ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេពគប់​អ្នកមាន​សីល​នឹង​បាន​សុខ​ចម្រើន

4 ឆ្នាំ មុន

ជីវិត​បាន​សុខ​ព្រោះ​សេពគប់​ត្រូវ គឺ​សេពគប់​អ្នក​ណា​ជា​អ្នកមាន​សីលធម៌ មាន​ប្រយោជន៍​ជាទី​ពឹង​ពុំនាក់ ជា​មិត្ត​នាំ​មក​នូវ​សេចក្តីចម្រើន​ដល់​គ្រួសារ មិនមែន​ជា​មិត្ត​ប្លម មិត្ត​ពាល អាវ៉ាសែ​នោះ​ឡើយ ។ អ្នកមាន​សីល បរិបូណ៌​ដោយ​សទ្ធា…

ជីវិត​បាន​សុខ​ព្រោះ​សេពគប់​ត្រូវ គឺ​សេពគប់​អ្នក​ណា​ជា​អ្នកមាន​សីលធម៌ មាន​ប្រយោជន៍​ជាទី​ពឹង​ពុំនាក់ ជា​មិត្ត​នាំ​មក​នូវ​សេចក្តីចម្រើន​ដល់​គ្រួសារ មិនមែន​ជា​មិត្ត​ប្លម មិត្ត​ពាល អាវ៉ាសែ​នោះ​ឡើយ ។

អ្នកមាន​សីល បរិបូណ៌​ដោយ​សទ្ធា បរិបូណ៌​ដោយ​ចាគៈ បរិបូណ៌​ដោយ​បញ្ញា យើង​ត្រូវ​ចូល​ទៅ​សាកសួរ សំណេះសំណាល​ជាមួយ​អ្នក​ទាំងនោះ ទោះជា​គេ​វ័យក្មេង​ក៏​ដោយ ចាស់​ក៏​ដោយ យើង​ត្រូវ​ដឹង​ថា អ្នក​ទាំងនោះ​ហើយ​ជា​កល្យាណមិត្ត​ដ៏​ប្រសើរ​របស់​យើង ។

ព្រោះថា​ការ​សេពគប់​កល្យាណមិត្ត​ជា​អ្នកមាន​សីល​នេះ​ហើយ​នាំ​ជីវិត​ទៅ​រក​សេចក្តីសុខ​ដ៏​ឧត្តម បាន​ប្រយោជន៍​តាម​ផ្លូវ​សុចរិត​តាម​រយៈ​ការ​ណែនាំ បង្ហាត់បង្ហាញ​អំពី​មិត្ត​ល្អ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ