ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់រលំ​អគារ​កម្ពស់​៥​ជាន់ អាជ្ញាធរចិនប្រើសម្រាប់​អ្នកជំងឺ​COVID-19

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ អាជ្ញាធរ​ក្នុង​តំបន់​បាន​និយាយ​ថា យោង​តាម​របាយការណ៍​បឋម​មនុស្ស​២២​នាក់ ត្រូវ​បាន​ជួយ​សង្គ្រោះ​ចេញ និង​មនុស្ស​ប្រមាណ​៧០​នាក់​តកំពុងជាប់​នៅ​ក្រោម​គំនរ​បាក់បែក​នៃ​អគារ​សណ្ឋាគារ​មួយ ​ដែល​បាន​បាក់រ​លំនៅ​ទីក្រុង Quanzhou ខេត្ត Fujian…

ប្រទេស​ចិន ៖ អាជ្ញាធរ​ក្នុង​តំបន់​បាន​និយាយ​ថា យោង​តាម​របាយការណ៍​បឋម​មនុស្ស​២២​នាក់ ត្រូវ​បាន​ជួយ​សង្គ្រោះ​ចេញ និង​មនុស្ស​ប្រមាណ​៧០​នាក់​តកំពុងជាប់​នៅ​ក្រោម​គំនរ​បាក់បែក​នៃ​អគារ​សណ្ឋាគារ​មួយ ​ដែល​បាន​បាក់រ​លំនៅ​ទីក្រុង Quanzhou ខេត្ត Fujian ភាគ​ខាងកើត ប្រទេស​ចិន នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​រុ​ស្សី RT

គ្រោះថ្នាក់​នេះ ​បាន​កើតឡើង​នៅ​ម៉ោង​ប្រហែល​៧​និង​៣០​នាទី​យប់​ថ្ងៃ​សៅរ៍​ទី​៧ មីនា ២០២០​នេះ គិត​ត្រឹម​ម៉ោង​៩​យប់ ថ្ងៃ​ដដែល​នេះ មនុស្ស២៣​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ ខណៈកម្លាំង​ជួយ​សង្គ្រោះ​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​កន្លែង​កើតហេតុ ។

អគារ​កម្ពស់​៥​ជាន់​មួយ​នេះ ត្រូវ​បាន​គេ​រាយការណ៍​ថា អាជ្ញាធរ​ចិន​ប្រើ​ជា​កន្លែង​ដាច់​ដោយឡែកសម្រាប់​អ្នកជំងឺ​ Covid-19 និងអ្នកដែល​បាន​ស្លាប់​ដោយសារ​វីរុសនេះ ។

អ្នក​ជួយ​សង្គ្រោះ​ប្រមាណ ១៥០​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​កន្លែង​កើតហេតុ ដើម្បី​ស្វែងរក​អ្នក​នៅ​រស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ