ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រិ​ន សា​រ័​ត្ន ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ ក្នុង​ការ​ជម្រុះ​រក​ជើងឯក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា អស់​ជា​ច្រើន​ស​ប្តា​ហ៍​មក​ហើយ ដែល​ការ​ប្រកួត​ជម្រុះ​ជ្រើសរើស​ជើងឯក ប្រភេទ​ទម្ងន់​៦៣,៥ គីឡូក្រាម រដូវ​កាល​ទី​៧ នា​សង្វៀន​ប៉ុស្តិ៍​លេខ​៥ បាន​ដំណើរការ​ឡើង​។…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា អស់​ជា​ច្រើន​ស​ប្តា​ហ៍​មក​ហើយ ដែល​ការ​ប្រកួត​ជម្រុះ​ជ្រើសរើស​ជើងឯក ប្រភេទ​ទម្ងន់​៦៣,៥ គីឡូក្រាម រដូវ​កាល​ទី​៧ នា​សង្វៀន​ប៉ុស្តិ៍​លេខ​៥ បាន​ដំណើរការ​ឡើង​។

ការ​ប្រកួត​កាលពី​ថ្ងៃ​ទី​៧ មីនា ឆ្នាំ​២០២០ គឺជា​ការ​ប្រកួត​ជម្រុះ​ស្វែងរក​៤​នាក់ ដើម្បី​ឡើង​ទៅ​វគ្គ​ពាក់​ផ្ដាច់ព្រ័ត្រ​។ ការ​ប្រកួត​ប្រដាល់​កំពូល​ជើងឯក TV5 BOXING KNOCK OUT SERIES(K-Cement) នោះ កាន់តែ​ទាក់ទាញ​ក្នុង​ស្រទាប់​អ្នក​ស្នេហា​ប្រដាល់​។

បង្គោល​ក្រហម ខាំ សាបាន មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ប៉ះ​ជាមួយ​បង្គោល​ខៀវ រិ​ន សា​រ័​ត្ន​មក​ពី​ក្លិប កងទ័ពជើងទឹក​។ នេះ​ជា​វគ្គ​ជម្រុះ​ជិត​ដល់​ការ​ប្រកួត​ដណ្ដើម​ពាន ដោយ​រើស​យក​កីឡាករ​៨​រូប ដែល​ឈ្នះ​ការ​ប្រកួត​កន្លង​មក ប្រកួត​គ្នា​យក​តែ​៤​នាក់ ទៅ​កាន់​វគ្គ​បន្ត​។

ការ​ប្រកួត​មក​ដល់​ទឹក​ទី​១ ម្នាក់​ៗ​ហើប​គូទ​ពី​កៅអី ដើម្បី​អ៊ុត​មើល​ថា តើ​ខៀវ ឬ​ក្រហម​មាន​តែម​ជាង? ។ ហើយ​កាយវិការ​វាយ​ទាត់​ធាក់​របស់​អ្នក​ទាំង​ពីរ ឃើញ​ថា វាយ​ទៅ​មក​យ៉ាង​ប្រ​កៀ​ប្រកិត​គ្នា​តែ​ម្តង​។ ដោយ​កីឡាករ សាបាន ហាក់​វាយ​ចូល​ចំ​គោលដៅ ធ្វើ​ឱ្យ​អ្នក​មើល​រំពឹង​ថា បាន​ឈ្នះ។

ប៉ុន្តែ​ឈាន​ដល់​២​ទឹក ចុង​ក្រោយ សាបាន ធ្លាក់ដៃ ធ្លាក់​កម្លាំង យ៉ាង​ចម្លែក ធ្វើ​ឱ្យ​ភាគី​ម្ខាង​ទៀត បានដៃ​វាយបក់​យ៉ាង​ចាស់ដៃ​តែ​ម្តង​។ នៅ​ទីបំផុត សាបាន ចាញ់​ពិន្ទុ រិ​ន សា​រ័​ត្ន យ៉ាង​សោក​ស្តាយ ព្រោះ​ឡើង​ទៅ​វគ្គ​បន្ត ដែល​ជា​វគ្គ​សំខាន់ ដែល​កាន់តែ​មើលឃើញ​ពី​ឱកាស​កាន់​ពាន និង​រង្វាន់​ទឹកប្រាក់​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ