ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរុស ​COVID-19​ ឆ្លង​ដល់​មេដឹកនាំ​គណបក្ស​អី​ុ​តា​លី​ មួយ

4 ឆ្នាំ មុន

ប្រទេស​អ៊ី​តា​លី ៖ លោក ​NICOLA ZINGARETTI​ មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​អ៊ី​តា​លី ដែល​ចូលរួម​ក្នុង​ក្រុមចម្រុះ​កាន់​អំណាច បាន​ប្រកាស​នា​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០២០​ថា…

ប្រទេស​អ៊ី​តា​លី ៖ លោក ​NICOLA ZINGARETTI​ មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​អ៊ី​តា​លី ដែល​ចូលរួម​ក្នុង​ក្រុមចម្រុះ​កាន់​អំណាច បាន​ប្រកាស​នា​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០២០​ថា ​លោក​បាន​ឆ្លង​វីរុស​ COVID-19 ។

នៅ​ក្នុង​វី​ដេ​អូ​មួយ​ដែល​លោក​បាន​ផ្សាយ​តាម ​FACEBOOK លោក​ NICOLA ZINGARETTI​ថ្លែង​ថា ខ្លួន​ខ្ញុំ​បាន​ឆ្លង​វីរុស​នេះ​ដែរ​ ហើយ​ខ្ញុំ​បាន​ស្ថិត​នៅ​ដាច់​ពី​គេ​ក្នុងផ្ទះ​របស់ខ្ញុំ​។ លោក​បន្ត​ថា​បណ្ដា​អ្នក​ដែល​ជួប​ប្រាស្រ័យ​ផ្ទាល់​ជាមួយ​លោក រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ត្រូវ​ចូល​ទៅ​ត្រួតពិនិត្យ​។

ប្រទេស​អ៊ី​តា​លី ​ជា​ប្រទេស​អឺរ៉ុប​ រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​នៅ​អឺរ៉ុប​ដោយសារ​វីរុស​នេះ ដោយ​គិត​​ត្រឹម​ថ្ងៃ​ទី​៦ ខែ​​មីនា មាន​អ្នក​ឆ្លង​ឡើង​ដល់​៤.៦៣៦​នាក់ និង​អ្នក​បាត់​បង់​ជីវិត ​១៩៧​នាក់​។ អាជ្ញាធរ​អ៊ី​តា​លី ​បាន​ចេញ​បញ្ជា​ឲ្យ​បិទ​សាលារៀន សាកលវិទ្យាល័យ រោង​ភាពយន្ត​ និង​រោង​មហោ​ស្រព​ក្នុង​ទូ​ទាំង​ប្រទេស​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ