ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំងបាត់! កាន់កាំភ្លើង២ដើម បង្ករឿងទាំង​កណ្តាលរាត្រី​

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍​ធ្វើការ​ឃាត់ខ្លួន​បុរស​ជា​ជនជាតិ​ចិន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ដែល​កាន់​កាំភ្លើងខ្លី​ចំនួន​២​ដើម និង​បង្ក​អំពើ​ហិង្សា​ទាំង​កណ្តាលរាត្រី ដោយ​សមត្ថកិច្ច​បាន​ដកហូត​កាំភ្លើងខ្លី​ចំនួន​២​ដើម និង​គ្រាប់​ចំនួន​៤​គ្រាប់ ។ ហេតុការណ៍​ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍​ធ្វើការ​ឃាត់ខ្លួន​បុរស​ជា​ជនជាតិ​ចិន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ដែល​កាន់​កាំភ្លើងខ្លី​ចំនួន​២​ដើម និង​បង្ក​អំពើ​ហិង្សា​ទាំង​កណ្តាលរាត្រី ដោយ​សមត្ថកិច្ច​បាន​ដកហូត​កាំភ្លើងខ្លី​ចំនួន​២​ដើម និង​គ្រាប់​ចំនួន​៤​គ្រាប់ ។

ហេតុការណ៍​ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ មីនា ឆ្នាំ​២០២០ ស្ថិត​ក្នុងភូមិ​៤ សង្កាត់​៤ ក្រុង ព្រះ​សីហ​នុ​។

បច្ចុប្បន្ន បុរស​ជនជាតិ​ចិន​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ រង់ចាំ​ធ្វើការ​ស៊ើបអង្កេត​បន្ត និង​ដោះស្រាយ​តាម​នីតិវិធី​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ