ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ទាំង​៣​ដែល​មនុស្ស​ប្រុស​មិន​ចង់​ឱ្យ​​មនុស្ស​ស្រី​គ្រប់គ្រង

4 ឆ្នាំ មុន

ការ​គ្រប់គ្រង​គឺជា​ជំនាញ​របស់​មនុស្ស​ស្រី​គ្រប់​រូប ព្រោះ​គេ​ចង់​កាន់កាប់​គ្រប់​រឿង ប៉ុន្តែ​ពេល​ខ្លះ​អ្នក​ក៏​ត្រូវ​ចេះ​ស្វែង​យល់​ពី​រឿង​ខ្លះ​ដែរ ព្រោះ​មានរឿង​មួយ​ចំនួន​ដែល​បុរស​មិន​ពេញចិត្ត​ឱ្យ​អ្នកគ្រប់គ្រង​ទេ តើ​មានរឿង​អ្វីខ្លះ? ១-បុរស​ភាគច្រើន​មិន​ពេញចិត្ត​ឱ្យ​អ្នក​ខ្វល់​ពី​ទិស​ដៅ​របស់​គេ​ទេ មាន​ន័យ​ថា គេ​មិន​ចូល​ចិត្ត​ឱ្យ​អ្នក​សួរ​គេ​ទៅ​ណា ឬ​ពេល​ណា​មក​វិញ​ទេ គេ​មានការ​ងារ​របស់​គេ…

ការ​គ្រប់គ្រង​គឺជា​ជំនាញ​របស់​មនុស្ស​ស្រី​គ្រប់​រូប ព្រោះ​គេ​ចង់​កាន់កាប់​គ្រប់​រឿង ប៉ុន្តែ​ពេល​ខ្លះ​អ្នក​ក៏​ត្រូវ​ចេះ​ស្វែង​យល់​ពី​រឿង​ខ្លះ​ដែរ ព្រោះ​មានរឿង​មួយ​ចំនួន​ដែល​បុរស​មិន​ពេញចិត្ត​ឱ្យ​អ្នកគ្រប់គ្រង​ទេ តើ​មានរឿង​អ្វីខ្លះ?

១-បុរស​ភាគច្រើន​មិន​ពេញចិត្ត​ឱ្យ​អ្នក​ខ្វល់​ពី​ទិស​ដៅ​របស់​គេ​ទេ មាន​ន័យ​ថា គេ​មិន​ចូល​ចិត្ត​ឱ្យ​អ្នក​សួរ​គេ​ទៅ​ណា ឬ​ពេល​ណា​មក​វិញ​ទេ គេ​មានការ​ងារ​របស់​គេ គេ​មាន​មិត្តភក្តិ​របស់​គេ ដូចនេះ​គេ​ត្រូវការ​ពេលវេលា​ផ្ទាល់ខ្លួន​ខ្លះ ដូចនេះ​នៅ​ពេល​ដែល​គេ​ចេញ​ទៅ​ក្រៅ អ្នក​មិន​ត្រូវ​ដេញ​ដោរ​សួរ​ឡើយ​។

២-អ្នក​មិន​ត្រូវ​គ្រប់គ្រង​លុយ​របស់​បុរស​ទេ ព្រោះ​គេ​មាន​សមត្ថភាព​រក គេ​មាន​សមត្ថភាព​ចាយ អ្នក​មិន​ត្រូវ​ដក​លុយ​ពី​ខ្លួន​គេ​អស់ ហើយ​ឱ្យ​គេ​ចាយ​តិចតួច​ឡើយ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​គេ​អាប់មុខ​មាត់​បាន​នៅ​ពេល​ដែល​គេ​ជួបជុំ​ជាមួយ​មិត្តភក្តិ ដូចនេះ​គេ​ឱ្យ​អ្នក​ចាយ​ប៉ុន្មាន អ្នក​ត្រូវ​ចាយ​ប៉ុណ្ណោះ​បាន​ហើយ​។

៣-ចំណុច​ចុង​ក្រោយ អ្នក​មិន​ត្រូវ​ទៅ​ខ្វាយខ្វល់​ពីសារ​ផ្សេង​ៗ​ដែល​គេ​លេង​ជាមួយ​មិត្តភក្តិ​គេ​ទេ​បើ​អ្នក​ជឿជាក់​គេ ព្រោះ​ជួយ​កាល​គេ​មិន​ឱ្យ​អ្នក​មើល​ដោយសារ​តែ​គេ​មិន​ចង់ឱ្យ​អ្នក​គិត​ច្រើន ដូចនេះ​អ្នក​មិន​ត្រូវ​ទៅ​លួច​ឆែក​មើល​សារ​របស់​គេ​ឡើយ ព្រោះ​បើ​គេ​ដឹង គេ​នឹង​ស្អប់​អ្នក​ណាស់ អ្នក​ត្រូវ​តែ​ទុក​ពេល​ឱ្យ​គេ​ជជែក​លេង​ជាមួយ​មិត្តភក្តិ​គេ​ខ្លះ ទើប​គេ​សប្បាយចិត្ត (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ