ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​ព្យាករណ៍​ថា នឹង​គ្មាន​ករណី​ថ្មី​នៃ​ COVID-19 នៅ Wuhan ទៀត​ទេ

4 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា ជាមួយនឹង​ចំនួន​អ្នក​ឆ្លង​វីរុស​បន្ត​ធ្លាក់​ចុះ​នៅ​ក្នុង​ប្រទេស​ចិន ពេល​នេះ​មន្ត្រី​សុខាភិបាល​ចិន កំពុង​តែ​ធ្វើការ​ព្យាករណ៍​ខ្លះ​ៗ​អំពី​ពេលវេលា​ដែល​បញ្ហា​នេះ​នឹង​ត្រូវ​បញ្ចប់​។ នៅ​ចុងខែ​មីនា វា​នឹង​មិន​មាន​ករណី…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា ជាមួយនឹង​ចំនួន​អ្នក​ឆ្លង​វីរុស​បន្ត​ធ្លាក់​ចុះ​នៅ​ក្នុង​ប្រទេស​ចិន ពេល​នេះ​មន្ត្រី​សុខាភិបាល​ចិន កំពុង​តែ​ធ្វើការ​ព្យាករណ៍​ខ្លះ​ៗ​អំពី​ពេលវេលា​ដែល​បញ្ហា​នេះ​នឹង​ត្រូវ​បញ្ចប់​។

នៅ​ចុងខែ​មីនា វា​នឹង​មិន​មាន​ករណី Covid-19 ថ្មី​ទៀត​ទេ នៅ​វូ​ហាន ដែល​ជា​ចំណុចកណ្តាល​នៃ​ការ​ផ្ទុះ​វីរុស បើ​យោង​តាម​លោក​ចាង ប៉ូ​លី (Zhang Boli) ដែល​ជា​ផ្នែក​មួយ​នៃ​ក្រុម​ស្រាវជ្រាវ​ដែល​​មាន​សមាជិក ១៤​នាក់ ដែល​បាន​បញ្ជូន​ដោយ​ក្រុង​ប៉េ​កាំ​ង​ទៅ​កាន់​ខេត្ត​ហ៊ូ​ប៉ី ដើម្បី​ណែនាំ​ការ​ឆ្លើយ​តប​ចំពោះ​ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ​។

នៅ​តំបន់​ផ្សេង​ទៀត​នៃ​ហ៊ូ​ប៉ី លោក​ចាង ដែល​ក៏​ជានា​យក​នៃ​សាកលវិទ្យាល័យ​ធាន​ជី​ន​នៃ​ថ្នាំ​បុរាណ​ចិន រំពឹង​ថា នឹង​មាន​ករណី​ថ្មី​សូន្យ​នៅ​ពាក់​កណ្តាលខែ​។

គាត់​និយាយ​ថា នៅ​ចុង​ខែមេសា ជីវិត​នឹង​វិល​ត្រឡប់​មក​រក​ភាព​ប្រក្រតី​វិញ​នៅ​ប្រទេស​ចិន​ក្រៅ​ខេត្ត​ហ៊ូ​ប៉ី ដែល​នឹង​ចំណាយពេល​មួយ​ខែ​ទៀត មុន​ពេល​ភាព​ប្រក្រតី​ត្រូវ​បាន​ស្តារ​ឡើង​វិញ​។

ការ​ព្យាករណ៍​សុទ្ធតែ​ចេញ​មក​ជា​ទិន្នន័យ​ផ្លូវការ​របស់​ចិន បាន​បង្ហាញ​ថា ការ​ឆ្លង​ថ្មី​នៅ​ខាងក្រៅ​ខេត្ត​ហ៊ូ​ប៉ី បាន​ធ្លាក់​ចុះ​ជិត​ដល់​សូន្យ ក្រៅពី​អ្នកដំណើរ​ដែល​ឆ្លង​វីរុស​ដែល​ឆ្លង​មក​ពី​បរទេស​។

ទោះ​យ៉ាងណា​ក៏​ដោយ អ្នកខ្លះ​បាន​មើល​តួលេខ​ទាំងនេះ ដោយ​មានការ​ងឿងឆ្ងល់​ថា តើ​ករណី​ដែល​អាច​ធ្លាក់​ចុះ​ខ្លាំង​ពេក​អាច​ជា​ការ​ពិត​ដែរ​ឬទេ? ចំពោះ​វីរុស​ដែល​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​​ខ្លាំង​ជាមួយនឹង​ការ​ឆ្លង​ជាង ៩៥០០០ នៅ​ទូ​ទាំង​ពិភពលោក​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ shanghai (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ