ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតាទេ! កង​ទ័ព​ចាប់​បាន​​គ្រឿង​ញៀន​ដ៏​ច្រើន​ ក្នុង​​តំបន់ដ៏​​​​ល្បី​ល្បាញ​(វីដេអូ)

4 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ កងទ័ព​មី​យ៉ា​ន់​ម៉ា​រាយការណ៍​ថា ថង់​ហេ​រ៉ូ​អ៊ី​ន​ និង​មេ​តំ​ហ្វេ​តា​មីន​ជា​ច្រើន​រយ​ថង់ ត្រូវ​ចាប់​រឹបអូស​ប្រមូល​យក​បាន នៅ​​ក្នុង​តំបន់ត្រីកោណមាស​ដែល​ល្បីល្បាញ​។ នោះ​ជា​ការ​ចាប់​គ្រឿងញៀន​ដ៏​ច្រើន​បំផុត មាន​តម្លៃ​ដល់​ទៅ​១០០​លាន​ដុល្លារ​។ លោក​ឧត្ដមសេនីយ​…

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ កងទ័ព​មី​យ៉ា​ន់​ម៉ា​រាយការណ៍​ថា ថង់​ហេ​រ៉ូ​អ៊ី​ន​ និង​មេ​តំ​ហ្វេ​តា​មីន​ជា​ច្រើន​រយ​ថង់ ត្រូវ​ចាប់​រឹបអូស​ប្រមូល​យក​បាន នៅ​​ក្នុង​តំបន់ត្រីកោណមាស​ដែល​ល្បីល្បាញ​។ នោះ​ជា​ការ​ចាប់​គ្រឿងញៀន​ដ៏​ច្រើន​បំផុត មាន​តម្លៃ​ដល់​ទៅ​១០០​លាន​ដុល្លារ​។

លោក​ឧត្ដមសេនីយ​ TUN TUN NYI ​អ្នកនាំពាក្យ​នៃ​ការិយាល័យ អគ្គមេបញ្ជាការ​យោធា​មី​យ៉ា​ន់​ម៉ា ​បាន​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​៦ ខែ​មីនា ក្នុង​តំបន់ត្រីកោណមាស​នោះ​ថា នេះ​ជា​ការ​ចាប់​រឹបអូស​យក​បាន​គ្រឿង​ញៀ​ង​ដ៏​ច្រើន​បំផុត​ប្រចាំឆ្នាំ​។

ប្រតិបត្តិការ​ចាប់​គ្រឿងញៀន​ដ៏​សំខាន់​នេះ ក្នុង​តំបន់​ផលិត​គ្រឿងញៀន បាន​បញ្ចប់​សកម្មភាព​ខុសច្បាប់​របស់​មន្ទីរពិសោធន៍​ផលិត​គ្រឿង​ញៀ​ង​ធំ​៣​នា​ស​ប្ដា​ហ៍​នេះ ហើយ​អាច​ចាប់​រឹបអូស​យក​បាន​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​ជា​គ្រាប់​ដល់​៤៣​លាន​គ្រាប់​។ ឧត្ដមសេនីយ​រូប​នោះ​បន្ត​ថា កង​ទាហាន​របស់​យើង​បាន​ចូល​ក្នុង​តំបន់​នានា ក្នុង​ព្រៃ​ជ្រៅ​ដែល​ប៉ូលិស​មិន​អាច​ចូល​ទៅ​ដល់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​) ប្រភព​វីដេអូ ៖ Eagle News

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ