ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មក់​ចូល​បន្ទប់​សណ្ឋាគារ ចាប់​បុរស​ចិន​៣​នាក់ និង​សង្គ្រោះ​ស្ត្រី​ម្នាក់

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០២០ កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្ត បាន​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប និង​ចាប់ខ្លួន​ជនជាតិ​ចិន​ចំនួន​៣​នាក់​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​ក្វា​ង​ចូ​វ ដែល​ពាក់ព័ន្ធ​ករណី​ចាប់​ជនជាតិ​ចិន​ដូច​គ្នា…

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០២០ កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្ត បាន​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប និង​ចាប់ខ្លួន​ជនជាតិ​ចិន​ចំនួន​៣​នាក់​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​ក្វា​ង​ចូ​វ ដែល​ពាក់ព័ន្ធ​ករណី​ចាប់​ជនជាតិ​ចិន​ដូច​គ្នា បង្ខាំង​ជម្រិត​ទារប្រាក់​១០ ០០០ ដុល្លារ​អា​មេ​រិ​ក ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​មាន ១-​ឈ្មោះ XIONG JIAN WEI ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ​ចងការ​ប្រាក់ លិខិតឆ្លងដែន (​គ្មាន​) ២-​ឈ្មោះ WEI MING HUI ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​ចងការ​ប្រាក់ លិខិតឆ្លងដែន (​គ្មាន​) និង​៣-​ឈ្មោះ HU ZI NENG ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ចងការ​ប្រាក់ លិខិតឆ្លងដែន (​គ្មាន​) ពួក​គេ​ស្នាក់​នៅ​ភូមិ​១ សង្កាត់​២ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ LIU LI JUAN ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជា​ជនជាតិ​ចិន​ដូច​គ្នា មុខរបរ​ទេសចរណ៍ ស្នាក់​នៅ​ភូមិ​១ សង្កាត់​៣ ក្រុង​. ខេត្ត​ព្រះ​សីហ​នុ ។

សេចក្តីរាយការណ៍​ឲ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០២០ វេលា​ម៉ោង​៤​និង​៣០​នាទី រសៀល មាន​បុរស​ជនជាតិ​ចិន​ម្នាក់​បាន​ទៅ​ប្តឹង​សមត្ថកិច្ច​ថា មិត្តភក្តិ​ស្រី​របស់​គាត់​ម្នាក់​ជា​ជន​ជាតិ​ចិន ត្រូវ​បាន​ជនជាតិ​ចិន​មួយ​ក្រុម​ចាប់​បង្ខាំង​ទុក ដោយ​មិនដឹង​ថា នៅ​ទីណា​នោះ​ទេ ។ បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​នោះ​ភ្លាម កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ រហូត​កំណត់​បាន​ទីតាំង​ដែល​ជនសង្ស័យ​នាំ​យក​ជន​រង​គ្រោះ​ទៅ​បង្ខាំង​ទុក គឺ​នៅ​បន្ទប់​លេខ​៤១៣ នៃ​សណ្ឋាគារ ក្វា​ង​ចូ​វ ស្ថិត​ក្នុងភូមិ​១ សង្កាត់​២ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយមក​កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត សហការ ជា​មួយ​នគរបាល​សង្កាត់​២ ចុះ​ទៅ​ធ្វើ​រដ្ឋបាល​ឆែកឆេរ និង​រំដោះ​បាន​ជន​រង​គ្រោះ​ម្នាក់ និង​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៣​នាក់ នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​ក្វា​ង​ចូ​វ នោះ​តែ​ម្តង​។

ក្រោយ​ពេល​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។

គួរ​រំលឹក​ថា មុន​ពេល​កើត​មាន​ករណី​បង្ខាំង​មនុស្ស​ខាងលើ​នេះ គឺ​នៅ​ថ្ងៃ​ទី​៣ ខែមីនា វេលា​ម៉ោង​១០​យប់ ជន​រង​គ្រោះ​បាន​ទៅ​លេងល្បែង​នៅ​កាស៊ីណូ ស៊ី​ហ៊ូ ស្ថិត​នៅ​ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។ បន្ទាប់​មក​ជនសង្ស័យ​បាន​លួងលោម​ជន​រង​គ្រោះ​ឲ្យ​ចងការ​ប្រាក់​ពី​ពួក​គេ​ចំនួន ១០ ០០០ ដុល្លារ​អា​មេ​រិ​ក ដើម្បី​លេងល្បែង​ស៊ីសង​នៅ​ទីនោះ ។ លុះ​ពេល​លេង​ចាញ់​អស់ និង​គ្មាន​លុយ​សង ក៏​ត្រូវ​ជនសង្ស័យ​ចាប់​យក​ទៅ​បង្ខាំង​ទុក ដើម្បី​ឲ្យ​ក្រុម​គ្រួសារ ឬ​មិត្តភក្តិ​រក​ប្រាក់​មក​លោះ​ជា​ថ្នូរ និង​ការ​ដោះ​លែង​ឲ្យ​ជន​រង​គ្រោះ​មាន​សេរីភាព​វិញ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ