ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាង​ខ្លួន​ឱ្យ​បានជា​មនុស្ស​ល្អ

4 ឆ្នាំ មុន

ការ​កសាង​ខ្លួន​ឲ្យ​កាន់តែ​ល្អ​ដោយ​គុណធម៌ ដោយ​សុ​ជីវភាព សីលធម៌ វា​ផុត​វិស័យ​នៃ​សត្វ​តិរច្ឆាន​ទៅ​ហើយ ប៉ុន្តែ​ត្រូវ​បាន​ធ្លាក់​ចុះ​មក​ជា​លាភ​របស់​មនុស្ស​វិញ គួរ​ប្រឹង​ប្រឹង​សាង​សន្សំ​ពី​ឥឡូវនេះ​ទៅ ។ ដូច្នេះ សូមកុំ​ឲ្យ​ឱកាស​ពិសេស​នេះ​កន្លង​ហួស​ព្រោះ​ពេលវេលា​មាន​តម្លៃ​ណាស់ ត្រូវ​ចាប់ផ្ដើម​ពី​ពេល​នេះ…

ការ​កសាង​ខ្លួន​ឲ្យ​កាន់តែ​ល្អ​ដោយ​គុណធម៌ ដោយ​សុ​ជីវភាព សីលធម៌ វា​ផុត​វិស័យ​នៃ​សត្វ​តិរច្ឆាន​ទៅ​ហើយ ប៉ុន្តែ​ត្រូវ​បាន​ធ្លាក់​ចុះ​មក​ជា​លាភ​របស់​មនុស្ស​វិញ គួរ​ប្រឹង​ប្រឹង​សាង​សន្សំ​ពី​ឥឡូវនេះ​ទៅ ។

ដូច្នេះ សូមកុំ​ឲ្យ​ឱកាស​ពិសេស​នេះ​កន្លង​ហួស​ព្រោះ​ពេលវេលា​មាន​តម្លៃ​ណាស់ ត្រូវ​ចាប់ផ្ដើម​ពី​ពេល​នេះ គឺ​មុន​ដំបូង​ត្រូវ​រៀន​ស្គាល់​ថាបើ​ខ្លួនឯង​មាន​កំហុស គប្បី​ទទួលស្គាល់​ថា​មាន​កំហុស​មែន ហើយ​ពិចារណា​ថា​កំហុស​នោះ​ចេញ​មកពីណា គឺ​ចេញ​មក​ពី​កិលេស​ព្រោះ​នៅ​ល្ងង់​នេះឯង​ជាដើម​ចម ។

បន្ទាប់​អំពី​បានដឹង​ហើយ​ត្រូវ​ព្យាយាម​កែ​លម្អ​នូវ​កំហុស​នោះ និង​ព្យាយាម​ចម្រើន​បញ្ញា​ពិចារណា​រក​ផ្លូវត្រូវ នេះឯង​ជា​វិស័យ​នៃ​អ្នក​កសាង​ខ្លួន​ឱ្យ​បាន​ទៅ​ជា​មនុស្ស​ល្អ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ