ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ LeBron ​បដិសេធ​មិន​ប្រកួត ប្រសិនបើ​​លេង​គ្មាន​អ្នកគាំទ្រ​ចូលរួមទស្សនា

4 ឆ្នាំ មុន

កីឡាករ​បាល់បោះ LeBron James បាន​និយាយ​ថា គេ​នឹង​បដិសេធ​មិន​ប្រកួត​ ប្រសិនបើ​ការ​ប្រកួត​របស់​ក្រុម​គេ Los Angeles Lakers ត្រូវ​រៀបចំ​ការ​ប្រកួត​ដោយ​គ្មាន​អ្នក​ទស្សនា…

កីឡាករ​បាល់បោះ LeBron James បាន​និយាយ​ថា គេ​នឹង​បដិសេធ​មិន​ប្រកួត​ ប្រសិនបើ​ការ​ប្រកួត​របស់​ក្រុម​គេ Los Angeles Lakers ត្រូវ​រៀបចំ​ការ​ប្រកួត​ដោយ​គ្មាន​អ្នក​ទស្សនា (Closed Doors) ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ​រលាក​ផ្លូវដង្ហើម បណ្តាល​មក​ពី​វីរុស Covid-19 ក្នុង​សហរដ្ឋអាមេរិក​។

កាលពី​ថ្ងៃ​សុក្រ NBA បាន​ប្រកាស​ថា​ ក្រុម​ទាំងអស់​ក្នុង​ក្របខ័ណ្ឌ​នេះ គួរតែ​ចាប់ផ្តើម​រៀបចំ​សម្រាប់​ការ​ប្រកួត​ដោយ​គ្មាន​អ្នកគាំទ្រ​ចូលរួម​ទស្សនា ខណៈ​ដែល​គិត​មក​ទល់​ពេល​នេះ ករណី​ឆ្លង​នៅ​សហរដ្ឋអាមេរិក​កើន​ជិត ៤៥០​ករណី ស្រប​ពេល​ដែល​អ្នកបាត់បង់ជីវិត​កើនឡើង​១៩​នាក់​។

LeBron មិនសូវ​ជា​ចាប់អារម្មណ៍ ទៅ​នឹង​យោបល់​ខាងលើ​​នេះ​ទេ ដោយ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា «​ប្រកួត​ដោយ​គ្មាន​អ្នកគាំទ្រទេ គឺជា​ចម្លើយ​សាមញ្ញ​។ ខ្ញុំ​មិន​លេង​ទេ ប្រសិនបើ​យើង​មិន​មាន​អ្នកគាំទ្រ​ចូលរួម​ទស្សនា លេង​ឱ្យ​នរណា​មើល​ ។ ​ប្រសិនបើ​ខ្ញុំ​បង្ហាញខ្លួន​នៅ​ទីលាន​ប្រកួត ហើយ​មិន​មាន​អ្នកគាំទ្រ​នៅ​ទីនោះ ខ្ញុំ​នឹង​មិន​លេង​ទេ​»​៕ (ប្រភព​ពី​៖ Mirror)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ