ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំងឺ Covid19 ម្នាក់ ត្រូវ​ជាប់​ទោស ព្រោះតែ​ដើរ​ចម្លង​គេ

4 ឆ្នាំ មុន

សៀង​ហៃ ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រកូល Li បាន​លាក់​មិន​ឱ្យ​នរណា​ម្នាក់​ដឹង​ថា ខ្លួន​ទើបតែ​មក​ពី Wuhan…

សៀង​ហៃ ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រកូល Li បាន​លាក់​មិន​ឱ្យ​នរណា​ម្នាក់​ដឹង​ថា ខ្លួន​ទើបតែ​មក​ពី Wuhan ហើយ​ដើរ​ចម្លង​មនុស្ស​មិន​រើសមុខ​​តាម​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ ត្រូវ​បាន​ជាប់​ទោស​។

ជា​ការ​ពិត​ណាស់ គាត់​ត្រូវ​បាន​គេ​ធ្វើតេស្ត​ឃើញ​ថា មាន​ជំងឺ Covid19​។ នៅ​ពេល​នេះ គាត់​គឺ​មាន​ស្ថានភាព​បាន​ធូរស្រាល​មក​វិញ​ហើយ តែ​ក៏​ដល់​ពេល​ត្រូវ​ប៉ូលិស​ចាត់ការ​រឿង​ដើរ​ចម្លង​គេ​ដែរ​។

គាត់​បាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយនឹង​មនុស្ស​ចំនួន ៥៥​នាក់ ព្រមទាំង​ក្រុម​គ្រូពេទ្យ​១១​នាក់​ផង​ដែរ នៅ​ក្នុង​មន្ទីរពេទ្យ​មូលដ្ឋាន​មួយ​។ ករណី​របស់​គាត់ គឺជា​ករណី​ដំបូង​បង្អស់​នៅ​ក្នុង​ទីក្រុង​សៀង​ហៃ ដែល​អ្នកជំងឺ​កូ​រ៉ូ​ណា ​ត្រូវ​បាន​ជាប់​ទោស​។

កាលពីដើម​ស​ប្តា​ហ៍​នេះ ជន​លក់​ម៉ាស់​ឡើងថ្លៃ​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន ហើយ​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​៦​ឆ្នាំ​កន្លះ​។ នេះ​ក៏​ដោយសារ​តែ​គេ​ចង់បាន​លុយ ១.៦​លាន​យន់ (​ជាង​២០​ម៉ឺន​ដុល្លារ​) ពី​ស្ត្រី​ម្នាក់​ដែល​ចង់​ទិញ​ម៉ាស់​យក​ទៅ​ចែក​អ្នក​អត់​មាន​ម៉ាស់​ប្រើ​។

ទន្ទឹម​នឹង​នេះ​ដែរ ក្រុង​សៀង​ហៃ បាន​ចេញ​ច្បាប់​ថា អ្នក​ទាំងឡាយ​ណា ដែល​មិន​គោរព​ច្បាប់​ក្នុង​មណ្ឌល​ដាក់​ដោយឡែក ឬ​លាក់បាំង​ជំងឺ​កូ​រ៉ូ​ណា ឬ​លាក់បាំង​ប្រវត្តិ​ទៅ​លេង​នៅ Hubei ឬ ប៉ះ​ពាល់​អ្នកជំងឺ នឹង​ត្រូវ​បាន​គេ​ដាក់​នៅ​ក្នុង​បញ្ជីខ្មៅ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ shanghai (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ