ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូត្រ ប៊ុ​ន​ធី និង អេ​លី​ត ភក្តី ប៉ះ​ថៃ​លើ​សង្វៀន​អន្តរជាតិ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​សៅរ៍ ទី​៧ ខែមីនា ឆ្នាំ​២០២០​នេះ សង្វៀន​អន្តរជាតិ​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ តម្រូវ​ឱ្យ​កីឡាករ​កម្ពុជា និង​កីឡាករ​ថៃ សរុប​ចំនួន​៤​រូប…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​សៅរ៍ ទី​៧ ខែមីនា ឆ្នាំ​២០២០​នេះ សង្វៀន​អន្តរជាតិ​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ តម្រូវ​ឱ្យ​កីឡាករ​កម្ពុជា និង​កីឡាករ​ថៃ សរុប​ចំនួន​៤​រូប ប៉ះ​គ្នា​ដូច​គ្នា​ផង​ដែរ ខណៈ​ដែល​កីឡាករ​ម្ចាស់ផ្ទះ​២​រូប គឺ​កីឡាករ សូត្រ ប៊ុ​ន​ធី ដែល​ជា​កីឡាករ​ល្បីឈ្មោះ និង​កីឡាករ អេ​លី​ត ភក្តី ដែល​ជា​កីឡាករ​ឡើង​កូដ​មួយ​រូប​ដែរ ប៉ះ​គ្នា​ជាមួយ​កីឡាករ​ថៃ​។

ការ​ប្រកួត​ដែល​នឹង​ធ្វើ​ឡើង​ចាប់ផ្ដើម​ឡើង​នៅ​ម៉ោង​២​រសៀល ដោយ​កីឡាករ​កម្ពុជា​២​រូប ដែល​ត្រូវ​គេ​ស្គាល់​ថា សុទ្ធតែ​ជា​ជើង​ខ្លាំង គឺ​កីឡាករ សូត្រ ប៊ុ​ន​ធី ដែល​ល្អ​ខាង​ប្រើ​កណ្ដាប់ដៃ អម​ដោយ​បច្ចេកទេស ក្រោយ​ឡើង​កូដ​នៅ​ក្នុង​សង្វៀន​ប្រដាល់ និង​កីឡាករ​ជើង​ខ្លាំង​កំពុង​ឡើង​កូដ អេ​លី​ត ភក្តី នឹង​ក្លាយជា​គូប្រកួត​ស៊ីសាច់ហុតឈាម​ជាមួយ​កីឡាករ​បរទេស​២​រូប​នៅ​លើ​សង្វៀន​អន្តរជាតិ​នា​ថ្ងៃ​នោះ​។

កីឡាករ សូត្រ ប៊ុ​ន​ធី ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Vinai Lek ក្នុង​នាម​ជា​គូ​ឯក ក្នុង​ពេល​ដែល​កីឡាករ​កម្ពុជា ធ្លាប់​ប្រកួត​បាន​១១៨​លើក ឈ្នះ​៩១​លើក ចាញ់​២២​លើក និង​ធ្លាប់​៥ ខណៈ​ដែល​កីឡាករ​ថៃ ប្រកួត​បាន​តិច​ជាង គឺ​បាន​ត្រឹមតែ​៨៧​ដង ឈ្នះ​៧៦​លើក ចាញ់​១១​លើក និង​មិន​ធ្លាប់​ស្មើ និង​កីឡាករ​ជើង​ថ្មី អេ​លី​ត ភក្តី ប៉ះ​ជាមួយ​កីឡាករ​ថៃ Sis Yarak ក្នុង​នាម​ជា​គូ​រង​ឯក​។

គូ​នេះ កីឡាករ​កម្ពុជា ធ្លាប់​ប្រកួត​ផ្លូវការ​បាន​៦៤​លើក ឈ្នះ​៤៩​លើក ចាញ់​១២​លើក និង​ស្មើ​៣ ខណៈ​ដែល​កីឡាករ​ថៃ​ប្រកួត​បាន គឺ​៧៣ ឈ្នះ​៥៨​លើក ចាញ់​១៣​លើក និង​ស្មើ​២ ។ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ