ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាច​វីរុស ​COVID-19 ពល​រដ្ឋ​សម្រុក​​ទិញ​​គ្រឿង​ហូប​ចុកតាម​ផ្សារ​ទំនើប​​នានា​

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ២​ថ្ងៃ​បន្ទាប់​ពី​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​ចេញ​ការ​ប្រកាស​អាសន្ន​ក្នុង​ដែនដី​ខ្លួន ពី​ការ​ឆ្លង​រាលដាល​នៃ​វីរុស ​COVID-19 បណ្ដា​ហាង​លក់ដុំ នៅ​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស មិន​អាច​ឆ្លើយ​តប​បាន ចំពោះ​សេចក្ដី​ត្រូវការ​កាន់តែ​ខ្លាំង​នូវ​ផលិតផល​ចាំបាច់​នានា​ពិសេស​គ្រឿង​ហូប​ចុក​។ នៅ​តាម​ផ្សារ​ទំនើប​ៗ…

សហរដ្ឋអាមេរិក ៖ ២​ថ្ងៃ​បន្ទាប់​ពី​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​ចេញ​ការ​ប្រកាស​អាសន្ន​ក្នុង​ដែនដី​ខ្លួន ពី​ការ​ឆ្លង​រាលដាល​នៃ​វីរុស ​COVID-19 បណ្ដា​ហាង​លក់ដុំ នៅ​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស មិន​អាច​ឆ្លើយ​តប​បាន ចំពោះ​សេចក្ដី​ត្រូវការ​កាន់តែ​ខ្លាំង​នូវ​ផលិតផល​ចាំបាច់​នានា​ពិសេស​គ្រឿង​ហូប​ចុក​។

នៅ​តាម​ផ្សារ​ទំនើប​ៗ ក្រដាស​សម្រាប់​ជូត​ដៃ​ ឬ​សម្រាប់​បន្ទប់ទឹក ក៏​ដូច​ជា​ទឹក​សុទ្ធ​ត្រូវ​គេ​ប្រមូល​ទិញ​អស់​គ្មាន​សល់ ដោយ​ខ្លាច​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នេះ​។ និយោជិត​ដែល​ធ្វើការ​ក្នុង​ផ្សារ​ទំនើប​មួយ​នៃ​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស និយាយ​ថា ពិតជា​រញ៉េរញ៉ៃ​មនុស្ស​មារ​ហាក់​ផ្អើល​ខ្លាំង ហើយ​លើកគ្នា​សម្រុក​ទិញ​ដែល​តួលេខ​នៃ​ការ​ទិញ​កើន​ដល់​ទ្វេ​ដង​ខុស​ពី​ទម្លាប់​។ ពេល​នេះ​អ្នក​ផ្អើល​ទិញ​ក្លាយជា​មិន​អាច​ត្រួតត្រា​បាន​។ បែប​ប​នេះ​ផ្សារ​របស់​យើង​គ្មាន​សល់​ក្រដាសអនាម័យ​ក៏​ដូច​ជា​ទឹក​សុទ្ធ​ព្រមទាំង​ទឹក​GEL​លាងដៃ​លក់​ឡើយ​។

ទោះបី​មានការ​អំពាវនាវ​របស់​អាជ្ញាធរ​ក៏​ពលរដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​ចាប់ផ្ដើម​ផ្អើល ហើយ​លើកគ្នា​ទិញ​ឥ​វ៉ា​ន់​ស្តុក​ទុក មិន​ខុស​គ្នា​ពី​តំបន់​នានា​នៅ​អា​ស៊ី ​និង​កន្លែង​ផ្សេង​ៗ​ទៀត​ឡើយ​។ នៅ​កាលី​ហ្វ័​រ​នី​ញ៉ា​ទើប​មាន​អ្នក​បាត់​បង់​ជីវិត​​ម្នាក់​ដោយសារ​វីរុស​COVID-19 ហើយ​មាន​អ្នក​ឆ្លង​ច្រើន​លំដាប់​ទី​២ បន្ទាប់​ពី​រដ្ឋ​វ៉ា​ស៊ិ​ន​តោន ​ដែល​ពេល​នេះ​មាន​អ្នក​​បាត់​បង់​ជីវិត​១១​នាក់​។

ការ​ព្រួយបារម្ភ​មានការ​កើនឡើង​កាលពី​ថ្ងៃ​ទី​៧​មីនា ក្នុង​ចំណោម​ពួក​អ្នកដំណើរ​ដែល​ជាប់​ក្នុង​នាវា​កម្សាន្ត​មួយ ក្នុង​ដែនទឹក​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា បន្ទាប់​ពី​មានការ​អះអាង​ពី​អ្នក​ដែល​ឆ្លង​វីរុស​នេះ ខណៈ​រដ្ឋ​ញូ​វ​យ៉​ក​ក៏​ប្រកាស​អាសន្ន​ដែរ ដើម្បី​ជម្រុញ​ការ​តស៊ូ​ប្រឆាំង​វីរុស​។

ក្នុង​នាវា​កម្សាន្ត​នោះ​គេ​រក​ឃើញ​មនុស្ស​២១​នាក់​ឆ្លង​វីរុស​។ នាវា​GRAND PRINCESS​នេះ ដែល​ចាក​ចេញពី​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ ហើយ​ត្រូវ​បក​ក្រោយ​វិញ​បាន​ផ្អាក​ដំណើរ ក្រោយ​រក​ឃើញ​សញ្ញា​នៃ​ការ​ឆ្លង​លើ​មនុស្ស​មួយ​ចំនួន ក្នុង​ចំណោម​អ្នកដំណើរ​និង​សមាជិក​ក្រុម​នាវិក​ទាំង​៣.៥៣៣​នាក់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ