ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ប្រកាស​បាត់​បង់​ជីវិត​៣​នាក់​ដោយសារ​វីរុស​ អី​ុ​រ៉ា​ក់​បិទ​សាលារៀន

4 ឆ្នាំ មុន

ប្រទេស​អ៊ី​រ៉ា​ក់ ៖ ក្រោយ​ការ​ប្រកាស​ពី​មនុស្ស​​បាត់​បង់​ជីវិត​ដំបូង​៣​នាក់​ដោយសារ​វីរុស​COVID-19​នៅ​ ​អ៊ី​រ៉ា​ក់ ក្រុង​បា​ដា​ដ​បាន​ប្រកាស​នា​ថ្ងៃ​ទី​៥​មីនា ពី​ការ​បិទ​បណ្ដា​សាលារៀន ដោយ​​ឲ្យ​រៀន​តាម​អន​ឡាញ ហើយ​ផ្អាក​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​អ៊ី​រ៉​ង់​ជិតខាង ខណៈ​ប្រទេស​នេះ​កំពុង​មានការ​ឆ្លង​រាលដាល​កាន់តែ​ខ្លាំង​នៃ​វីរុស​នេះ​។ ក្រសួងសុខាភិបាល…

ប្រទេស​អ៊ី​រ៉ា​ក់ ៖ ក្រោយ​ការ​ប្រកាស​ពី​មនុស្ស​​បាត់​បង់​ជីវិត​ដំបូង​៣​នាក់​ដោយសារ​វីរុស​COVID-19​នៅ​ ​អ៊ី​រ៉ា​ក់ ក្រុង​បា​ដា​ដ​បាន​ប្រកាស​នា​ថ្ងៃ​ទី​៥​មីនា ពី​ការ​បិទ​បណ្ដា​សាលារៀន ដោយ​​ឲ្យ​រៀន​តាម​អន​ឡាញ ហើយ​ផ្អាក​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​អ៊ី​រ៉​ង់​ជិតខាង ខណៈ​ប្រទេស​នេះ​កំពុង​មានការ​ឆ្លង​រាលដាល​កាន់តែ​ខ្លាំង​នៃ​វីរុស​នេះ​។

ក្រសួងសុខាភិបាល ​អ៊ី​រ៉ា​ក់ អះអាង​ថា ជំរឿន​ឃើញ​អ្នក​ឆ្លង​៣៥​នាក់ ដែល​អ្នក​ទាំងនោះ​ស្ទើរ​ទាំង​អស់​ទើប​វិល​ត្រឡប់​មក​ពី​អ៊ី​រ៉​ង់ ជា​ប្រភព​នៃ​ការ​ចម្លង​សំខាន់​នៃ​ជំងឺ​បន្ទាប់​ពី​ចិន​។ នៅ​ ​អ៊ី​រ៉ា​ក់ សាលារៀន សាកលវិទ្យាល័យ រោង​ភាពយន្ត​និង​ទីតាំង​សាធារណៈ​ឯទៀត​ៗ​ត្រូវ​បាន​បិទ​ជា​ផ្លូវការ ចាប់តាំងពី​១​ស​ប្ដា​ហ៍​មក​ហើយ ក៏​ទោះបី​ភោជនីយដ្ឋាន មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​និង​ហាង​កាហ្វេ​ជា​ច្រើន​នៅ​បើកទ្វារ​និង​មាន​មនុស្ស​ចេញចូល​ច្រើន​នៅឡើយ​។

​អ៊ី​រ៉ា​ក់ ​ក៏​លុប​ចោល​ដែរ​ពិធី​សូត្រធម៌​រៀងរាល់ថ្ងៃ​សុក្រ​ដោយ​ខ្លាច​ការ​ចម្លង ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ