ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ជួប​បញ្ហា​ទល់​លាមក ភេសជ្ជៈ​ទាំង​​នេះ​ជួយ​បំបាត់​អាកា​រៈ​​ឆាប់រហ័ស

4 ឆ្នាំ មុន

ជា​ធម្មតា​អាកា​រៈ​ទល់លាមក​កើត​មាន​ឡើង​នៅ​ពេល​ប្រព័ន្ធ​រំលាយ​អាហារ ឬ​ក្រពះ​ពោះវៀន​ជួប​ភាព​ពិបាក​ក្នុង​ការ​រំលាយ​និង​ធ្វើ​ចលនា​បណ្ដាល​អោយ​មានការ​ស្ដុក​កាក​សំណល់​មិន​បញ្ចេញ​មក​ក្រៅ​រហូត​ដល់​ទៅ​ច្រើន​ជាង ៣ ថ្ងៃ​។ បញ្ហា​ទល់លាមក គឺ​មិនមែន​ជា​រឿង​លេងសើច​នោះ​ទេ ខណៈ​ដែល​រាង​កាយ​ត្រូវការ​បញ្ចេញ​កាក​សំណល់​ដើម្បី​ជៀសវាង​ការ​បង្ក​ទៅ​ជា​ជាតិពុល​ផ្ដល់​ផល​ប៉ះពាល់​គួរ​អោយ​ព្រួយបារម្ភ​ក្នុង​រាង​កាយ រួម​ទាំង​ជំងឺ​ឬ​ស​ដូង​បាត និង​មហារីក​ពោះវៀនធំ​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព…

ជា​ធម្មតា​អាកា​រៈ​ទល់លាមក​កើត​មាន​ឡើង​នៅ​ពេល​ប្រព័ន្ធ​រំលាយ​អាហារ ឬ​ក្រពះ​ពោះវៀន​ជួប​ភាព​ពិបាក​ក្នុង​ការ​រំលាយ​និង​ធ្វើ​ចលនា​បណ្ដាល​អោយ​មានការ​ស្ដុក​កាក​សំណល់​មិន​បញ្ចេញ​មក​ក្រៅ​រហូត​ដល់​ទៅ​ច្រើន​ជាង ៣ ថ្ងៃ​។

បញ្ហា​ទល់លាមក គឺ​មិនមែន​ជា​រឿង​លេងសើច​នោះ​ទេ ខណៈ​ដែល​រាង​កាយ​ត្រូវការ​បញ្ចេញ​កាក​សំណល់​ដើម្បី​ជៀសវាង​ការ​បង្ក​ទៅ​ជា​ជាតិពុល​ផ្ដល់​ផល​ប៉ះពាល់​គួរ​អោយ​ព្រួយបារម្ភ​ក្នុង​រាង​កាយ រួម​ទាំង​ជំងឺ​ឬ​ស​ដូង​បាត និង​មហារីក​ពោះវៀនធំ​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ភេសជ្ជៈ​ធម្មជាតិ​មួយ​ចំនួន​ដែល​ជួយ​បង្កើន​ចលនា​ពោះវៀន​ទប់ស្កាត់​អាកា​រៈ​ទល់លាមក ៖

១. ទឹក​ផ្លែ​ប៉ោម​ស្រស់ ៖ នេះ​ក៏​ព្រោះតែ​ផ្លែ​ប៉ោម​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ស​សៃ​និង​សារធាតុ Sorbitol ដែល​ជួយ​បន្ទន់​លាមក ព្រមទាំង​ធ្វើ​អោយ​មុខងារ​នៃ​ពោះវៀន​កាន់តែ​ប្រសើរ​ឡើង​។ អ្នក​ទទួលទាន​ជាតិ​ស​សៃ​ច្រើន​ប៉ុណ្ណា លាមក​របស់​អ្នក​កាន់តែ​ទន់​ប៉ុន​នោះ​ដែរ ហើយ​រាង​កាយ​អាច​បញ្ចេញ​វា​បាន​យ៉ាង​ងាយ​ជៀស​ផុត​ពី​បញ្ហា​ទល់លាមក​។

២. ទឹក​ផ្លែ​ឪឡឹក​ស្រស់ ៖ ជា​ជម្រើស​នៃ​ភេសជ្ជៈ​ដ៏​ប្រសើរ​បំផុត​មួយ​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ទល់លាមក​។ នោះ​ក៏​ព្រោះតែ​ឪឡឹក​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ទឹក​និង​ជាតិ​ស​សៃ​ដែល​ជួយ​សម្រួល​ចលនា​ពោះវៀន ព្រមទាំង​ទប់ស្កាត់​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាង​កាយ​ដែល​បណ្ដាល​អោយ​ទល់លាមក​ទៀត​ផង​។

៣. ទឹកក្រូច​ឆ្មារ ៖ អាស៊ីត​ស៊ី​ទ្រី​ក​ដែល​មាន​ផ្ទុក​នៅ​ក្នុង​ក្រូចឆ្មារ គឺ​អាច​ជួយ​បង្កើន​ប្រព័ន្ធ​រំលាយ​អាហារ ដូច្នេះ​វា​នឹង​អាច​កម្ចាត់ ឬ​បញ្ចេញ​នូវ​កាក​សំណល់ រួម​ទាំង​ជាតិពុល​ចេញពី​រាង​កាយ​បាន​យ៉ាង​ប្រសើរ​។ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ច្របាច់​ក្រូចឆ្មារ​មួយ​ចូល​ក្នុង​ទឹក​ក្ដៅ​ឧណ្ហ​ៗ ១​ពែង រួច​ទទួលទាន​ភេសជ្ជៈ​នេះ​ដើម្បី​ធ្វើ​ឲ្យ​ការ​រំលាយ​អាហារ​កាន់តែ​ប្រសើរ​និង​សកម្ម​។

៤. ទឹក ៖ ការ​ទទួលទាន​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់ គឺ​ចាំបាច់​ណាស់​នៅ​ពេល​អ្នក​ទល់លាមក​។ អ្នក​គួរ​បង្កើន​ការ​ទទួលទាន​ទឹក​ដើម្បី​ទប់ស្កាត់​បញ្ហា​លាមក​ឡើង​រឹង​ស្ងួត​ពិបាក​នឹង​បញ្ចេញ​។ ការ​ទទួល​ទាន​ទឹក​ច្រើន​គ្រប់គ្រាន់​ធ្វើ​ឱ្យ​លាមក​ទន់​ងាយ​នឹង​បញ្ចេញ​មក​ក្រៅ​។

៥. ទឹក​ទំពាំងបាយជូរ​ស្រស់ ៖ ទំពាំងបាយជូរ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស​សៃ​ដែល​ជួយ​បន្ទន់​លាមក​និង​សម្រួល​ចលនា​ពោះវៀន​។

៦. តែ​រុក្ខជាតិ ៖ តែ​ផ្កា Chamomile និង​ខ្ញី​ក្រៀម គឺ​ប្រសើរ​ណាស់​សម្រាប់​ដោះស្រាយ​បញ្ហា​ឈឺពោះ ចង្អោរ​ចង់​ក្អួត និង​ទល់លាមក​។ ទោះជា​យ៉ាងណា​ត្រូវ​ប្រាកដ​ថា​អ្នក​ឆុងតែ​នេះ​សម្រាប់​រយៈពេល​យ៉ាង​ហោច​ណាស់ ១០ នាទី​សិន សឹម​ទទួលទាន​។

៧. ទឹក​គ្រាប់​ជី ៖ គ្រាប់​ជី​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​ស​សៃ​ដែល​ជួយ​សម្រួលការ​រំលាយ​អាហារ​ទប់ស្កាត់​និង​ដោះស្រាយ​បញ្ហា​ទល់លាមក​គួរ​ឱ្យ​កត់សម្គាល់​។

៨. ទឹក​ម្រះ​ស្រស់ ៖ ទឹក​ម្រះ​ស្រស់​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ស​សៃ dietary ដែល​សម្រួល​ដល់​ដំណើរការ​នៃ​ការ​រំលាយ​អាហារ​អោយ​កាន់តែ​មាន​លក្ខណៈ​ប្រសើរ​ឡើង និង​ទប់ស្កាត់​បញ្ហា​ទល់លាមក​។ ដូច្នេះ​ចូរ​ព្យាយាម​ទទួលទាន​ទឹក​ម្រះ​ស្រស់​មួយ​កែវ​ជា​ប្រចាំ​។

៩. ទឹក​ម្នាស់​ស្រស់ ៖ ទឹក​ផ្លែ​ម្នាស់​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ស​សៃ dietary ដែល​ជួយ​ទប់​ស្កាត់​និង​ដោះស្រាយ​អាកា​រៈ​ទល់លាមក​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ខ្ពស់​។ លើស​ពី​នេះ​ទៅ​ទៀត សារធាតុ bromelain ក្នុង​ម្នាស់​ក៏​ជួយ​បំបែក​ប្រូតេអ៊ីន​និង​មាន​ប្រយោជន៍​ក្នុង​ការ​រំលាយ​អាហារ​បាន​ត្រឹមត្រូវ​ផង​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ