ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថប្រយោជន៍​ផ្នែក​លុយ​នៃ​ការ​ធ្វើ​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក ប្រធានាធិបតី​របស់​សហរដ្ឋអាមេរិក​មាន​អត្ថប្រយោជន៍​ជា​ច្រើន

4 ឆ្នាំ មុន

​សម្រាប់​ជីវិត​មួយ​ដ៏​មាន​សម្ពាធ​ដូច​ជា ការ​រស់នៅ​ក្នុង White Hosue បុគ្គលិក​ប្រចាំ​មើលថែ​កិច្ចការ​ក្នុងផ្ទះ​២៧​ម៉ោង និង​ប្រាក់បៀវត្សរ៍​ដ៏​ខ្ពស់​ជាដើម ។ ប៉ុន្តែ​អត្ថប្រយោជន៍​មួយ​ដែល​ពួក​គេ​មិន​មាន​ដូច​មនុស្ស​ទូទៅ គឺ​ថ្ងៃ​សម្រាក​វិស្សមកាល ។…

​សម្រាប់​ជីវិត​មួយ​ដ៏​មាន​សម្ពាធ​ដូច​ជា ការ​រស់នៅ​ក្នុង White Hosue បុគ្គលិក​ប្រចាំ​មើលថែ​កិច្ចការ​ក្នុងផ្ទះ​២៧​ម៉ោង និង​ប្រាក់បៀវត្សរ៍​ដ៏​ខ្ពស់​ជាដើម ។ ប៉ុន្តែ​អត្ថប្រយោជន៍​មួយ​ដែល​ពួក​គេ​មិន​មាន​ដូច​មនុស្ស​ទូទៅ គឺ​ថ្ងៃ​សម្រាក​វិស្សមកាល ។

ជាក់ស្តែង​ប្រធានាធិបតី​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​វាយ​កូន​ហ្គោ​ល និង​ផ្ទះ​វិស្សមកាល​ជុំវិញ​សហរដ្ឋអាមេរិក​ពិតមែន តែ​ពួក​គេ​ត្រូវ​បាន​ចួ​ល​រួម​ដោយ​ទីប្រឹក្សា និង​សន្តិសុខ​ដែល​នាំ​យក​ការងារ​ចេញពី White House ដែរ ។

យ៉ាងណា​ក្តី​ពួក​គេ​ក៏​ទទួល​បាន​អត្ថប្រយោជន៍​ផ្សេង​ទៀត ដែល​ជួយ​កាត់​បន្ថយ​សម្ពាធ​ហិរញ្ញវត្ថុ​របស់​គ្រួសារ​ដែរ ។ យោង​ទៅ​តាម​ច្បាប់​របស់​សហរដ្ឋអាមេរិក​ប្រធានាធិបតី​មាន​សិទ្ធិ​ក្នុង​ការ​ទទួល​បាន​ប្រាក់បៀវត្សរ៍​ដែល​ស្មើ​ប្រមាណ​៤០​ម៉ឺន​ដុល្លារ ហើយ​នៅ​តែ​ទទួល​បាន​ប្រាក់ខែ​បន្ទាប់​ពី​ចាក​ចេញពី​តំណែង​ដែរ ។ លើស​ពី​នេះ​ទៅ​ទៀត​លោក​ប្រធានាធិបតី​ទទួល​បាន​ថវិកា​៥​ម៉ឺន​ដុល្លារ​សម្រាប់​ការ​ចំណាយ​ក្នុង​មួយ​ឆ្នាំ និង​១០​ម៉ឺន​ដុល្លារ​សម្រាប់​ការ​ធ្វើ​ដំណើរ ព្រមទាំង​១​ម៉ឺន​៩​ពាន់​ដុល្លារ​សម្រាប់​ការ​កម្សាន្ត​ផង​ដែរ ។

ក្រៅពី​នេះ​ហើយ ក្រុម​គ្រួសារ​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​ត្រូវ​ប្តូរ​មក​រស់នៅ White House ដែល​មាន ៦​ជាន់ និង​១៣២​បន្ទប់ ដែល​រួម​មាន​កន្លែង​បោះ​ប៊ូ​លីង និង​ហាង​លក់​សូកូឡា​ទៀត​ផង ។ បន្ទប់​មួយ​មាន​កន្លែង​ហាត់ប្រាណ​តារាង​វាយ​ថេ​នី​ស និង​អាង​ហែល​ទឹក​ផង​ដែរ ។ ប្រធា នាធិបតី និង​ក្រុម​គ្រួសារ​ក៏​ទទួល​បាន ១០​ម៉ឺន​ដុល្លារ​ក្នុង​ការ​តុបតែង White House តាម​តម្រូវ​ចិត្ត​របស់​ពួក​គេ​ដែរ ប៉ុន្តែ​លោក​ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​ម៉ា (Barack Obama) មិន​បាន​ទទួល​ថវិកា​នេះ​ទេ និង​បាន​ប្រើប្រាស់​លុយ​ចេញពី​ហោប៉ៅ​របស់​ខ្លួន​លោក​ផ្ទាល់ ។

ប្រធានាធិបតី​អា​មេ​រិ​ក​ទទួលទាន​អាហារ​ដែល​ត្រូវ​បាន​ចម្អិន​ដោយ​ចុងភៅ​ល្បី​ៗ ។ ក្រៅពី​នេះ​ហើយ White House មាន​មនុស្ស​រស់នៅ​អចិន្ត្រៃយ៍​ដល់​ទៅ ១០០​នាក់​ដែល​ក្នុង​នោះ​រួម​មាន​អ្នកបម្រើ ចុងភៅ ជាង​ទឹក អ្នក​តុបតែង​ផ្កា និង​ប្រធាន​អ្នកបម្រើ​ជាដើម ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​អា​មេ​រិ​ក​ចំណាយ​ប្រមាណ​៤​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ