ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Juventus យកឈ្នះ Inter Milan ឡើង​ទៅ​ឈរ​កំពូល​តារាង ដោយ​គ្មាន​អ្នក​ទស្សនា (មានវីដេអូ)

4 ឆ្នាំ មុន

ក្រុម​សេះបង្កង់ Juventus បាន​យកឈ្នះ​លើ​ក្រុម Inter Milan ដោយ​លទ្ធផល ២-០ ក្នុង​កីឡដ្ឋាន Allianz ដើម្បី​ឡើង​ទៅ​ឈរ​នៅ​លើ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ…

ក្រុម​សេះបង្កង់ Juventus បាន​យកឈ្នះ​លើ​ក្រុម Inter Milan ដោយ​លទ្ធផល ២-០ ក្នុង​កីឡដ្ឋាន Allianz ដើម្បី​ឡើង​ទៅ​ឈរ​នៅ​លើ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ Serie A ដែល​ជា​ជំនួប​ដ៏​ធំ ប៉ុន្តែ​គ្មាន​អ្នកគាំទ្រ​ចូលរួម​ទស្សនា (Closed Doors) ដោយសារ​តែ​ការ​រីក​រាលដាល​នៃ​វីរុស Covid-19 ។

ការ​ប្រកួត​ដ៏​ធំ​បំផុត​មួយ​នៃ​រដូវ​កាល​ក្នុង​លី​គ​កំពូល​អុី​តា​លី បាន​កើតឡើង​ដោយ​គ្មាន​អ្នកគាំទ្រ​ឡើយ ដោយ​គ្រប់​កីឡា​ទាំងអស់​នៅ​ប្រទេស​អុី​តា​លី ត្រូវ​បាន​លេង​ដោយ Closed Doors រហូត​ដល់​ថ្ងៃ​ទី​៣ ខែមេសា​។ មនុស្ស​ប្រមាណ ៣៦៦ នាក់​នៅ​ប្រទេស​អុី​តា​លី​បាន​ស្លាប់​ដោយសារ​ជំងឺ​រលាក​ផ្លូវដង្ហើម បណ្តាល​មក​ពី​វីរុស Covid-19 ខណៈ​ដែល​អ្នក​ឆ្លង​កើនឡើង​ជិត ៧.៥០០​នាក់​។

ងាក​មក​កាន់ការ​ប្រកួត​វិញ ខ្សែបម្រើ Aaron Ramsey និង​ខ្សែបម្រើ​ប្រយុទ្ធ Paulo Dybala គឺជា​អ្នក​ដែល​រក​គ្រាប់​បាល់​ក្នុង​ជំនួប​នេះ និង​ជួយ​ឱ្យ​ក្រុម Juventus ដាច់​១​ពិន្ទុ​ពី​ក្រុម Lazio ដែល​នៅ​លេខ​២​ក្នុង​កំពូល​តារាង​បណ្តោះអាសន្ន​។

សូម​បញ្ជាក់​ថា ប្រជាជន​រហូត​ដល់​១៦​លាន​នាក់​នៅ​តំបន់ Lombardy ដែល​ក្នុង​នោះ​រួម​មាន​ទីក្រុង Milan និង​ខេត្ត​ចំនួន​១៤​ផ្សេង​ទៀត ត្រូវ​បាន​បិទ​ការ​ចេញ​-​ចូល ដើម្បី​បន្ត​តាមដាន បន្ទាប់​ពី​តំបន់​ទាំងនោះ ផ្ទុះ​ការ​រីក​រាលដាល​នៃ​វីរុស Covid-19 ខ្លាំង​បំផុត​ ៕ (ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ