ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​បញ្ចេញ​ប្រាក់​បន្ទាន់​៨,៣​ពាន់​លាន​ដុល្លារ​ ទប់ទល់​វីរុស​ COVID-19

4 ឆ្នាំ មុន

សហរ​ដេ្ឋ​អា​មេ​រិ​ក ៖ សភា​អាម​រិ​កបាន​អនុម័ត​កាលពី​ថ្ងៃ​ទី​៥​មីនា ផែនការ​បន្ទាន់​មួយ មាន​ទឹក​ប្រាក់​៨,៣​ពាន់​លាន​ដុល្លារ សម្រាប់​ផ្គត់ផ្គង់​ដល់​ការ​តស៊ូ​ប្រឆាំង​វីរុស​COVID-19 ដែល​កំពុង​ឆ្លង​រាលដាល នៅ​សហរដ្ឋអាមេរិក ខណៈ​ដែល​កំពុង​មានការ​សង្ស័យ​លើ​ការ​ឆ្លង​វីរុស​នេះ ក្នុង​នាវា​កម្សាន្ត​មួយ​នៅ​ដែនទឹក​ក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ​។…

សហរ​ដេ្ឋ​អា​មេ​រិ​ក ៖ សភា​អាម​រិ​កបាន​អនុម័ត​កាលពី​ថ្ងៃ​ទី​៥​មីនា ផែនការ​បន្ទាន់​មួយ មាន​ទឹក​ប្រាក់​៨,៣​ពាន់​លាន​ដុល្លារ សម្រាប់​ផ្គត់ផ្គង់​ដល់​ការ​តស៊ូ​ប្រឆាំង​វីរុស​COVID-19 ដែល​កំពុង​ឆ្លង​រាលដាល នៅ​សហរដ្ឋអាមេរិក ខណៈ​ដែល​កំពុង​មានការ​សង្ស័យ​លើ​ការ​ឆ្លង​វីរុស​នេះ ក្នុង​នាវា​កម្សាន្ត​មួយ​នៅ​ដែនទឹក​ក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ​។

ព្រឹទ្ធសភា​អា​មេ​រិ​ក​ក៏​បាន​បោះ​ឆ្នោត​ស្ទើរតែ​ជា​ឯកច្ឆ័ន្ទ មាន​តែ​មួយ​សំឡេង​ប្រឆាំង​គាំទ្រ​ដល់​ការ​បញ្ចេញ​ប្រាក់​នេះ​។ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ បាន​ស្នើ​ថវិកា​ដំបូង​២,៥​ពាន់​លាន​ដុល្លារ ដែល​ពួក​ប្រឆាំង​នៃ​គណបក្ស​ប្រជាធិបតេយ្យ​លើក​ឡើង​ថា គ្រប់គ្រាន់​ដើម្បី​ប្រឈម​មុខ​នឹង​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នេះ​។

ព្រឹទ្ធ​សមាជិក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​លោក​PATRICK LEAHY​អះអាង​ថា ផែនការ​នោះ​គឺ​សំដៅ​កែ​លម្អ​សកម្មភាព​របស់​រដ្ឋអំណាច​សាធារណៈ ក្នុង​ការ​បង្ការ រៀបចំ​និង​ឆ្លើយ​តប​ចំពោះ​ការ​ឆ្លង​។ ផែនការ​នោះ​គ្រោង​ជា​ពិសេស​ផ្គត់ផ្គង់​ប្រាក់​ដល់​ការ​ស្រាវជ្រាវ និង​ការ​ផលិត​វ៉ាក់សាំង ការ​ព្យាបាល​និង​លើ​ការ​ពិនិត្យ​ព្រមទាំង​ជួយ​ដល់​បណ្ដា​សេវាកម្ម​សុខាភិបាល​ពី​ចម្ងាយ ឬ​ផ្ដល់​ជា​ប្រាក់​កម្ចី​មានការ​ប្រាក់​ទាប​សម្រាប់​បណ្ដា​សហគ្រាស​ធុន​តូច​។

ការ​បោះ​ឆ្នោត​អនុម័ត​នេះ កើត​មាន​ខណៈ​សហជីព​គិលានុប្បដ្ឋាក​របស់​ប្រទេស បាន​បរិហារ​ពី​ការ​មិន​បាន​ប្រុងប្រៀប​រៀបចំ​ខ្លួន​ទុក​មុន ព្រមទាំង​ពី​ការ​ខ្វះ​បណ្ដា​ឧបករណ៍​ការពារ និង​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដល់​បណ្ដា​បុគ្គលិក​សុខាភិបាល ក្នុង​មន្ទីរពេទ្យ​និង​គ្លីនិក​ជា​ច្រើន​។ សហជីព​រិះគន់​ម្យ៉ាងទៀត​ចំពោះ​ការ​គ្រប់គ្រង​ការ​ឆ្លង របស់​អាជ្ញាធរ​សហព័ន្ធ​ដែល​មានការ​យឺតយ៉ាវ​និង​មិនសូវ​ស្ទុះស្ទារ​។

មនុស្ស​ជាង​១៨០​នាក់​ហើ់យ​បាន​ឆ្លង​វីរុស​នៅ​សហរដ្ឋអាមេរិក ក្នុង​នោះ​យ៉ាងតិច​១២​នាក់​បាត់​បង់​ជីវិត​។ រដ្ឋ​វ៉ា​ស៊ិ​ន​តោន​ជា​រដ្ឋ​ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ ជាមួយ​មនុស្ស​​បាត់​បង់​ជីវិត​១១​នាក់​និង​អ្នក​ឆ្លង​ជាង​៧០​នាក់​។ ក្នុង​តំបន់​ក្រុង​SEATTLE​ជាទី​ក្រុង​ធំ​ជាងគេ​របស់​រដ្ឋ​នេះ បណ្ដា​ក្រុមហ៊ុន​យក្ស​ដូច​ជា​AMAZON MICROSOFT GOOGLE និង FACEBOOK​បាន​ស្នើ​ដល់​បណ្ដា​និយោជិត​ពួក​គេ ឲ្យ​ធ្វើការ​ប្រសិនបើ​អាច​ទៅ​រួច​ពី​ផ្ទះ​របស់​ខ្លួន ក្នុង​បណ្ដា​ស​ប្ដា​ហ៍​ខាង​មុខ។

ក្រុមហ៊ុន​ធំ​ៗ​មួយ​ចំនួន​បាន​រិ​ត​ត្បិត​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ​វ៉ា​ស៊ិន​តោន​ឬ​កាលី​ហ្វ័​រ​នី​ញ៉ា​ដែល​នៅ​ទីនោះ​ទើប​មាន​អ្នក​បាត់​បង់​ជីវិត​​ដំបូង​ម្នាក់​។ អាជ្ញាធរ​អា​មេ​រិ​ក​ប្រកាស​ថា​វីរុស​បន្ត​ឆ្លង​រាលដាល ក្នុង​ប្រទេស​ជាមួយ​អ្នក​ឆ្លង​ដំបូង​ម្នាក់​នៅ​រដ្ឋ​កូ​ឡូ​រ៉ា​ដូ និង​៣​នាក់​ក្នុង​រដ្ឋ​តូច​ម៉ា​រី​ឡែ​ន កៀក​រដ្ឋធានី​សហព័ន្ធ​ក្រុង​វ៉ា​ស៊ិ​ន​តោន​។

អា​ជ្ញា​ធរ​សុខាភិបាល​អា​មេ​រិ​ក នា​ថ្ងៃ​ទី​៥​មីនា​បាន​ធ្វើតេស្ត​រក​អ្នក​ឆ្លង ក្នុង​នាវា​កម្សាន្ត​មួយ​គ្រឿង ដែល​នៅ​ក្នុង​នាវា​នោះ​មាន​ករណី​អ្នក​សង្ស័យ​ឆ្លង​វីរុស​៣៥​នាក់​។ នាវា​នេះ​ត្រូវ​បាន​ឃាត់​ទុក​នា​ថ្ងៃ​ទី​៥​មីនា នៅ​កន្លែង​មួយ​ចម្ងាយ​ប្រមាណ​ជា​១០០​គីឡូម៉ែត្រ ក្នុង​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​។

នាវា​GRAND PRINCESS​នោះ បាន​វិល​មក​កាន់​ក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ​វិញ ក្រោយ​ការ​រក​ឃើញ​រោគ​សញ្ញា ក្នុង​ខ្លួន​អ្នកដំណើរ​និង​សមាជិក​ក្រុម​នាវិក​មួយ​ចំនួន ក្នុង​ចំណោម​អ្នកដំណើរ​និង​សមា​ជិក​ក្រុម​នាវិក​នៃ​នាវា​នោះ​ប្រមាណ​ជា​៣.៤៨៣​នាក់​។ បុរស​អាយុ​៧១​ឆ្នាំ​ម្នាក់​ដែល​ធ្វើ​ដំណើរ​តាម​នាវា​នេះ​បានបាត់​បង់​ជីវិត ​ដោយសារ​វីរុស​COVID-19 ពេល​ត្រឡប់​មក​ដល់ទី​ក្រុង​សា​ក្រា​មេន​តូ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ