ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា និង​បើក​សម័យប្រជុំ​វិសាមញ្ញ​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ធ្វើ​វិ​សោ​ន​កម្ម​កិច្ច​ស្តី​ពី​ពា​ណិ​កម្ម​ទំនិញ​អាស៊ាន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​នឹង​បើក​សម័យប្រជុំ​វិសាមញ​ពិនិត្យ និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ពិធីសារ​ទី​១ ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​ស្តី​ពី​ពាណិជ្ជកម្ម​ទំនិញ​អាស៊ាន នៅ​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២០​ខាង​មុខ​នេះ ។ ថ្លែង​ក្នុង​កិច្ចប្រជុំ​រវាង​គណៈកម្មការ​ជំនាញ​រដ្ឋសភា​នៅ​រសៀល…

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​នឹង​បើក​សម័យប្រជុំ​វិសាមញ​ពិនិត្យ និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ពិធីសារ​ទី​១ ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​ស្តី​ពី​ពាណិជ្ជកម្ម​ទំនិញ​អាស៊ាន នៅ​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២០​ខាង​មុខ​នេះ ។ ថ្លែង​ក្នុង​កិច្ចប្រជុំ​រវាង​គណៈកម្មការ​ជំនាញ​រដ្ឋសភា​នៅ​រសៀល ថ្ងៃរសៀល​ថ្ងៃ​ទី​៦ ខែមីនា​ឆ្នាំ​២០២០ នៅ​វិមាន​រដ្ឋសភា​ជាមួយ​តំណាង​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​បណ្ឌិតសភា ចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។

ដើម្បី​ពិនិត្យ​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ពិធីសារ​ទី​១​ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​ស្តី​ពី​ពាណិជ្ជកម្ម​ទំនិញ​អាស៊ាន​លោក​បណ្ឌិត រដ្ឋ ជាម យៀ​ប បាន​ឲ្យ​ដឹង​ថា រដ្ឋសភា​នឹង​បើក​សម័យប្រជុំ​វិសាមញ្ញ​នៅ​ថ្ងៃ​ទី​១៣ ខែមីនា​ខាង​មុខ​នេះ ។ លោក​បន្ត​ថា សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ពិធីសារ​ទី​១​ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​ស្តី​ពី​ពាណិជ្ជកម្ម​ទំនិញ​អាស៊ាន គឺ​ក្នុង​គោលបំណង​បើកផ្លូវ​ប្រទេស​សមាជិក​អាស៊ាន​មាន​មូលដ្ឋាន​កិតិ​យុ​ត្ត​ក្នុង​ការ​អនុវត្ត​នូវ​ស្វ័​យ​បញ្ចា​ក់​ដើម​កំណើត​ទូ​ទាំង​អាស៊ាន (ASEAN Wide Self – Certification– AWSC ) សំដៅ​រួមចំណែក​ក្នុង​ការ​លើកកម្ពស់​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​បង្ក​លក្ខណៈ​ងាយស្រួល​បន្ថែម​ទៀត​ដល់​ពាណិជ្ជករ និង​វិនិយោគ​គិ​ន​ពិសេស​សហគ្រាស​ធុន​តូច និង​មធ្យម​តាម​រយៈ​ការ​ធ្វើ​សាមញ្ញ​កម្ម​លើ​នីតិវិធី​នៃ​ការ​បញ្ជាក់​ដើម​កំណើត​ដែល​កត្តា​នេះ​នឹង​រួមចំណែក​ជំរុញ​ពាណិជ្ជកម្ម​តាម​តំបន់​អាស៊ាន តាម​រយៈ​ការ​បង្កើន​ការ​ប្រើប្រាស់​កិច្ចព្រមព្រៀង​ស្តី​ពី​ពាណិជ្ជកម្ម​ទំនិញ​អាស៊ាន ស្រប​តាម​ផែនការមេ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ឆ្នាំ​២០២៥ ។

លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀ​ប​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវន​កម្ម នៃ​រដ្ឋសភា​បាន​លើក​ឡើង​ថា សេចក្តី​ពៀង​ច្បាប់​នឹង​មាន​ជា​ការ​ប្រញាប់ ។ លោក​បន្ត​ថា សមាជិក​អាស៊ាន​ទាំងអស់​បាន​ឯកភាព​ចាប់ផ្តើម​អនុវត្ត​ជា​ផ្លូវការ AWSC ក្នុង​តំបន់​អាស៊ាន​ចាប់​ខែមីនា ឆ្នាំ​២០២០ បន្ទាប់​ពី​ការ​ផ្តល់​សច្ចាប័ន​លើ​ពិធីសារ​នេះ​ត្រូវ​បាន​បំពេញ​រួចរាល់​ដោយ​សមាជិក​អាស៊ាន​ទាំងអស់ ។

ជាមួយ​គ្នា​នោះ​ដែរ លោក​បាន​លើក​ឡើង​ថា សេចក្តីព្រាងច្បាប់​នេះ​មិន​មានការ​ពិបាក​នោះ​ទេ ព្រោះ​ជា​ការ​ផ្តល់​សច្ចាប័ន​តែ​ប៉ុណ្ណោះ ។ សេចក្តីព្រាងច្បាប់​នេះ​ត្រូវ​បាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​បើក​កិច្ចប្រជុំ ដោយ​បាន​សម្រេច​បញ្ជូន​មក​គណៈ​ជំនាញ​ដោយ​គ្មាន​ការ​កែប្រែ​ខ្លឹមសារ​ដែល​រាជរដ្ឋាភិបាល​តាក់តែង​នោះ​ទេ ។ លោក​បន្ថែម​ថា សេចក្តីព្រៀងច្បាប់​នេះ​ត្រូវ​បាន​ធ្វើ​វិ​សោ​ន​កម្ម​មាន​២​មាត្រា​ប៉ុណ្ណោះ ។

ចំណែក​លោក ស្រី នឹ​ន សា​ផុ​ន គណៈកម្មការ​សាធារណការ​ដឹក​ជញ្ជូន​ទូរគមនាគមន៍​ប្រៃសណីយ​ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​នៃ​រដ្ឋសភា​បាន​លើក​ឡើង​ថា សេចក្តីព្រាងច្បាប់​នេះ​ពិតជា​មាន​សារៈសំខាន់​សម្រាប់​កម្ពុជា​ដូច​ជា បាន​អនុញ្ញាត​សហគ្រាស​ធុន​តូច និង​ធ​ម្យ​ម​ក្នុង​ការ​នាំ​ផលិត​ផង​ទៅ​កាន់​ទីផ្សារ​អាស៊ាន និង​សារៈ​អត្ថ​ប្រ​យោ​ជាន៍​ជា​ច្រើន​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ