អស់​កាល​យូរអង្វែង​ទាល់តែ​ពុទ្ធបរិស័ទ​ទាំង​៤​ពួក​ព្យាយាម​ទ្រទ្រង់​កុសលធម៌​ឱ្យ​បាន​រឿយ ប្រតិបត្តិ​ធម៌​វិន័យ​ឱ្យ​បាន​ខ្ជាប់ខ្ជួន ទើប​ញុំ​ា​ង​ព្រះ​សទ្ធម្ម​ឱ្យ​ប្រព្រឹត្ត​ទៅ​គ្រប់​៥​ពាន់​ឆ្នាំ ដោយ​បរិបូណ៌​។

ព្រះ​បរម​សាស្តា​ត្រាស់​សម្តែង​ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​រំពឹង​រក​មិនឃើញ​សភាវៈ​ដទៃ​សូ​ម្បី​តែ​សភាវៈ​មួយ ដែល​ប្រព្រឹត្ត​ទៅ​ដើម្បី​ឋិត​នៅ មិន​វិនាស មិន​អន្តរធាន​ព្រះ​សទ្ធម្ម ដូច​កិរិយា​ប្រកប​រឿយ​ៗ​នូវ​កុសលធម៌​ទាំងឡាយ និង​កិរិយា​មិន​ប្រកប​រឿយ​ៗ​នូវ​អកុសលធម៌​នេះ​សោះឡើយ ។

ម្នាល​ភិក្ខុ​ទាំងឡាយ​មាន​តែ​កិរិយា​ប្រកប​រឿយ​ៗ​នូវ​កុសលធម៌​ទាំងឡាយ និង​កិរិយា​មិន​ប្រកប​រឿយ​នូវ​អកុសលធម៌​ទាំងឡាយ ទើប​ប្រព្រឹត្ត​ទៅ​ដើម្បី​ឋិត​នៅ មិន​វិនាស មិន​អន្តរធាន ព្រះ​សទ្ធម្ម ដូចលើកសាសនាឱ្យខ្ពង់ខ្ពស់រស់នៅជាអង្វែង ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ