ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ ប្រកាស​​មិន​ឱ្យ​ភោជនីយដ្ឋាន​ដាក់​ភ្ញៀវ​អង្គុយ​ជាមួយ​គ្នា

4 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា នៅ​ក្នុង​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ (CDC) ទីក្រុង​ប៉េ​កាំ​ង…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា នៅ​ក្នុង​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ (CDC) ទីក្រុង​ប៉េ​កាំ​ង បាន​និយាយ​ថា ខណៈ​ពេល​ដែល​ភោជនីយដ្ឋាន​ជា​ច្រើន​បាន​ចាប់ផ្តើម​បើក​ដំណើរការ​ឡើង​វិញ​នៅ​ក្នុង​ទីក្រុង​រដ្ឋធានី​របស់​ប្រទេស​ចិន អ្វី​ៗ​មិន​ទាន់​វិល​ត្រឡប់​ទៅ​រក​របៀប​ដែល​ពួក​គេ​ធ្លាប់​មាន​នោះ​ទេ​។

មន្ត្រី CDC បាន​រៀបរាប់​ពី​វិធាន​ការណ៍ ដែល​អតិថិជន និង​ភោជនីយដ្ឋាន​ត្រូវ​តែ​អនុវត្ត ដើម្បី​ធានា​ថា ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​ឆ្លង​បន្ត​ថយ​ចុះ​នៅ​ក្នុង​ប្រទេស​ចិន​។ គេ​បាន​និយាយ​ថា អ្នក​ញ៉ាំ​អាហារ​គួរតែ​ពាក់​របាំងមុខ ហើយ​មិន​ត្រូវ​ចេញ​ទៅ​បរិភោគ ប្រសិនបើ​ពួក​គេ​មាន​រោគ​សញ្ញា​មេ​រោគ​ណាមួយ​។ ទំនាក់ទំនង​សង្គម គួរតែ​ត្រូវ​បាន​រក្សា​ទុក​ក្នុង​កម្រិត​អប្បបរមា ហើយ​អតិថិជន​គួរតែ​ផ្តោត​លើ​ការ​ញ៉ាំ​អាហារ និង​ញ៉ាំ​ឱ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

ដើម្បី​ជួយ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ ភោជនីយដ្ឋាន​នៅ​ទីក្រុង​ប៉េ​កាំ​ង បាន​ប្រាប់​ឱ្យ​គោរព​តាម​គោលការណ៍ «​មួយ​តុ​សំរាប់​មនុស្ស​ម្នាក់​»​។

គោលនយោបាយ​នេះ បាន​បង្ក​ភាព​ច្របូកច្របល់​តាម​អ៊ី​ន​ធើ​រ​ណេ​ត ដោយ​គេ​ឆ្ងល់​ថា ចុះបើ​ទៅ​ញ៉ាំ​ជា​លក្ខណៈ​គ្រួសារ តើ​ត្រូវ​អង្គុយ​បែក​គ្នា​មែន​ទេ? តែ​នេះ គឺ​ប្រសើរ​ជាង​ការ​បិទ​ភោជនីយដ្ឋាន​ដែរ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ shanghai (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ