ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក កឹ​ម សុខា អំពាវនាវ​ពលរដ្ឋ​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ ចៀសវាង​បំភ្លៃ​ព័ត៌មាន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ គ្រប់​និន្នាការ​នយោបាយ​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ ដោយ​កុំ​ធ្វើការ​វាយប្រហារ​គ្នា​ដោយ​អ​សីលធម៌ ។ លោក…

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ គ្រប់​និន្នាការ​នយោបាយ​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ ដោយ​កុំ​ធ្វើការ​វាយប្រហារ​គ្នា​ដោយ​អ​សីលធម៌ ។ លោក កឹ​ម សុខា បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​៦ ខែមីនា យ៉ាង​ដូច្នេះ​ថា ពេល​នេះ​ពិភពលោក​កំពុង​តែ​ប្រឈម​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​Covid-19 ដែល​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សុខភាព និង​អាយុជីវិត​មនុស្សលោក​នោះ​ទេ លើស​ពី​នេះ​ទៅ​ទៀត​វា​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស និង​ជីវភាព​រស់នៅ​របស់​មនុស្ស​ជា​ច្រើន​ទៀត​ផង ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ផង​ដែរ ។

លោក​បញ្ជាក់​ថា ៖«​ខ្ញុំ​យល់​ឃើញ​ថា ក្នុង​កាលៈទេសៈ​នេះ​យើង​ជា​ខ្មែរ​ត្រូវ​រួបរួម​គ្នា ដើម្បី​ទប់ស្កាត់​បញ្ហា​ប្រឈម ទាំង​ពីរ​ខាងលើ (​ជំងឺ និង​សេដ្ឋកិច្ច​) ដែល​ប៉ះពាល់​ដល់​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ​យើង​ដោយ​កុំ​ប្រកាន់​និន្នាការ​នយោបាយ កុំ​ប្រើប្រាស់​បញ្ហា​នេះ​បំផ្លើស​បំភ្លៃ ដើម្បី​កេង​ចំណេញ នយោបាយ​វាយប្រហារ​គ្នា​ដោយ​អ​សីលធម៌​» ។ លោក​គូសបញ្ជាក់​ថា ៖« ខ្ញុំ​សូម​គាំទ្រ​ចំពោះ​កម្ពុជា​យើង​ដែល​ពេល​នេះ​ផ្តល់​អាទិភាព ដើម្បី​រួម​គ្នា​ប្រ​យុ​ទ្ឋ​ប្រឆាំង​ជំងឺ Covid-19 និង​សូម​លើកទឹកចិត្ត​ដល់​សមត្ថកិច្ច​ជំនាញ​បំពេញបេសកកម្ម​បាន​ជោគជ័យ​ជូន ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ ។

ជា​ពិសេស ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​គ្នា សូម​ថែរក្សា​អនាម័យ ការពារ​ខ្លួន​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដោយ​ប្រុង​ប្រ​យ​ត្ន័​ទប់ស្កាត់​នូវ​ជំងឺ​រាតត្បាត​នេះ ។ ជាមួយ​គ្នា​នេះ​ដែរ ខ្ញុំ​សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រៃ បារមី​វត្ថុ​ស​ក្កិ​សិ សូម​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​សុខភាព​ល្អជា​ពិសេស​ចៀស​ផុត​ពី​ជំងឺ Covid-19 និង​សូម​ឲ្យ​មាន​ជីវភាព​រស់នៅ​ប្រសើរ​ឡើង កុំ​ឲ្យ​ជួប​ប្រទះ​នូវ​វិបត្តិ​សេដ្ឋកិច្ច​ឲ្យ​សោះ ។

សូម​ជម្រាប​ការ​លើក​ឡើង​របស់​លោក កឹ​ម សុខា បន្ទាប់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​បាន​កំពុង​ដាក់​វិធាន​ការណ៍​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ នេះ និង​ស្នើ​ឲ្យ​ពលរដ្ឋ​មាន​អានា​ម័​យ​ដើ​ម្ប​ចៀស​ឆ្លង​ជំងឺ​នេះ ។ ប៉ុន្តែ​យ៉ាង​រហូត​មក​ដល់​ពេល​នេះ​ក្រសួង​សុខ​ភិ​បាល​បាន​អះអាង​មិន​ទាន់​មាន​ប្រជាពលរដ្ឋ​កម្ពុជា​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​នេះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ