ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀង​រាល់​ព្រឹក​​ធ្វើ​បានរឿង​​៣​នេះ ថ្លើម​របស់​​អ្នកនឹង​​សុខ​ភាព​​ល្អ

4 ឆ្នាំ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ក្នុង​ការ​ធ្វើ​ឲ្យ​ថ្លើម​អ្នក​ល្អ​។ តើ​មាន​អ្វី​ខ្លះទៅ? ១-ជា​ធម្មតា អាហារ​ដែល​អ្នក​ពិសារ​រួច ក្រោយ​១២​ម៉ោង​នឹង​អាច​បញ្ចេញ​មក​ក្រៅ ទើប​អ្នក​វិទ្យា​សាស្ត្រ​និយាយ​ថា ក្នុង​មួយ​ថ្ងៃ​ពេលវេលា​ដែល​ល្អ​បំផុត​ក្នុង​ការ​បត់ជើងធំ​គឺ​ក្នុង​ពេល​ព្រឹក​។ ប៉ុន្តែ​ប្រសិនជា​អ្នក​មិន​បត់ជើងធំ​ក្នុង​រយៈពេល​យូរ នោះ​សារធាតុពុល​នឹង​អាច​រត់​ចូល​ក្នុង​ថ្លើម​វិញ…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ក្នុង​ការ​ធ្វើ​ឲ្យ​ថ្លើម​អ្នក​ល្អ​។ តើ​មាន​អ្វី​ខ្លះទៅ?

១-ជា​ធម្មតា អាហារ​ដែល​អ្នក​ពិសារ​រួច ក្រោយ​១២​ម៉ោង​នឹង​អាច​បញ្ចេញ​មក​ក្រៅ ទើប​អ្នក​វិទ្យា​សាស្ត្រ​និយាយ​ថា ក្នុង​មួយ​ថ្ងៃ​ពេលវេលា​ដែល​ល្អ​បំផុត​ក្នុង​ការ​បត់ជើងធំ​គឺ​ក្នុង​ពេល​ព្រឹក​។ ប៉ុន្តែ​ប្រសិនជា​អ្នក​មិន​បត់ជើងធំ​ក្នុង​រយៈពេល​យូរ នោះ​សារធាតុពុល​នឹង​អាច​រត់​ចូល​ក្នុង​ថ្លើម​វិញ ដោយ​ធ្វើ​ឲ្យ​ថ្លើម​អ្នក​គ្រោះថ្នាក់​ណាស់​។ ដូចនេះ អ្នក​គួរតែ​បត់ជើងធំ​មុន​បរិភោគ​អាហារ​ពេល​ព្រឹក​ចំនួន​២​ម៉ោង ឬ​ក្រោយ​ពេល​ក្រោក​ពី​គេង ព្រោះ​ជា​ពេលវេលា​ដ៏​ល្អ​។

២-អាហារ​ពេល​ព្រឹក អ្នក​គួរតែ​បរិភោគ មិន​គួរ​ប្រញាប់​ទៅ​ធ្វើការ​ហើយ​មិន​ពិសារ​ឡើយ ព្រោះ​អាហារ​ពេល​ព្រឹក​នេះ​សំខាន់​ណាស់​។ អាហារ​មួយ​នេះ អាច​ធ្វើ​ឲ្យ​អ្នកមាន​កម្លាំង​គ្រប់គ្រាន់​ក្នុង​ការ​បំពេញការងារ​ពេញ​មួយ​ថ្ងៃ ថែម​ទាំង​អាច​ជួយ​ធ្វើ​ឲ្យ​ថ្លើម​អ្នកដំណើរ​ការ​បាន​ល្អ​ទៀត​ផង​។ បើ​អ្នក​មិន​ញ៉ាំ នោះ​ថ្លើម​អ្នក​នឹង​ត្រូវ​បាន​បំផ្លាញ​ជា​មិន​ខាន​ឡើយ​។

៣-ក្រោយ​ពេល​ដែល​អ្នក​ក្រោក​ពី​គេង អ្នក​គួរតែ​ញ៉ាំ​ទឹក​មួយ​កែវ ដើម្បី​ឲ្យ​ថ្លើម​អ្នក​អាច​បញ្ចេញ​ជាតិពុល​មក​ក្រៅ​។ ប៉ុន្តែ​អ្នក​មិន​អាច​ញ៉ាំ​ទឹកកក​ឡើយ ព្រោះ​វា​អាច​បំផ្លាញ​សុខភាព​អ្នក​បាន​។ ដូចនេះ អ្នក​គួរតែ​ញ៉ាំ​ទឹក​ក្តៅ​អ៊ុ​ន​ៗ ទើប​អាច​ធ្វើ​ឲ្យ​អ្នក​ងាយស្រួល​បត់ជើងធំ ដោយ​អាច​ការពារ​ថ្លើម​អ្នក​បាន​យ៉ាង​ល្អ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ