ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរុស ​COVID-19​ កូរ៉េ​ខាងត្បូង​មាន​អ្នក​ឆ្លង​ថ្មី​៥១៨​នាក់់

4 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ អាជ្ញាធរ​សុខាភិបាល​កូរ៉េ​ខាងត្បូង​គូសបញ្ជាក់​នា​ថ្ងៃ​ទី​៦​មីនា​ថា វីរុស​COVID-19​បាន​ឆ្លង​ដល់​មនុស្ស​៥១៨​នាក់​ថ្មី​ទៀត នាំ​ឲ្យ​ចំនួន​នៃ​អ្នក​ឆ្លង​សរុប​ក្នុង​ប្រទេស​នេះ​ឡើង​ដល់​៦.២៨៤​នាក់​។ ក្នុង​សេចក្ដីរាយការណ៍​ប្រចាំ​ថ្ងៃ មជ្ឈមណ្ឌល​ត្រួតពិនិត្យ​និង​បង្ការ​ជំងឺ​កូរ៉េ​ខាងត្បូង រៀបរាប់​ពី​អ្នក​ស្លាប់​ថ្មី​៧​នាក់​ទៀត នាំ​ឲ្យ​ចំនួន​អ្នក​បាត់​បង់​ជីវិត​ដោយសារ​វីរុស​នេះ​ឡើង​ដល់​៤២​នាក់​។ ភាគច្រើន​នៃ​អ្នក​ឆ្លង​វីរុស​នេះ​គឺ​នៅ​តែ​ទីក្រុង​DAEGU​។…

ប្រទេស​កូរ៉េ​ខាងត្បូង ៖ អាជ្ញាធរ​សុខាភិបាល​កូរ៉េ​ខាងត្បូង​គូសបញ្ជាក់​នា​ថ្ងៃ​ទី​៦​មីនា​ថា វីរុស​COVID-19​បាន​ឆ្លង​ដល់​មនុស្ស​៥១៨​នាក់​ថ្មី​ទៀត នាំ​ឲ្យ​ចំនួន​នៃ​អ្នក​ឆ្លង​សរុប​ក្នុង​ប្រទេស​នេះ​ឡើង​ដល់​៦.២៨៤​នាក់​។

ក្នុង​សេចក្ដីរាយការណ៍​ប្រចាំ​ថ្ងៃ មជ្ឈមណ្ឌល​ត្រួតពិនិត្យ​និង​បង្ការ​ជំងឺ​កូរ៉េ​ខាងត្បូង រៀបរាប់​ពី​អ្នក​ស្លាប់​ថ្មី​៧​នាក់​ទៀត នាំ​ឲ្យ​ចំនួន​អ្នក​បាត់​បង់​ជីវិត​ដោយសារ​វីរុស​នេះ​ឡើង​ដល់​៤២​នាក់​។ ភាគច្រើន​នៃ​អ្នក​ឆ្លង​វីរុស​នេះ​គឺ​នៅ​តែ​ទីក្រុង​DAEGU​។

នា​ថ្ងៃ​ទី​៥​មីនា​វិមាន​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ឲ្យ​ដឹង​ថា មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន ទើបបាន​ផ្ញើរ​សារលិខិត​ផ្ទាល់ខ្លួន​មួយ​ច្បាប់ ជូន​ចំពោះ​លោក​ប្រធានាធិបតី​MOON JAE IN​ដើម្បី​សម្ដែង​ការ​គាំទ្រ​របស់​លោក​ចំពោះ​កូរ៉េ​ខាងត្បូង ក្នុង​ការ​ជម្នះ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​ដ៏​សាហាវ​នេះ​។

ក្នុង​លិខិត​នោះ​លោក​គី​ម​ជុង​អ៊ុ​ន​សេ​សេរ​ថា លោក​មាន​ជំនឿ​ជាក់ ដែល​កូរ៉េ​ខាងត្បូង​នឹង​ជម្នះ​បាន​លើ​សភាពការណ៍​នេះ និង​សូម​ឲ្យ​កូរ៉េ​ខាងត្បូង​មាន​សុខភាព​ល្អ​។ មេដឹកនាំ​កូរ៉េ​ខាងជើង​ថ្លែង​ថា លោក​គាំទ្រ​ដោយ​ស្ងៀមស្ងាត់ ការ​តស៊ូ​របស់​កូរ៉េ​ខាងត្បូង​ប្រឆាំង​វីរុស​COVID-19 និង​សម្ដែង​មិត្តភាព​ព្រមទាំង​ទំនុកចិត្ត​ចំពោះ​លោក​MOON​។ លោក​MOON​បាន​បញ្ជូន​លិខិត​តប​វិញ ដោយ​ថ្លែងអំណរគុណ​ចំពោះ​មេដឹកនាំ​កូរ៉េ​ខាងជើង​ដែល​សម្ដែង​សាមគ្គីភាព​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yna (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ