ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ចាប់ខ្លួន​អ្នកបើកឡាន​បាន​ហើយ

10 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ​៖ អ្នកបើកបរមា​នវ័យដ៏ខ្ចីម្នាក់ ត្រូវសមត្ថកិច្ច​ឃាត់ខ្លួន​បាន ​ក្រោយ​បើក​រថយន្ត​ដឹក​កម្មករ និងសម្ភារសំណង់ផង ឆក់យក​ជីវិត​យុវសិស្សម្នាក់​យ៉ាងអាណោចអាធ័មបំផុត ដែលគ្រោះថ្នាក់​ចរាចរណ៍​នេះ ​​កើតឡើង​កាលពី​វេ​ល​ម៉ោង​ប្រមាណ​៥​និង​៥១​នាទី​ព្រឹក​ថ្ងៃ​ទី​០៩ ​មីនា…

រាជធានី​ភ្នំពេញ ​៖ អ្នកបើកបរមា​នវ័យដ៏ខ្ចីម្នាក់ ត្រូវសមត្ថកិច្ច​ឃាត់ខ្លួន​បាន ​ក្រោយ​បើក​រថយន្ត​ដឹក​កម្មករ និងសម្ភារសំណង់ផង ឆក់យក​ជីវិត​យុវសិស្សម្នាក់​យ៉ាងអាណោចអាធ័មបំផុត ដែលគ្រោះថ្នាក់​ចរាចរណ៍​នេះ ​​កើតឡើង​កាលពី​វេ​ល​ម៉ោង​ប្រមាណ​៥​និង​៥១​នាទី​ព្រឹក​ថ្ងៃ​ទី​០៩ ​មីនា ​ស្ថិតនៅ​គល់​ស្ពាន​អាកាស់​ស្ទឹង​មាន​ជ័យ​ តាម​បណ្តោយ​ផ្លូវ​លេខ ២៧១​ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

សេចក្តីរាយការណ៍ឱ្យដឹងថា ​អ្នកបើក​រថយន្តខាងលើ ឈ្មោះឆេ​ង លី​ហ៊ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​ មាន​លំនៅ​ភូមិពូ​ទឹក ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្ត​ប​ណ្ឌ​ល​គី​រី បើក​រថយន្ត​​ម៉ាកហ៊ី​យ៉ា​ន់​​ដាយ ពណ៌.​ស ពាក់​ស្លាក​លេខ ភ្នំពេញ​២AE-៩៨៤០​ ។ ដោយឡែក យុវសិស្សរងគ្រោះជាសិស្ស​ថ្នាក់​ទី​១២នៃ​វិទ្យាល័យបាក់​ទូក មាន​ឈ្មោះ​គឹ​ម ទេព​ពេជ្រ​ពន្លឺ ភេទ​ប្រុស ​អាយុ១៩​ឆ្នាំ មានទី​លំនៅភូមិម័​រ សង្កាត់​ស​ង្កាត់​ខណ្ឌដង្កោ រាជ​ធានី​ភ្នំពេញ ​ជិះ​ម៉ូតូ​ម៉ាក​ស្យូ​ម​ម័​រអុិច ។

តាម​សាក្សី​​​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ ​ធ្វើ​ដំណើតាម​បណ្តោយ​ផ្លូវ​២៧១ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើងបាន​ វ៉ា​មក​ប៉ះ​រថយន្ត​ដួល​កិន​តែ​ម្តង ។​​ ​តាម​កា​ម៉េ​រ៉ា​សុ​វត្តិភាព​ត្រូវ​នគរបាល​អោយ​ដឹង​ថា រថយន្ត​បាន​បើក​កៀរម៉ូតូ​យុវ​សិស្ស​រូប​នោះ ហើយ​កិន​ចំ​កង់​ក្រោយ ​។​

​បច្ចុប្បន្ន នគរបាល​ចុះ​ទៅ​វាស់វែងនាំ​យក​រថយន្ត អ្នកបើកបរ និង​ម៉ូតូ​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​ចាត់ការ​តាម​ច្បាប់ ។​​