ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តៃកុង​ឡាន​ម្នាក់ រពឹសដៃ​លួច​កែបកង់ ៥៨០០ ក្រោយ​ឆែក​កាមេរ៉ា​សុវត្ថិភាព

4 ឆ្នាំ មុន

ជប៉ុន ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បានឱ្យ​ដឹង​ថា អ្នក​បើកឡាន​ដឹក​ទំនិញ​ឈ្មោះ Hiroaki Suda អាយុ​៥៧​ឆ្នាំ…

ជប៉ុន ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បានឱ្យ​ដឹង​ថា អ្នក​បើកឡាន​ដឹក​ទំនិញ​ឈ្មោះ Hiroaki Suda អាយុ​៥៧​ឆ្នាំ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​១៣ ខែកុម្ភៈ បន្ទាប់​ពី​មើល​កាមេរ៉ា​សុវត្ថិ​ភាព​ដែល​ថត​បាន ខណៈ​ពេល​គាត់​លួច​កៅអី​កង់​ចំនួន​២ ដែល​មាន​តម្លៃ​ប្រហែល ៧៥​ដុល្លារ កាល​ពី​ថ្ងៃ​ទី​២៩ និង​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ស្ថានីយ​រថភ្លើង​និង​ចំណតរថយន្ត ឯ Higashiosaka ខេត្ត​អូ​សា​កា របស់​ប្រទេស​ជប៉ុន​។

លោក Suda បាន​សារភាព​ចំពោះ​ការ​ចោទប្រកាន់​នេះ ហើយដោយ​ហេតុផល​ខ្លះ​បាន​សារភាព​ប្រាប់​ប៉ូលិស​ថា គាត់​បាន​លួច​កែបកង់​អស់​រយៈពេល​២៥​ឆ្នាំ​មក​ហើយ មុន​ពេល​ត្រូវ​ចាប់​បាន ហើយ​ពេល​នេះ​ក៏​មាន​កែបកង់​ជាង ៥៨០០ ដែល​គាត់​បាន​លួច​។

ប៉ូលិស​បាន​ដកស្រង់​សម្តី​របស់ Suda ដែល​និយាយ​ថា​៖ «​ខ្ញុំ​បាន​ចាប់ផ្តើម​លួច​កែបកង់​ប្រហែល ២៥​ឆ្នាំ​ហើយ នៅ​ទីក្រុង​តូ​ក្យូ និង​ក្រុ​អូ​សា​កា ដើម្បី​បន្ថយ​ភាព​តានតឹង​នៅ​កន្លែងធ្វើការ ហើយ​បន្តិច​ម្តង​ៗ ការ​ដើរ​លួច​កែបកង់​នេះ គឺជា​ប្រភព​នៃ​ភាព​សប្បាយ​រីករាយ​របស់ខ្ញុំ​»​។

អ្នក​បើកឡាន​ដឹក​ទំនិញ​វ័យ ៥៧​ឆ្នាំ​រូប​នេះ បាន​នាំ​ប៉ូលិស​ទៅ​កាន់​កន្លែង​ផ្ទុកទំនិញ​មួយ​ដែល​គាត់​បាន​ជួល ជា​ពិសេស​សម្រាប់​កៅអី​កង់​ជាង ៥៨០០​។ វា​ជា​កែបកង់ ដែល​គាត់​បាន​លួច​ក្នុង​រយៈ​ពេល​២៥​ឆ្នាំ​កន្លង​មក នៅ​គ្រប់​តំបន់​នៃ​ប្រទេស​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ odditycentral (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ