ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តែ​មួយ​ថ្ងៃ​នៅ​បារាំង មាន​អ្នក​ឆ្លងវីរុស ​COVID-19​ ថ្មី​ដល់​១៣៨​នាក់​

4 ឆ្នាំ មុន

ប្រទេស​បារាំង ៖ ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19​បន្ត​កាន់តែ​ខ្លាំង​នៅ​បារាំង ដោយ​នា​ថ្ងៃ​ទី​៥​មីនា​តែ​មួយ​គត់ មាន​អ្នក​ឆ្លង​ថ្មី​ដល់​ទៅ​១៣៨​នាក់ នាំ​ឲ្យ​ចំនួន​សរុប​នៃ​អ្នក​ឆ្លង​ឡើង​ដល់​៤២៣​នាក់​។ អគ្គនាយក​សុខាភិបាល​បារាំង លោក​JEROME SALOMON​គូសបញ្ជាក់​ថា នេះ​ជា​ការ​កើន​ឡើង​ដ៏​ខ្លាំង​នៃ​ចំនួន​អ្នក​ឆ្លង​ព្រមទាំង​អ្នក​បាត់​បង់​ជីវិត…

ប្រទេស​បារាំង ៖ ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19​បន្ត​កាន់តែ​ខ្លាំង​នៅ​បារាំង ដោយ​នា​ថ្ងៃ​ទី​៥​មីនា​តែ​មួយ​គត់ មាន​អ្នក​ឆ្លង​ថ្មី​ដល់​ទៅ​១៣៨​នាក់ នាំ​ឲ្យ​ចំនួន​សរុប​នៃ​អ្នក​ឆ្លង​ឡើង​ដល់​៤២៣​នាក់​។

អគ្គនាយក​សុខាភិបាល​បារាំង លោក​JEROME SALOMON​គូសបញ្ជាក់​ថា នេះ​ជា​ការ​កើន​ឡើង​ដ៏​ខ្លាំង​នៃ​ចំនួន​អ្នក​ឆ្លង​ព្រមទាំង​អ្នក​បាត់​បង់​ជីវិត ក្នុង​ពេល​តែ​១​ថ្ងៃ​ចាប់តាំងពី​មាន​វិបត្តិ​វីរុស​នេះ​មក​។ មាន​អ្នក​​បាត់​បង់​ជីវិត​​ថ្មី​៣​នាក់​ត្រូវ​បាន​រាយការណ៍ នាំ​ឲ្យ​ចំនួន​អ្នក​បាត់​បង់​ជីវិត ​សរុប​ឡើង​ដល់​៧​នាក់​។ ក្នុង​ចំណោម​អ្នកជំងឺ ២៣​នាក់​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​។

ចំណែក​សភា​បារាំង​ប្រកាស​កាលពី​យប់​ថ្ងៃ​ទី​៥​មីនា​ថា សមាជិក​សភា​មួយ​រូប​នៃ​តំបន់​HAUT RHIN ក៏​បាន​ឆ្លង​វីរុស​នេះ​ដែរ​រួម​ជាមួយ​បុគ្គលិក​ម្នាក់​នៃ​រដ្ឋសភា​។ តាម​កាសែត​បារាំង​L’ALSACE​ថា សមាជិក​សភា​រូប​នោះ​លោក​JEAN LUC REITZER ត្រូវ​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។ បុគ្គលិក​ក្នុង​សភា​ដែល​ឆ្លង​ដែរ ក្រោយ​ពី​ឲ្យ​ចេញពី​ពេទ្យ​ត្រូវ​ដាក់​ឲ្យ​នៅ​ក្នុងផ្ទះ​ដាច់​ពី​គេ​។

ភាគច្រើន​នៃ​មនុស្ស​ដែល​ទើប​ឆ្លង​ថ្មី ជា​អ្នក​ដែល​ទៅ​ចូលរួម​ក្នុង​ការ​ប្រមូលផ្ដុំ​គ្នា​ច្រើន បែប​សាសនា​អេ​វង់​ហ្សេ​លិ​កមួយ​នៅ​ក្រុង​MULHOUSE​រវាង​ថ្ងៃ​ទី​១៧​មក​២៤​កុម្ភៈ​។

ចំណែក​ប្រទេស​អង់គ្លេស​ទើប​ប្រកាស​នា​ថ្ងៃ​ទី​៥​មីនា ពី​មនុស្ស​ដំបូង​ដែលបាត់​បង់​ជីវិត​​ដោយសារ​វីរុស​នោះ​ក្នុង​ដែនដី​ខ្លួន​។ អ្នក​ស្លាប់​ជា​អ្នកជំងឺ​មាន​វ័យ​ចំណាស់​ដែល​មាន​បញ្ហា​សុខ​ភាព​ស្រាប់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ