ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របស់​ដែល​បាត់បង់​តម្លៃ​បន្ទាប់​ពី​អ្នកទិញ​វា​ភ្លាម

4 ឆ្នាំ មុន

ការ​ចាយវាយ​ខ្ចះ​ខ្ជាយ ឬ​មិន​ខ្ជះខ្ជាយ​របស់​មនុស្ស គឺ​អាស្រ័យ​លើ​អ្វី​ដែល​ពួក​គេ​យក​លុយ​ទៅ​ប្តូ​រថា​តើ​ពួក​គេ​កំពុង​តែ​វិនិយោគ​លុយ​លើ​អ្វី​ដែល​នឹង​ឡើងថ្លៃ​នៅ​ថ្ងៃ​អនាគត ឬ​ពួក​គេ​កំពុង​តែ​យក​លុយ​ទៅ​ប្តូរ​យក​អ្វី​ដែល​នឹង​បាត់បង់​តម្លៃ​បន្ទាប់​ពី​ពួក​គេ​ទិញ​វា​ភ្លាម ? ខាងក្រោម គឺជា​ឧទាហរណ៍​មួយ​ចំនួន​នៃ​របស់​ដែល​ចាប់​បាត់បង់​តម្លៃ​ភ្លាម​បន្ទាប់​ពី​អ្នកទិញ ៖ ១. រថយន្ត​ថ្មី…

ការ​ចាយវាយ​ខ្ចះ​ខ្ជាយ ឬ​មិន​ខ្ជះខ្ជាយ​របស់​មនុស្ស គឺ​អាស្រ័យ​លើ​អ្វី​ដែល​ពួក​គេ​យក​លុយ​ទៅ​ប្តូ​រថា​តើ​ពួក​គេ​កំពុង​តែ​វិនិយោគ​លុយ​លើ​អ្វី​ដែល​នឹង​ឡើងថ្លៃ​នៅ​ថ្ងៃ​អនាគត ឬ​ពួក​គេ​កំពុង​តែ​យក​លុយ​ទៅ​ប្តូរ​យក​អ្វី​ដែល​នឹង​បាត់បង់​តម្លៃ​បន្ទាប់​ពី​ពួក​គេ​ទិញ​វា​ភ្លាម ? ខាងក្រោម គឺជា​ឧទាហរណ៍​មួយ​ចំនួន​នៃ​របស់​ដែល​ចាប់​បាត់បង់​តម្លៃ​ភ្លាម​បន្ទាប់​ពី​អ្នកទិញ ៖

១. រថយន្ត​ថ្មី
អ្នក​ប្រហែលជា​ធ្លាប់​លឺ​មក​ហើយ​ថា រថយន្ត​ថ្មី​ជា​អ្វី​ដែល​មាន​តែ​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ទេ​ដែល​ពិចារណា​ទិញ ។ មូលហេតុ គឺ​មក​ពី​វា​ឆាប់​បាត់បង់​តម្លៃ​ណាស់ ។ ជា​ទូទៅ​រថយន្ត​ថ្មី​ៗ​បាត់បង់​តម្លៃ​ប្រមាណ​៣៥% ទៅ​៤០%​ឯណោះ ពេល​ដែល​អ្នកទិញ​ចង់​លក់​វា​បន្ត ។ ប្រសិនបើ​អ្នក​ចង់​ទិញ​រថយន្ត​អ្នក​គួរតែ​ពិចារណា​លើ​រថយន្ត​ជជុស​វិញ ។

២. គ្រឿង​អេ​ឡិច​ត្រូ​ណិ​ច
វា​ជា​គំនិតល្អ​ក្នុង​ការ​ទិញ​គ្រឿង​អេ​ឡិច​ត្រូ​ណិ​ច​សម្រាប់​ប្រើប្រាស់​ក្នុងផ្ទះ​ដែល​មានគុណ​ភាពល្អ​ព្រោះ​វា​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​វា​បាន​យូរ ។ ប៉ុន្តែ​អ្នក​មិន​គួរ​គិត​ថា ខ្លួន​អាច​ចំណេញ​បាន​ពី​ការ​ទិញ​ហើយ​លក់​គ្រឿង​ទាំងនេះ​ឡើយ ។ ឧទាហរណ៍​ដូច​ជា ទូរ​ទឹកកក​ជាដើម​ស្ទើរតែ​មិន​មាន​មនុស្ស​ដែល​ចាប់អារម្មណ៍​ក្នុង​ការ​ទិញ​ទូរ​ទឹកកក​ត​ពី​អ្នក​ទេ លុះត្រាតែ​អ្នកលក់​វា​ក្នុង​តម្លៃ​ទាប​ជាង​លើ​ទីផ្សារ​យ៉ាង​ខ្លាំង ។

៣. អាហារ
ម្ហូបអាហារ​ដែល​អ្នក​បាន​ទិញ​មក​ផ្ទះ​ហើយ​ជា​របស់​អ្នក​ហើយ ។ អ្នក​មិន​គួរ​សង្ឃឹមថា នឹង​មាន​នរណា​ម្នាក់​ដែល​ចាប់អារម្មណ៍​នឹង​ទិញ​ត​ពី​អ្នក លុះត្រាតែ​វា​ជា​ទំនិញ​ពិសេស​ដែល​មិន​មាន​ច្រើន​លើ​ទីផ្សារ ។ ដោយហេតុ​ដូចនេះ​ទើប​វា​សំខាន់​ណាស់​ក្នុង​ការ​ពិចារណា​ឲ្យ​បាន​ច្បាស់លាស់​មុន​ពេល​ទិញ​ម្ហូប​ទុក​ក្នុង​ទូរ​ទឹកកក ព្រោះ​ប្រសិនបើ​អ្នក​មិន​អាច​លក់ ឬ​ទទួលទាន​វា​អស់​មុន​ពេល​វា​ខូច​ទេ អ្នក​នឹង​ខាតបង់ ។

៤. សម្លៀក​បំពាក់
សម្លៀក​បំពាក់​ភាគច្រើន លើកលែងតែ​របស់​ដែល​ចំនួន​មាន​កំណត់​លើ​ទីផ្សារ​នឹង​បាត់បង់​តម្លៃ​បន្ទាប់​ពី​អ្នក​ដើរ​ចេញពី​ហាង​លក់​ទោះជា​អ្នក​មិន​ទាន់​បាន​ពាក់​វា​ក៏​ដោយ ។ ជាក់ស្តែង​វា​ជា​ទំនិញ​ដែល​មនុស្ស​ត្រូវការ​សម្រាប់​ការ​របស់​នៅ​ប្រចាំ​ថ្ងៃ តែ​វា​ក៏​មាន​ច្រើន​លើសលប់​លើ​ទីផ្សារ​ដែរ ដូច្នេះ​មនុស្ស​សុខចិត្ត​ទិញ​ថ្មី​ពី​អ្នកលក់​ច្រើន​ជាង​ទិញ​ត​ពី​អ្នក ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ